Saturday, February 25, 2012

ខ្មែរកម្ពុជាក្រោម ៣៧ ឆ្នាំ រស់ក្រោមនឹមដែក នៃអាណានិគមនិយម ផ្តាច់ការយួនកុម្មុយនិស្ត

22- 02- 2012
ដោយៈ UAKKBMRADIO
ក្រុង ព្រៃនគរៈ អស់រយៈពេល ៣៧ ឆ្នាំ ដែលរបប យួនក្រហម បានចូលត្រួតត្រា នៅទឹកដី
ខ្មែកម្ពុជាក្រោមបន្តពីរបបយួនសេរីនោះមក ខ្មែរកម្ពុជាក្រោមរមែងត្រូវបានយួនធ្វើបាប  ព្រោះ
ឋិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលសាធារណរដ្ឋយួនខាងត្បូងដែលជារដ្ឋាភិបាលមួយ បានកើតឡើង ដោយ រណសិរ្សរំដោះជាតិយួន ភាគខាងត្បូងហើយរណសិរ្សនេះសោតត្រូវ
បានបង្កើតឡើង ដោយរដ្ឋាភិបាល បណ្តោះអាសន្ន សារធារណរដ្ឋប្រជាធិបតេយ្យយួនខាង
ជើងដែលមាន ហូ ជី មិញ ជាប្រមុខរដ្ឋមុនដំបូងបង្អស់
ទឹម សាខន

