Monday, February 20, 2012

ខ្មែរកម្ពុជាក្រោម ខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ដើម្បីរក្សាមរតកអក្សរសាស្រ្ត និងវប្បធម៌របស់ដូនតា


18- 02 – 2011
ដោយ៖ ឃ្លាំង វឌ្ឍនជាតិ UAKKBM Radio
ខេត្តពលលាវរដ្ឋាភិបាលអាណានិគមផ្តាច់ការ នៃសា ធារណរដ្ឋសង្គមនិយមយួន
បានបើកយុទ្ធនាការដោយ ធ្វើប្រតិបត្តិការលាបពណ៌ ខ្មែរកម្ពុជាក្រោមគ្រប់សម័យកាល
ដើម្បីកុំឲ្យអន្តរជាតិមើលឃើញ នូវទង្វើអាស្រូវ និង អំពើពុតត្បិតរបស់ខ្លួន ហើយចង់
បង្ហាញថា ខ្មែរ កម្ពុជាក្រោម សុខចិត្ត សុខកាយ ទ្រាំរស់នៅក្រោមនឹម ដែកអាណានិគម
មូបនីយកម្មយួន ក្នុងចេតនានេះ គឺយួនចង់បំបិទភ្នែកសហគមន៍អន្តរជាតិកុំឲ្យឃើញ
នូវទុក្ខវេទនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយបន្ថែមពីលើហ្នឹងទៅទៀតនោះ យួន
គេបានប្រើអំពើយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ សម្លាប់រង្គាល បានធ្វើឲ្យមាន
របួសស្នាម និង បង្កើតនូវហាយនភាព ដល់ជនជាតិដើមខ្មែរកម្ពុជាក្រោម ដែលហ៊ាន
ក្រោកឡើងទាមទារសិទ្ធិសេរីភាព នៃការសម្រេចវាសនាខ្លួន ដោយខ្លួនឯងស្របតាម
ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។


ចាប់តាំងពី ឆ្នាំ១៩៤៩ មក ពេលដែលអាណានិគមនិយមបារាំងបានប្រគល់ទឹកដី ខ្មែរ
កម្ពុជាក្រោមទៅឲ្យ យួនគ្រប់គ្រងបន្ត ខ្មែរកម្ពុជាក្រោមតែងត្រូវបានយួនជិះជាន់សង្កត់
សង្កិន បំបាត់សិទ្ធិសេរីភាព និង ធ្វើទុក្ខ បុកម្នេញគ្រប់រូបភាព វត្តអារាម គម្ពីរដីកា និង
បូជនីយស្ថានដទៃទៀត ត្រូវបានយួនកម្ទេចស្ទើររលត់រលាយ អស់ដោយសារតែមាន
ការប្រយុទ្ធគ្នារវាងពួកទាហានយួនខាងជើង និង ទាហានយួនខាងត្បូងយ៉ាងស្វិត
 ស្វាញ ដែលយកវត្តអារាមរបស់ ខ្មែរកម្ពុជាក្រោម ធ្វើជាលានដ្ឋានប្រយុទ្ធគ្នា ទីបំផុត
ពួកក្រុមទាហានទាំងពីរ ក្រុមនោះមិនបានខូចខាតអ្វីឡើយ ផ្ទុយទៅវិញវត្តអារាម និង
ផ្ទះសម្បែងពលរដ្ឋខ្មែរកម្ពុជាក្រោម បានឆេះ ខូចខាតខ្ទេចខ្ទីអស់គ្មានសល់ តែទោះ
បីយ៉ាងណាខ្មែរកម្ពុជាក្រោមគ្មានសិទ្ធិប្តឹងតវ៉ា និង ពួកយួនឡើយ នេះជាកលល្បិច
ក្រឡេចៗរបស់យួនយៀកមិញ និង យួនយៀកកុង ដើម្បីរំលាយពូជសាសន៍ខ្មែរកម្ពុ
ជាក្រោម កុំឲ្យនៅសល់ លើទឹកដីដូនតារបស់ខ្លួន។

