22 - 02 - 2012
ដោយៈ ឃ្លាំង វឌ្ឍនជាតិ/ UAKKBMRADIO
នៅក្នុងកិច្ចប្រជុំលើកទី
៨០នៃគណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៍ (CERD) ដែល រៀបចំឡើងដោយ អង្គការសហប្រជាជាតិ បានប្រព្រឹតទៅកាលពីថ្ងៃទី ១៣ខែកុម្ភៈ នឹងបន្តរហូតដល់ថ្ងៃទី ៩ ខែ មីនា
ឆ្នាំ្២០១២ ខាងមុខនេះ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ។ រយៈពេលប្រមាណជាង ១០ថ្ងៃកន្លងមក សេចក្តីថ្លែងការណ៍នានា នៅក្នុងកិច្ចប្រជុំនេះ
គេសង្កេតឃើញមានអង្គការ ស្ថាប័នជាច្រើន បានប្តឹងទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ
អំពីការរើសអើងពូជសាសន៍ និងការរំលោភសិទ្ធមនុស្ស ។ បើតាមសេចក្តីថ្លែងនានារបស់
សហព័ន្ទសិទ្ធិមនុស្ស អន្តរជាតិមួយ ដែលមានកម្រាស់ប្រមាណ ជាង៣០ទំព័តនោះ ហើយដែលបានដាក់ជូន
អង្គការសហប្រជាជាតិ មានចំណើងជើងថា៖ «ការបំ ពានទៅលើសិទ្ធិជាមូលដ្ឋាននៃក្រុមអ្នកកាន់សាសនា
និងក្រុមជនជាតិ ដើមភាគតិចនៅប្រទេស
សាធារណរដ្ឋសង្គម និយមយួន»។
តាមខ្លឹមសារនៃសេចក្តីថ្លែងការនោះដែរ
មានការទាមទារ និងទទូចយ៉ាងខ្លាំងក្លា សុំអោយ រដ្ឋាភិបាលយួនកុម្មុយនិស្ត អនុវត្តអោយបានដាច់ខាត
នូវសិទ្ធិសញ្ញា និងកិត្តិក សញ្ញានានា ដែលខ្លួនបានចុះកិច្ចសន្យា ធានាថា
នឹងលុបបំបាត់ស្ថានភាពនៃការរើសអើង និង គាប់សង្កត់
សិទ្ធិសេរីភាពផ្សេងៗ។
យោងតាមសេចក្ដីថ្លែងការណ៍
របស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលបានលើក
ឡើងតាមរយៈ គណៈកម្មការ CERDនោះ បានផ្តោតយ៉ាង
សំខាន់ដល់បញ្ហាមិនស្មើភាពគ្នា អំពី ផលប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានដូចជាសេដ្ឋកិច្ចសង្គម
និងវប្បធម៌រវាងជនជាតិយួន និងជនជាតិ
ដើមភាគតិចនានា នៅក្នុងប្រទេសកុម្មុយនិស្តយួន ។
សេចក្ដីថ្លែងការណ៍បានបន្តថា ព្រះពុទ្ធសាសនា ខ្មែរកម្ពុជាក្រោម, សមាគមព្រះពុទ្ធសាសនា
ឯកភាពយួន , សាសនាហ្វាហាវ (Hoa hao) និង កាវដាយត្រូវបាន អាជ្ញាធរយួនធ្វើទុក្ខបុក
ម្នេញយ៉ាងធ្ងន់ធ្ងរ
។
ថ្លែងចំណាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំនោះ
ប្រធានគណៈកម្មការលុបបំបាត់ការរើសអើង
ពូជសាសន៍អន្តរជាតិ (ICERD) លោកស្រី Souhayr Belhassen បានសង្កត់ធ្ងន់ថាៈ ការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅប្រទេសយួន មិនមែនជាសមិទ្ធិផលនៃការគោរព សិទ្ធិមនុស្ស ដូចដែលអាជ្ញា ធរយួនបង្អួតនោះឡើយ
តែតាមការពិតផលប្រយោជន៍ ដែលត្រូវទទួល
បានពីការលូតលាស់សេដ្ឋកិច្ចនោះ វាមិនត្រូវបានបែងចែកឲ្យ ស្មើភាពគ្នា ចំពោះពលរដ្ឋឡើយ ជាពិសេស
អម្បូរជនជាតិដើមភាគតិចជាក្រុមមួយដែល ត្រូវគេបោះបង់ចោលឲ្យ
នៅឆ្ងាយពីជនជាតិយួន ឬ ជនជាតិកិន (Kinh) ក្នុងវិស័យសុខាភិបាលអប់រំ និងការងារ ចិញ្ចឹមជីវិត ។
លោកស្រី Belhassen បានថ្លែងបន្តទៀតថា នេះគឺជាគ្រោះថ្នាក់ក្នុងការអនុវត្តទៅតាម
រដ្ឋធម្មនុញ្ញ និង ច្បាប់ជា ឧបករណ៍របស់គោលនយោបាយដែលមានអត្តចរិត រើសអើង ក្នុងគោល
បំណងត្រួតពិនិត្យ
មិនសមស្របតាម បទដ្ឋានអន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស ។
ក្នុងអនុសាសន៍ដែលសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងគណៈកម្មការ ការពារសិទ្ធិមនុស្សយួន បានសំណូមពរឲ្យអាជ្ញាធរយួនត្រូវធ្វើកំណែទម្រង់ នយោបាយនិងច្បាប់ដើម្បីលុបបំបាត់ ការរើសអើង ពូជសាសន៍ , បញ្ឈប់ជាបន្ទាន់ រាល់ការធ្វើទុក្ខបុកម្នេញ ទៅលើអ្នកប្រតិបត្តិ
សាសនា និង ទទួលស្គាល់នូវសិទ្ធិ អំណាច របស់អង្គការសហប្រជាជាតិ ស្ដីអំពីការលុបបំបាត់ការរើសអើងពូជសាសន៍ ដើម្បីផ្ដល់ឱកាសដល់
គណៈកម្មការបាន
ទទួលយកពាក្យបណ្ដឹងផ្ទាល់ពីជនរងគ្រោះ៕
0 comments:
Post a Comment