ដោយ : មុន្នីរ័ត្ន (ថ្ងៃទី 21 កុម្ភៈ 2012,06:54:PM)
ភ្នំពេញ:
សមាជិកសភាសហរដ្ឋអាមេរិក នៃគណៈកម្មាការហិរញ្ញវត្ថុ និងផ្នែកកងទ័ព
លោកស្រី Niki Tsongas បានជួបជាមួយតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា
គណបក្សប្រឆាំង សម រង្ស៊ី នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២
ក្នុងទីស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី នៅចាក់អង្រែ
រាជធានីភ្នំពេញ។
នៅក្នុងជំនួបរវាងសមាជិកសភាអាមេរិក និងមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី គឺបានផ្តោតទៅលើបញ្ហាសំខាន់មួយចំនួន និងករណីប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងតែស្ថិតនៅក្រៅប្រទេស មិនអាចវិលមកកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខបានឡើយ។
បន្ទាប់ពីជំនួប ដែលមានរយៈពេលមួយម៉ោង ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកស្រី Niki Tsongas បាននិយាយថា ចំនុចសំខាន់ ដែលអ្នកស្រីអញ្ជើញមកនេះ គឺមានការពីខាងសហរដ្ឋអាមេរិក អោយលោកស្រី មកមើលពីបញ្ហាទាំងឡាយ ដែលកើតឡើង និងស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា។ ការមកនេះ គឺជាការងារដែលមកសិក្សាដោយផ្ទាល់ និងចង់ដឹងរឿងហេតុ ដោយផ្ទាល់ ដើម្បីលោកស្រី យកទៅពិចារណាក្នុងការចាត់វិធានការណាមួយ ពេលលោកស្រីត្រឡប់ទៅកាន់អាមេរិកវិញ។
លោក សុន ឆ័យ បានបន្តថា គណបក្ស សម រង្ស៊ី បានផ្តល់ជូននូវលិខិតជាឯកសារ ដែលមានការចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រ និងសមាជិក ព្រឹទ្ធសភាលើបញ្ហាជាច្រើន ជាពិសេសការប្រើអំពើហិង្សា ដោយកងកំលាំងប្ររដាប់អាវុធទៅលើប្រជាពលរដ្ឋ និងជំរុញអោយលោកស្រី ជួយតាមការសន្យារបស់លោកស្រី ហ៊ីល ឡារីគ្លីនតុន ពេលដែលលោកស្រី មកកម្ពុជាជាង ១ឆ្នាំមុន ហាក់ដូចជា មានការព្រមព្រៀងថា នឹងជួយជំរុញអោយមានការបោះឆ្នោតនៅពេលខាងមុខនេះ អោយត្រឹមត្រូវ និងជួយជំរុញអោយការផ្សព្វផ្សាយព័ត៌មាន ឬក៏វេទិការបស់គណបក្ស ក៏ដូចជារដ្ឋាភិបាល អោយមានការបើកចំហ អោយបានទូលំទូលាយ។
លោក សុន ឆ័យ បានបន្តថា លោកបានប្រគល់លិខិតរបស់លោក សម រង្ស៊ី ដែលផ្ញើជូនលោកស្រី ហ៊ីល ឡារីគ្លីនតុន និងលិខិតអំពាវនាវដល់មេដឹកនាំ ក្នុងពិភពលោក។ តំណាងគណបក្សសមរង្ស៊ី ក៏បានជម្រាបទៅលោកស្រី Niki Tsongas អំពីសារៈសំខាន់ នៃតួនាទីរបស់លោក សម រង្ស៊ី ក្នុងការដឹកនាំគណបក្សប្រឆាំង និងការធានានូវលទ្ធិប្រជាធិបតេយ្យ ទាក់ទងទៅនឹងការបោះឆ្នោតមួយ ដែលអាចយកជាការបាន។