ក្រោយពីរដ្ឋាភិបាលសាធារណរដ្ឋយួន ដែលមាននិន្នាការលោកសេរី ត្រូវ បានដួលរលំនៅ
ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះមក នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ១៩៧៦ រដ្ឋាភិបាលយួន
ទាំងពីរគឺ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យយួនខាងជើង និងរដ្ឋាភិបាលសាធារណ
រដ្ឋយួនភាគខាងត្បូង បានឯកភាព រួបរួមគ្នាជារដ្ឋាភិបាល និង ប្រទេសមួយដោយដាក់ឈ្មោះ
ថា សាធារណរដ្ឋសង្គម និយមយួន រហូតមកដល់សព្វថ្ងៃនេះ
មុនពេលជ័យជំនះរបស់ពួកយួនកុម្មុយនិស្តទៅលើរដ្ឋាភិបាលយួនសេរីថ្ងៃ ៣០ ខែ មេសា 
ឆ្នាំ ១៩៧៥ ពួកគេបានច្បាំងគ្នាចុះ ឡើងៗមិនចេះចប់ហើយពួកយួនសេរី បានទម្លាប់គ្រាប់
បែកបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាខ្មែរក្រោម នៅកម្ពុជាក្រោម ស្ទើរតែ រលាយ ហើយពួក
គេបានដោះស្រាយថា ទម្លាក់គ្រាប់ដើម្បីដេញយៀក កុង (Việt Cộng) គឺពួកយួនកុម្មុយនិស្ត
ឲ្យចេញពីវត្ត ។ ហេតុផលនេះ បានជម្រុញ ឲ្យព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គត្រូវចាញ់បោក
យួនកុម្មុយនិស្ត ហើយនាំគ្នាចេញ  ធ្វើបាតុកម្ម ប្រឆាំងអាមេរិកប្រយោជន៍ឲ្យអាមេរិកដកទ័ព
ចេញពីដែនដីកម្ពុជាក្រោម ព្រោះបានជឿទៅលើមនោគមវិជ្ជា របស់យួនកុម្មុយនិស្ត ឃោសនាថា ទាហានអាមេរិក និងរដ្ឋាភិបាលសធារណរដ្ឋយួនតែងធ្វើបាបប្រជាជន និងបំផ្លាញ ព្រះពុទ្ធសាសនាខ្មែរក្រោម ។
ក្រោយពីបក្សកុម្មុយនិស្តយួនបានទទួលជ័យជំនះទាំងស្រុងទៅលើរបបសាធារណរដ្ឋយួននោះមក ក្រុមយួនកុម្មុយនិស្ត មិនត្រឹមតែមិនបានដឹងគុណព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលបាន
ជួយគាំទ្រខ្លួនប៉ុណ្ណោះទេ តែបែរជាពួកគេ ថែមទាំង បានចាប់ ព្រះសង្ឃ និងប្រជាពលរដ្ឋ
ខ្មែរក្រោមធ្វើទារុណកម្មទៅវិញ ។
ក្រោយព្រឹត្តិការណ៍ ៣០ មេសា នេះ សង្គ្រាមយួនក៏បានចប់ផងដែរ ដោយមានពលរដ្ឋខ្មែរ
ក្រោម នៅកម្ពុជា ក្រោម និង ពលរដ្ឋយួនខាងក្បូង រួមជាមួយពលរដ្ឋយួន ខាងជើង ចំនួន ២ លាននាក់បានស្លាប់ ទាហានអាមេរិក កាំងចំនួន ៥៨.000 នាក់ត្រូវបានបាត់បង់ជីវិត
ក្នុងសមរភូមិ ។ ក្រោយពីបាន ចូលកាន់កាប់ដែនដីកម្ពុជាក្រោមភ្លាម របបកុម្មុយនិស្តយួន បានចាប់ព្រះសង្ឃ និងពលរដ្ឋ ខ្មែរក្រោម ដែលជាអ្នកចេះដឹងរាប់ពាន់នាក់បញ្ជូនចូល ទៅ ក្នុងមន្ទីរលត់ដំ ដាក់គុកខ្នោះឃ្នាង និងសម្លាប់យ៉ាងរង្គាល ដោយបាន ចោទប្រកាន់ខ្មែរក្រោមថា មានកំហុសផ្សេងៗ ដូចជា ព្រឹត្តិការណ៍ KC 50 (កាសេ ៥០ )ព្រឹត្តិការណ៍ ១៦ វិច្ឆិកា និងអ្នកដែលធ្លាប់បានធ្វើទាហាន ឬមន្ត្រីក្នុងរបសាធារណរដ្ឋ យួនជាដើម ។ ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម ជាច្រើនរូបត្រូវ បានគេបញ្ជូនទៅរស់ នៅតំបន់អ្វីមួយ ដែលបក្សកុម្មុយនិស្តយួន ចាត់ទុកថា «តំបន់សេដ្ឋកិច្ចថ្មី» ជាកន្លែង ដែលត្រូវប្រឈម នឹងការជីកប្រឡាយជីកព្រែក កាប់គាស់ទាំងថ្ងៃ ទាំងយប់គ្មានឈប់ឈរ ។ ដីស្រែកេរ ដូនតាពលរដ្ឋខ្មែរ ក្រោមម្នាក់ៗ ត្រូវបានបក្សកុម្មុយនិស្តយួន យកធ្វើជាសម្បត្តិរួម គឺយួននិងខ្មែរ ធ្វើស្រែរួមគ្នា ស្រូវបានមកយួនយកទៅហាណូយអស់គ្មានសល់ តាមគោល នយោបាយអ្វីមួយដែលបក្សកុម្មុយនិស្តយួនហៅថា «សមោហភាព ឬ តឹប ដង​ (Tap Doan) » ក្រោយពីគោលនយោបាយសមោហភាព ឬ តឹបដង របស់បក្សកុម្មុយនិស្តយួនបានរំសាយ ដីកេរដូនតារបស់ពលរដ្ឋខ្មែរក្រោមមិន បានរដ្ឋាភិបាលសងមកវិញឡើយ ហើយបែរជាជន
ជាតិយួនដែលមិនមានដី សោះ ត្រូវបានរដ្ឋាភិបាលយកដីខ្មែរទៅចែកឲ្យទៅវិញ ។ល។
ក្រោយពីព្រឹត្តិការណ៍ ៣០ មេសា ពលរដ្ឋខ្មែរក្រោមរាប់ពាន់គ្រួសារដែលត្រូវ បានកុម្មុយនិស្ត
យួនដេញតាមចាប់ និងសម្លាប់ ក៏បានភៀសខ្លួនតាមផ្លូវទូកឆ្លងកាត់សមុទ្ទទៅប្រទេសថៃខ្លះ
កាត់ព្រំដែនចូលប្រទេសកម្ពុជាខ្លះ ជីវិតប្រឈម នឹងមហាគ្រោះថ្នាក់ ក្នុងដំណើរជីវិតនៃជន
ភៀសខ្លួនយ៉ាងជូរចត់បំផុត ។ កត្តា នេះបានជម្រុញឲ្យជីវិតខ្មែរក្រោមរសាត់អណ្តែតរស់នៅ
ប្រទេសនានាទូទាំង ពិភពលោក ដូចជា កម្ពុជា សហរដ្ឋអាមេរិកកាណាដា បារាំង អូស្ត្រាលី និង អ៊ីតាលី ជាដើម ។
មកដល់ឆ្នាំ ២០១២ នេះ រយៈពេល ៣៧ឆ្នាំហើយ ដែល ខ្មែរក្រោម នៅតែបន្តការរស់នៅ ក្រោមរបបអាណានិគម បែបកុម្មុយនិស្ត ដ៏ចាស់គំរិលរបស់យួន នៃរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមយួនខណៈដែលរបប ប្រល័យពូជសាសន៍ប៉ុលពត នៃរដ្ឋាភិបាល
កម្ពុជាប្រជា ធិបតេយ្យ បានដួលរំលំក្រោយ ពីបានសម្លាប់រង្គាល ពលរដ្ឋខ្មែរជាង ៣ លាន នាក់ក្នុងអំឡុងពេល នៃការកាប់ អស់រយៈពេលជាង ៣ ឆ្នាំ កន្លងមក ។ មកដល់សម័យ នេះហើយពលរដ្ឋខ្មែរក្រោម នៅតែត្រូវបានអាជ្ញាធរបក្ស កុម្មុយនិស្តយួនចាប់ដាក់គុកជាបន្ត
បន្ទាប់ ដោយ ចោទពីបទអ្វីមួយ ដែលរបបកុម្មុយនិស្តយួនអះអាងថា «មាន គោលបំណង
ផ្តួលរំលំរដ្ឋាភិបាល និងបង្កអសន្តិសុខ សង្គមជាដើម ) ដោយគ្រាន់តែព្រះសង្ឃនិងពលរដ្ឋខ្មែរ ក្រោម អានព្រឹត្តិប័ត្របោះពុម្ពជាអក្សរខ្មែរ ដែលមានពាក្យថា «កម្ពុជាក្រោម» ធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារ សិទ្ធិសាសនា និងដីកេរដូនតាជាដើមក្នុង នាមខ្លួនជាម្ចាស់ ស្រុកតែប៉ុណ្ណោះ ៕

 


0 comments:

Post a Comment