Monday, January 23, 2012

រដ្ឋមន្ត្រីការបរទេស ជួបប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុល ផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗ ៣ ចំណុច


ដោយ : រតនា / CEN (ថ្ងៃទី 23 មករា 2012,01:06:PM)


ភ្នំពេញ: លោក​ប​នាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ខ្មែរ​ទាំងអស់ ប្រចាំ​នៅ​បរទេស ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទៅ​ក្រៅប្រទស ឲ្យបាន​ខ្លាំងក្លា​។ ការជំរុញ​នេះ បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​មានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​រាយ​ការរាណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា​ថា នៅ​ព្រឹក​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ជួបប្រជុំ​ជាមួយ​ឯកអគ្គរាជទូត និង​ឯកអគ្គ​កុងស៊ុល​កម្ពុជា ដែល​ប្រចាំ​នៅ​ក្រៅប្រទេស ដោយសារ​តែ​ឆ្នាំនេះ ប្រទេស​កម្ពុជា ( ជា​ប្រធាន​អាស៊ាន )​ជាពិសេស​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​​ក​ម្ពុ​ជា ប្រឈម​នឹង​ការងារ​សំខាន់ៗ​ចំនួន​បី គឺ​ទី​១-​ការបកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ ) នោះ ទៅលើ​សាលក្រម​ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​។ ទី​២-​ឆ្នាំនេះ គឺ​ឆ្នាំ​ត្រូវ​បោះឆ្នោត នៅ​អង្គការ​សហប្រជាជាតិ ដើម្បី​សម្រាប់​បេក្ខភាព​កម្ពុជា សម្រាប់​បេក្ខភាព​សមាជិក​មិន​អចិន្ត្រៃយ៍ ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​២០១២​នេះ គឺជា​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសរើស ហើយ​និង​ចំណុច​ទី​៣-​ឆ្នាំ​២០១២​នេះ ក៏​ជា​ឆ្នាំ​ធ្វើជា​ម្ចាស់ផ្ទះ ឬ​ធ្វើ​ជា​ប្រធាន​អាស៊ាន​។ ដូច្នេះ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​កម្ពុ​ជា ធ្វើជា​ប្រធាន​អាស៊ាន​ប្រកប ដោយ​ជោគជ័យ ហើយក៏​ជា​កិត្តិយស​សម្រាប់​ប្រទេស​កម្ពុជា​ដែរ​។​
​   
 
​លោក កុយ គួង បានបញ្ជាក់​ថា “​ដូច្នេះ​ហើយ​ដោយសារ​នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​យើង ប្រឈម​នឹង​ការងារ​សំខាន់ៗ​ទាំងបី​នេះ​ហើយ ទើប​មាន​ការចាំបាច់​ដើម្បី​កោះប្រជុំ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ក្រៅប្រទេស​នោះ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ បាន​យល់ដឹង​អំពី​នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​យើង ហើយ​ជា​ពិសេស​ឲ្យ​ពួកគាត់​បន្ត​អនុវត្ត​នយោបាយ​ការ​បរ​ទេ​នេះ ឲ្យបាន​ល្អ ជា​អតិបរមា ហើយ​និង​ស៊ីសង្វាក់​ជាមួយ​ការ​សួង​ការបរទេស​”​។​
​លោក​បន្តថា ឆ្លៀត​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណំហុង បាន​ណែនាំ​អំពី​ការងារ​ជាក់ស្តែង​អំពី​កាតព្វកិច្ច និង​ភារកិច្ច របស់​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល​កម្ពុជា ទាក់​ទៅនឹង​គោល​នយោបាយ​សំខាន់ៗ​បី​ខាងលើ​នេះ​។ 
​ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏​បាន​ណែនាំ​ឲ្យធ្វើ​ការតា​មដាន​សភាពកា​រណ៍​ស្ថានការណ៍ នៅក្នុង​ប្រទេស ដែល​ខ្លួន​ទៅ​ប្រចាំ​នោះ និង​តាមដាន​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​យើង ហើយ​ឲ្យធ្វើ​ការផ្សព្វផ្សាយដ​ល់​ការ​ងារ​រីកចំរើន​នៃ​ប្រទេស​យើង​នេះ ឲ្យទាន់​ពេលវេលា និង​សមស្រប​។​
​លោក​កុយ​គួង បញ្ជាក់ទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល កម្ពុជា​ឲ្យខិត​ខំ​ស្វែងរក​ទីផ្សារ ជាពិសេស​ទីផ្សារ សម្រាប់​ផលិតផល​ស្រូវ​កម្ពុជា​យើង និង​ទាក់ទាញ​វិនិយោគទុន និង​ភ្ញៀវទេសចរ ឲ្យបាន​កាន់តែច្រើន ជាពិសេស​ដោយសា​រឯក​អគ្គ​រាជទូត និង​អគ្គ​កុងស៊ុល ដែល​ប្រចាំ​នៅ​ប្រទេស ដែល​មាន​ពលករ​ធ្វើការ​ច្រើន ដូចជា ម៉ាឡេស៊ី ថៃ កូរ៉េ និង​ជប៉ុន ជាដើម ឲ្យ​ខំ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​យើង​។ ទន្ទឹមនឹងនោះ ក៏​តម្រូវ​ឲ្យ​ទូ​តយើង រាយការណ៍​ឲ្យបាន​ទាន់ពេលវេលា​មក​ក្រសួ​ង​វិញ បើសិន​មាន​បញ្ហា​អ្វីមួយ​។​
​    ​
លោក​ កុយ ​គួង បន្តទៀតថា នៅពេល​អនាគត​កម្ពុជា នឹង​បញ្ជូន​ពលករ​ទៅ​ប្រទេស​គុយ​​វ៉ែត ​និង​ប្រទេស​កាតា បន្ថែមទៀត​។ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែ​នាំ​​ដល់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ទាំងអស់ បង់​ប្រាក់​ចំណូល ដែល​រកបាន​ពី​ការចេញ​ទិដ្ឋាការ​មក​ចូល​ក្នុង​ថវិកា​ជាតិ​ឲ្យបាន​ទៀងទាត់ ហើយ​ផ្តល់​ទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរ ដល់​ភ្ញៀវ​បរទេស ឲ្យបាន​ទាន់​ពេលវេលា និង​ឆាប់​បំផុត ដើម្បី​ជួយ​ដល់​ការ​វិនិយោគ និង​ជួយ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​។​


​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើ្ជញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឯក​អគ្គ​រាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា ដើម្បី​ណែនាំ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល ជាពិសេស​​លើ​ការងារ​សំខាន់ៗ​ទាំងបី​ខាងលើ​នោះ​៕

0 comments:

Post a Comment