Friday, January 20, 2012

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​ក្នុង​សង្គម​កម្ពុជា​ដែល​អាច​កើត​ពី​ទំ​នាស់​ដីធ្លី​ - The US warns that land disputes in Cambodia could lead to social instabilityប


ពលរដ្ឋ​បុរី​កីឡា​​ប្រឈម​មុខ​នឹង​ប៉ូលិស ក្នុង​ព្រឹត្តិការណ៍​រុះរើ​ផ្ទះ​ កាលពី​ថ្ងៃ​ទី​៣ មករា​ឆ្នាំ​២០១២ (RFI/Siv Channa)
Forced eviction in Borei Keila on 03 January 2012 (Photo: Siv Channa, RFI)

​ថ្ងៃ ព្រហស្បតិ៍ 19 មករា 2012 
ដោយ លី ម៉េងហួរ
Radio France Internationale


Synopsis: On Thursday 19 January 2012, Jeff Daigle, the US Chargé d’Affaires in Cambodia, said: “Land disputes and forced evictions in Cambodia currently couldlead to social instability. The US is pushing the [Cambodian] government and those involved to resolve land disputes with transparency and responsibility.” In response to questions raised by reporters regarding the problem faced by Borei Keila residents, Jeff Daigle said that the US is following this land dispute case closely, and as stated in the past, land disputes and forced evictions could lead to social instability in Cambodia.

Regarding the land dispute in Kratie province where TTY security guards shot and injured protesting villagers, the Kratie authority had decided to resolve this case with the following four points:
  1. The TTY company must return land back to the villagers.
  2. The police will arrest those who shot the villagers and will bring them to court for sentencing.
  3. TTY must pay for hospital bills and must pay compensations for the 4 villagers shot.
  4. TTY must stop clearing farmlands belonging to the villagers.


នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​១៩​​មករា​​នេះ​ ភារធារី​​​ស្ថានទូត​​អាមេរិក​ប្រចាំ​​កម្ពុជា​ លោក ​Jeff Daigle ​បាន​​លើក​​ឡើង​​ថា« បញ្ហា​​ទំនាស់​​ដី​ធ្លី​និង​​ការ​​បណ្តេញ​​ចេញ​​ពលរដ្ឋ​​ទាំង​​បង្ខំ​នៅ​​កម្ពុជា​សព្វថ្ងៃ​ អាច​​នាំ​​ទៅ​​រក​​ការ​​មិន​​មាន​​ស្ថិរភាព​​ក្នុង​​សង្គម​។​ អាមេរិក ​​បាន​​ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​និង​​អ្នក​​ពាក់ព័ន្ធ​ ដោះ​ស្រាយ​​បញ្ហា​​ជម្លោះ​​ដីធ្លី​ប្រកប​​ដោយ​​តម្លាភាព​​និង​​ការ​​ទទួល​​ខុសត្រូវ

តប​​នឹង​​សំណួរ​របស់​អ្នកកាសែត ចំពោះ​បញ្ហា​ពលរដ្ឋ​នៅ​បុរី​កីឡា ភារធារី​ស្ថានទូត​អាមេរិក ប្រចាំ​​កម្ពុជា លោក Jeff Daigle បាន​លើកឡើង​ថា អាមេរិក​បាន​តាមដាន​នូវ​សភាពការណ៍​ជម្លោះដីធ្លី​នោះដោយ​យក ចិត្តទុក ដាក់ ហើយ​ដូច​សេចក្តីថ្លែងការណ៍កន្លងមក គឺថាបញ្ហា​ទំនាស់​ដីធ្លី និង​ការ​បណ្តេញ​ប្រជាពលរដ្ឋអាច​នាំ​ទៅរក​ការ​មិន​មាន​ស្ថិរភាព​ក្នុង​សង្គម​កម្ពុជា។​


​បន្ទាប់ពី​ពិធី​សម្ពោធ​ជា​ផ្លូវការនូវ​គម្រោង​ប្រឆាំង​ការជួញដូរ​មនុស្សនៅ​កម្ពុជាជំហាន​ទី​២ លោក​ Jeff Daigle ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជានិង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ដោះ​ស្រាយ​​បញ្ហា​ជម្លោះ​ដីធ្លី ប្រកបដោយ​តម្លាភាពនិង​ការទទួលខុសត្រូវ​។

​ជម្លោះ​​ដីធ្លី​​រវាង​ប្រជាពលរដ្ឋ​បុរី​កីឡានិង​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​កើតឡើង​កាលពីដើម​ខែ​មករារហូតមកដល់​ពេលនេះ នៅ​មិនទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ​។ ពលរដ្ឋ​បុរី​កីឡា​ប្រមាណ ៣០០ គ្រួសារ ត្រូវបាន​អាជ្ញាធរនិង​ក្រុមហ៊ុន រុះរើ​ផ្ទះសម្បែង​ទាំង​បង្ខំនិង​បណ្តេញ​​ទៅ​រស់នៅ​ក្រៅ​ក្រុង​។​

ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅឯ​ខេត្ត​ក្រចេះ រហូតមកដល់​ម៉ោង ១១ព្រឹកថ្ងៃទី​១៩មករា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​រាប់សិប​នាក់ បាន​បើក​ផ្លូវជាតិ​លេខ ៧៦ អា ពី​ខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​មណ្ឌល​គិរី​ ​វិញ​ហើយ​។ ពលរដ្ឋ​តវ៉ា​បិទផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​១៨​មករាឆ្នាំ​២០១២ ដោយសារ​តែ​សន្តិសុខ​ក្រុមហ៊ុន​ដាំ​កៅស៊ូ ធី​ធី​វ៉ា​យរបស់​លោក​ឧកញ៉ាណា​ម៉ារ​ឌីបាន​បាញ់រះ បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ ៤ នាក់ រងរបួស​។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ខេត្ត​ក្រចេះបាន​សម្របសម្រួលនិង​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ ៤ ចំណុច​។

ទី​១-​តម្រូវឲ្យ​ក្រុមហ៊ុន ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។
ទី​២-​ប៉ូលិស​នឹង​តាម​ចាប់ខ្លួន​អ្នក​បាញ់រះ​លើ​ប្រជាពលរដ្ឋ យក​មក​ផ្តន្ទាទោស​។
ទី​៣-​ក្រុមហ៊ុន ត្រូវ​ចេញ​ថ្លៃ​ព្យាបាល និង​សងជំងឺចិត្ត​ដល់​អ្នក​របួស​ទាំង ៤ នាក់ និង
​ទី​៤-​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់​ការ​ឈូសឆាយ​លើដី​ដាំដំឡូង​មី​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​នោះ លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​របស់​ទាហាន​ការពារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ TTY ដែល​បាន​បាញ់រះ​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ បង្ក​ឱ្យ​រងរបួស​ធ្ងន់​។

​តាម​សេចក្តីថ្លែងការណ៍​នៅថ្ងៃនេះ ការ​បណ្ដោយ​របស់​អ្នកដឹកនាំ ធ្វើឱ្យ​មាន​អំពើ​ឃោរឃៅនិង​អយុត្តិធម៌​ធ្ងន់ធ្ងរ​មកលើ​ប្រជារាស្ត្រ​តូចតាច ដែល​ជា​អ្នកទន់ខ្សោយ និង​ក្រីក្រ ដោយសារ​តែ​ជម្លោះដីធ្លី​បែប​ប​នេះ អាច​នាំឱ្យ​កើត​មាន​អស្ថិរភាព​នៅ​កម្ពុជា នាពេលខាងមុខ​៕​

0 comments:

Post a Comment