Wednesday, February 8, 2012

អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុតៈ ស្មូត្រទំនួញជាលីក្រឹស្នា


             អនិច្ចា! កុមារ​ទាំង​ពីរ​ពង្ស               ដើរ​ទាំង​ថ្ងៃ​ត្រង់​ក្តៅ​ញ័រ​ខ្លួន
             ជាលី​យំ​ថ្ងូរ​អាសូរ​ប្អូន                      ទាំង​ខ្លួន​ជាលី​ទ្រាំ​ពុំ​បាន​។
            ហើយ​យំ​សស្រាក់​ទៅ​ទាំង​ពីរ          ជាលី​លោម​ថា​ប្អូន​កល្យាណ
            នាង​ខំ​ទ្រាំ​ទៅ​តាម​កម្ម​ប្រាណ          ឲ្យ​បាន​បិតា​យើង​ឆាប់​ត្រាស់។
            ក្រឹស្នា​ទួញ​ថា​ឱ​ម្ចាស់​បង                  ព្រាហ្មណ៍​គាត់​វាយ​ខ្នង​ពន់​ពេក​ណាស់
            រៀម​អើយ​ទត​ចុះ​បែក​សុស​ពាស     ផ្សា​ណាស់​ដោយ​ញើស​ហូរ​ពុះ​ពង​។
            ជាលី​លោម​ថា​ឱ​ប្អូន​ពៅ                   នាង​ខំ​ទ្រាំ​ទៅ​ណា​កែវ​បង
            ធ្វើ​ម្តេច​ឯ​កម្ម​យើង​ឯង​ហោង            ទើប​យើង​មក​រង​ទុក្ខ​ច្នេះ​ណា។
            ក្រឹស្នា​ទួញ​ថា​ឱ​អម្ចាស់                     ស្រេក​ទឹក​ដោះ​ណាស់​ណា​មាតា​
            ឱ​អ្នក​មេ​អើយ​យាង​ទៅ​ណា              មេត្តា​ដល់​កូន​ផង​ណា​ថ្លៃ​។
            ធ្វើ​ម្តេច​បាន​អ្នក​មក​ឥឡូវ                  កូន​នឹង​សូម​បៅ​ឲ្យ​ឆ្អែត​ផ្ទៃ
            រួច​ហើយ​កូន​លា​ព្រះ​គុណ​ថ្លៃ            បំពេញ​និស្ស័យ​ព្រះ​បិតា។​
            សូម​ចុច​ប៊ូតុង​ខាង​ក្រោម​ដើម្បី​ស្តាប់ ចុច​ទីនេះ​ដើម្បី​ទាញ​យក​សម្លេង​

                          

0 comments:

Post a Comment