លោក សុន ឆ័យ បានបន្ថែមថា លោកស្រី Niki Tsongas ក៏នឹងយកការស្នើសុំរបស់គណបក្ស សម រង្ស៊ី ទៅពិចារណា ហើយនិងពិគ្រោះជាមួយសហការីរបស់លោកស្រី ដើម្បីរកវិធីជួយយ៉ាងម៉េច។
ការជួបនេះ លោកសុនឆ័យ ក៏បានផ្តាំផ្ញើដែរ ក្នុងករណីដែលលោកស្រី ទៅជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ចង់អោយមានការពិគ្រោះពីបញ្ហាលោក សម រង្ស៊ី ដែរ។
លោក សុន ឆ័យ បានបញ្ជាក់ថា “ក្នុងការដាក់ទណ្ឌកម្ម មិនមែនជាប្រធានបទ នៃការជជែកទេ ពីព្រោះខ្លួនខ្ញុំផ្ទាល់ ក៏បានបញ្ជាក់យោបល់ផ្ទាល់ខ្លួន ទៅជូនលោកស្រីហើយថា យើងមិនយល់ថា ការធ្វើបដិវត្តន៍ណាមួយ ក្នុងការផ្តួលរំលំអ្នកដឹកនាំ វាជាជម្រើសទី១ ដូចជាប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ រងគ្រោះអំពីការកាប់សម្លាប់គ្នា យកជាមូលដ្ឋានទេ។ យើងចង់អោយរដ្ឋាភិបាល មានយល់ពីកំហុសឆ្គង ហើយពីសារៈសំខាន់ នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា ដើម្បីអោយគណបក្សប្រឆាំង ដែលជាតំណាងអោយប្រជារាស្ត្របំពេញតួនាទីរបស់ខ្លួន នៅក្នុងការការពារ និងបម្រើប្រទេសជាតិនេះ គឺជាជម្រើសទី១”។
ដូច្នេះបានជាលោក សុន ឆ័យ ផ្តាំទៅលោកស្រី អោយជម្រាបទៅរាជរដ្ឋាភិបាលថា សូមអោយរដ្ឋាភិបាលពិចារណា ពីព្រោះអី ហេតុការណ៍ ដែលកើតមាន នៅប្រទេស ភូមា គណបក្សកាន់អំណាចប្រទេសភូមា ដែលធ្លាប់អាក្រក់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥឡូវហាក់បីដូចជា មានការកោតសរសើរ។
ចំពោះការពង្រឹងស្ថាប័នជាតិ លោក សុន ឆ័យ សុំអោយសហរដ្ឋអាមេរិក ជួយការអាចធានានៅសន្តិសុខទាំងនយោបាយ ស្ថិរភាព សន្តិភាពបាន វាទាល់តែប្រទេសមួយ មានស្ថាប័នជាតិ ធ្វើការបម្រើផ្តល់សេវាអោយពលរដ្ឋត្រឹមត្រូវ ជៀសវាងទៅពឹងលើអំណាចបុគ្គល។ ដូច្នេះ បានជាមានការជំរុញអោយជួយគណបក្ស សម រង្ស៊ី ធ្វើម៉េចអោយមានការជួយសម្រួលជាមួយរដ្ឋាភិបាល ហើយជំរុញអោយការបោះឆ្នោតខាងមុខនេះ អោយបានយុត្តិធម៌ និងត្រឹមត្រូវ ដើម្បីអោយប្រជារាស្ត្រ កាន់តែមានសិទ្ធិជ្រើសរើសមេដឹកនាំ។ ហើយការមានការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌នេះ វាអាចជំរុញអោយជាចលនាសំខាន់មួយ ដែលក្នុងការពង្រឹងស្ថាប័ន និងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ប្រធានក្រុម អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានលើកឡើងថា អាចនឹងមានការជួបគ្នាណាមួយរវាងលោកស្រី Niki Tsongas និងអ្នកដឹកនាំសហរដ្ឋអាមេរិក នៅពេលខាងមុខនេះ។ លោកសង្ឃឹមថា នឹងមានវិធានការ សមស្របណាមួយ ពីរដ្ឋាភិបាលអាមេរិក ដើម្បីជួយធ្វើយ៉ាងម៉េច អោយមានការធានាក្នុងការផ្តល់លទ្ធភាពអោយលោក សម រង្ស៊ី បានត្រឡប់មកកម្ពុជាវិញ៕

0 comments:
Post a Comment