ដោយ : CEN (ថ្ងៃទី 21 មករា 2012,07:44:PM)
N/A: លោកជា សុទ្ឋ ជាអគ្គហិរញ្ញិករបស់គណបក្សប្រជាជនកម្ពុជានិងជាព្រឹទ្ឋាចារ្យមួយរូបនៅរដ្ឋសភាបានទទួលមរណភាពដោយសារជំងឺកាលពីម៉ោងជាងប្រាំល្ងាចថ្ងៃទី២១ខែមករានៅទីក្រុងភ្នំពេញ បន្ទាប់ពីលោកសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសសិង្ហបុរីអស់មួយរយៈពេលមក។
មន្ត្រីគណបក្សប្រជាជនកម្ពុជាបាននិយាយថា លោក ជា សុទ្ឋ ដែលកើតនៅថ្ងៃឆ្នាំ១៩២៨ ត្រូវបានបញ្ជូនតាមយន្តហោះពីប្រទេសសិង្ហបូរី កាលពីថ្ងៃទី២០ខែមករា។ក្រោយមកលោកក៏បានទទួលមរណភាពនៅល្ងាចថ្ងៃសៅរ៍នេះ។ មន្ត្រីគណបក្សប្រជាជនបានចាត់ទុក "មរណភាពរបស់លោកគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់គណបក្សនិងប្រទេសកម្ពុជាដោយហេតុថាលោកជាមនុស្សដែលបានបម្រើប្រទេសជាតិកម្ពុជាអស់ពេលយ៉ាងយូរ"។
លោក ជា សុទ្ឋ គឺជាមនុស្សដ៏សំខាន់ណាស់មួយរូបនៅក្នុងគណបក្សប្រជាជនកម្ពុជាដោយលោកមានតួនាទីជាអគ្គហិរញ្ញរបស់គណបក្សនិងជាសមាជិកមួយរូបនៅក្នុងគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលមានសមាជិក៣៦រូប។
លោកជាជនទីពីរនៅក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលបានទទួលមរណភាព បន្ទាប់ពីលោក ហុក ឡងឌី បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់យន្តហោះ។
លោកក៏បានកាន់តំណែងជាសមាជិកនៃក្រុមប្រឹក្សារាជបល្លង្គផងដែរ បន្ថែមលើមុខងាររបស់លោកជាសមាជិកសភាមណ្ឌលភ្នំពេញ។

0 comments:
Post a Comment