ដោយ អ៊ួន ឈិន/RFA
2012-01-11
ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកភូមិបុរីកីឡា បានអះអាងនៅថ្ងៃទី ១១ មករា ឆ្នាំ២០១២ ថា ប៉ូលិសបានចាប់ខ្លួនក្រុមអ្នកតវ៉ាមកពីតំបន់បុរីកីឡាចំនួន ៣០ នាក់ ក្នុងនោះមានក្មេងចំនួន ៧ នាក់ផង។

ក្រុមប៉ូលិស និងអ្នកភូមិនៅបុរីកីឡា ប្រទាញប្រទង់គ្នានៅខណៈដែលពួកគេឈរតវ៉ា នៅក្បែរសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។ RFA/Mom Sophon
ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤ រសៀល ខណៈដែលពួកគេកំពុងតវ៉ានៅមុខសាលារាជធានីភ្នំពេញទាមទារសំណងចំពោះការរុះរើផ្ទះសម្បែងរបស់គាត់។
ប៉ូលិសបានចាប់អ្នកភូមិទាំងនោះដាក់ឡានបញ្ជូនទៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ស្ថិតក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។
ស្ត្រីឈ្មោះ ខៀវ ឡៃ អាយុ ៣៨ឆ្នាំ និងអ្នកភូមិនៅបុរីកីឡាខ្លះទៀត បញ្ជាក់ប្រាប់តាមទូរស័ព្ទពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺថា ពួកគាត់កំពុងតែព្រួយបារម្ភមិនដឹងថា នឹងត្រូវគេបញ្ជូនទៅទីណាទៀតទេ។
ស្ត្រីម្នាក់ទៀតឈ្មោះ ញឹម ផល្លា ដែលត្រូវប៉ូលិសចាប់បញ្ជូនខ្លួនទៅមណ្ឌលសង្គមកិច្ចនោះដែរ អះអាងថា គាត់បានបាត់កូនប្រុស ២នាក់ ដែលម្នាក់មានអាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ១២ឆ្នាំ នៅពេលដែលប៉ូលិសចាប់ខ្លួន។
ទាក់ទិននឹងបញ្ហានេះ លោក អំ សំអាត ប្រធានបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃការអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាមណ្ឌលសម្រាប់ដាក់អ្នកសុំទាន ឬក្មេងអនាថាទេ តែពេលនេះ អ្នកបុរីកីឡាក៏ត្រូវបានគេបញ្ជូនទៅដាក់នៅទីនោះដែរ។
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១២ ក្រុមហ៊ុនផានអ៊ីម៉ិន រួមនឹងកងកម្លាំងអាជ្ញាធរបានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះរបស់អ្នកបុរីកីឡា ជាង ២០០ ខ្នង។ ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារ ត្រូវបានគេបញ្ជូនទៅឲ្យរស់នៅឯទួលសំបូរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទៅនៅឯភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ រីឯប្រជាពលរដ្ឋមួយចំនួនទៀត មិនសុខចិត្តទៅរស់នៅតំបន់ទាំងនោះទេ ដោយនៅបន្តតវ៉ាទាមទារយុត្តិធម៌ និងសំណងចំពោះការបណ្ដេញចេញនេះ៕

0 comments:
Post a Comment