Tuesday, February 14, 2012

អាជ្ញាធរយួនយកលេស ថ្ងៃ០៨ កុម្ភៈ បំបិទសិទ្ធិជំនឿសាសនាខ្មែរក្រោម


ដោយៈ UAKKBM RADIO
តាមប្រភពព័ត៌មានក្រៅផ្លូវការពីមាតុភូមិកម្ពុជាក្រោមមួយបានឲ្យដឹងថា អាជ្ញាធរយួនកុម្មុនិស្ត នៅភូមិកូន ក្អែក ឃុំដើមពោធិ៍ ស្រុកអណ្តូងទឹក ខេត្តឃ្លាំង កម្ពុជាក្រោម បានធ្វើការរារាងមិនឲ្យពុទ្ធបរិស័ទនៅភូមិនេះ ប្រារព្ធធ្វើពិធីបុណ្យពុទ្ធាភិសេក បច្ច័យ៤ ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាខ្មែរទេ។ ដោយបានលើក ឡើងពីមូលហេតុថា ថ្ងៃ០៨ កុម្ភៈ គឺជាថ្ងៃដែលសមណនិស្សិតសាលាបាលីជាន់ខ្ពស់ ខេត្តឃ្លាំង ក្រោកឡើង ធ្វើការបាតុកម្ម ទាមទារសិទ្ធិសេរីភាព ជំនឿសាសនា កាលពី៥ឆ្នាំមុន។

ពីឆ្វែងមក គឹម មឿន, យ័ញ តូន, លី សឿង, លី ហ្វាង និង ថាច់ ធឿង

ប្រជាពុទ្ធបរិស័ទនៅ ភូមិ ឃុំ ខាងលើ បានសម្តែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចយួនថា ពួកគាត់ បានទៅធ្វើការសុំច្បាប់ពីរដ្ឋអំណាចនៅមូលដ្ឋានក្នុងការប្ររព្ធធ្វើពិធីបុណ្យនេះ ប៉ុន្តែមិនត្រឹមតែអាជ្ញាធរមិន អនុញាតិឲ្យធ្វើនោះទេ គឺថែមទាំងបានធ្វើការប្រមានមកលើពួកគាត់ទៀតថា បើប្រសិនជាហ៊ានធ្វើនៅក្នុង ថ្ងៃ០៨ កុម្ភៈ នេះ នោះមិនត្រឹមតែអាជ្ញាធរមានវិធានការនោះទេ គឺនឹងមានកងកម្លាំង ប៉ូលីស ប៉េអឹម ពីស្រុក ខេត្ត ចុះមកទៀតផង គឺគេថាគេមិនឲ្យធ្វើទេនៅថ្ងៃនេះ ព្រោះគេថាជាថ្ងៃដែលព្រះសង្ឃធ្វើបាតុកម្មប្រឆាំង និងគេកាលពី៥ឆ្នាំមុន ហើយគេថាបើសិនជាហ៊ានធ្វើនោះ បានន័យថាប្រឆាំងជាមួយគេ គេមិនទទួល ស្គាល់ទេ។  
ត្រង់នេះសរឲ្យឃើញថា អាជ្ញាធរកុម្មុយនិស្តយួនបានយកលេសព្រឹត្តិការណ៍ ថ្ងៃទី០៨ កុម្ភៈ កាលពី៥ឆ្នាំ មុនមកចងគំនុំគុំកួនជាមួយនឹងព្រះពុទ្ធសាសនា នឹង ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ដែលពួកគាត់មាន ការគោរពតៗមកតាំងពី ជីដូន ជីតា រាប់ពាន់ឆ្នាំមកហើយ។ សូមរំឭកដែរថា ថ្ងៃ០៨ កុម្ភៈ ឆ្នាំ ២០០៧ គឺជា ថ្ងៃដែលព្រះសង្ឃសមណនិស្សិត នៃសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង បានក្រោកឡើងធ្វើ បាតុកម្ម ទាមទារ សិទ្ធិសេរីភាព ផ្នែកជំនឿសាសនា ជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលក្នុងប្រវត្តិសាស្រ្តមិនដែលមាន។

0 comments:

Post a Comment