ដើម្បីរំលាយភាសាអក្សរសាស្រ្ត ថ្នាលវប្បធម៌ អរិយធម៌ខ្មែរកម្ពុជាក្រោម យួនគេបាន
ប្រើយុទ្ធសាស្រ្តយ៉ាង ខ្មៅកខ្វក់គឺបង្កសង្គ្រាមរវាងពួកទាហានយៀកមិញ និង ទាហាន
យៀកកុង ហើយយកលេសសម្លាប់ខ្មែរ ក្រោមបំបាត់ពូជ ព្រះតេជព្រះគុណ ធីធី ធម្មោ  អគ្គលេខាធិការ នៃសហពន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានមានសង្ឃដីកាបញ្ជាក់
យ៉ាងលំអិតប្រាប់ដល់អ្នកយកព័ត៌មាន សហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម ពិភព
លោកថាៈ យួនយៀកមិញគេបានបង្កើតផែនការសម្លាប់រង្គាលពលរដ្ឋខ្មែរកម្ពុជាក្រោម តាំងពីសង្គ្រាម លោកលើកទី២ ក្នុងទស្សវត្សរិ៍ ឆ្នាំ១៩៤៥ មកម្លេះ ដោយកាលណោះ
មានការទម្លាប់គ្រាប់បែកកម្ទេចវត្តវ៉ា អារាម  សម្លាប់ជីវិត និងបំផ្លាញភូមិគ្រឹះរបស់ពល
រដ្ឋខ្មែរកម្ពុជាក្រោមជាដើម រហូតមកទាល់ ឆ្នាំ១៩៧៥ យួនបានបង្កើតព្រឹត្តិការណ៍ថ្មី
មួយទៀត ហៅថាខ្មែរផុស ភាសាយួនហៅថា ‹‹ណូយឡង›› ព្រឹត្តិការណ៍បាន បង្កជា
ភ្នក់ភ្លើងសង្គ្រាមរវាងពលរដ្ឋខ្មែរកម្ពុជាក្រោម និង យួនវៀកមិញ បានបណ្តាលឲ្យពល
រដ្ឋខ្មែរកម្ពុជា ក្រោមរាប់ម៉ឺននាក់ស្លាប់ និង រាប់ពាន់នាក់ទៀតពិការ ដោយសារតែទង្វើ
លាបពណ៌របស់យួន ហើយខ្មែរ កម្ពុជាក្រោមបានក្រសោបការឈឺចាប់ និងការ​ព្រាត់
ប្រាស រហូតមកមិនអាចបំភ្លេចបាន។

ព្រៈតេជព្រះគុណបានមានសង្ឃដីកាបន្តទៀតថាៈដើម្បីសម្របស្ថានភាពនយោបាយ
របស់ខ្លួននៅក្នុងស្រុក ទៅនិងព្រឹត្តិការណ៍ពិភពលោក យួនគេបានបំបែកចលនាជាពីរ
ក្រុម ដោយមួយនិយមស្តាំ និង មួយទៀតនិយមឆ្វេង ហើយទាំងពីក្រុមនេះហៅថា វៀក
មិញ និងយៀកកុង ច្បាំងគ្នាក្នុងយុទ្ធសាស្រ្ត បំបែកកម្លាំងក្រុមអ្នកប្រឆាំង ងាយស្រួល
ក្នុងការក្តោបក្តាប់អំណាច ពិសេសយកលេសនេះ សម្លាប់បំផុតពូជខ្មែរ ពីទឹកដី កូសាំង
ស៊ីន ក្រោមល្បិចសង្គ្រាមស៊ីវិលក្នុងស្រុក

ពលរដ្ឋខ្មែរក្រោម ដែលបានបូជាជីវិត ក្នុងបុព្វហេតុជាតិ សាសនា ខ្មែរកម្ពុជាក្រោម
 នោះបានពន្យល់នូវ គំរូវីរភាព និង ការតស៊ូដល់បច្ឆាជនជំនាន់ក្រោយ ដើម្បីប្រឆាំង
តទាល់ជាមួយ និង បច្ចាមិត្ត ក្នុងការរក្សាឲ្យ បាននូវអត្តសញ្ញាណរបស់ខ្លួនក្នុងនាម
ជាពលរដ្ឋខ្មែរអ្នកមានវប្បធម៌ខ្ពង់ខ្ពស់។

ទាក់ទងនឹងការលប់បំបាត់មរតកអក្សរសាស្រ្ត វប្បធម៌ អរិយធម៌ ខ្មែរកម្ពុជាក្រោមនោះ
លោក ​ជ័យ សំណាង អ្នកនាំពាក្យនៃសហពន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំអេ
ហ្វេច បានមានប្រសាសន៍បង្ហើប ប្រាប់វិទ្យុសំឡេង សហគមន៍ព្រះសង្ឃខ្មែរកម្ពុជា
ក្រោមពិភពលោកថាៈ បច្ចុប្បន្នបើទោះជាមានការឃ្លាំមើល ពីសំណាក់ក្រុមអ្នកឃ្លាំ
មើលសិទ្ធិមនុស្សអន្តរជាតិក្តី ក៏រដ្ឋាភិបាលយួនមួយនេះនៅតែបន្តការគំនាបគាប សង្កត់
ដដែលៗលោក ជ័យ សំណាង បានព្រមានថានឹងលើកយកបញ្ហាទាំងអស់នេះ ដាក់
ជារបៀបវារៈ ចូលទៅក្នុងអង្គប្រជុំរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម នៅពេលដ៏ឆាប់ខាងមុខនេះ ដើម្បីឲ្យគេដឹងឮពីអំពើយង់ឃ្នងរបស់រដ្ឋាភិបាលផ្តាច់ការ
ក្រុង ហាណូយ ហើយដាក់សម្ពាធ សេដ្ឋកិច្ចលើ រដ្ឋាភិបាលមួយនេះឲ្យខានតែបាន

វិសាលភាពនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលលាតសន្ធឹងដោយ ខេត្ត២១ និងមានប្រជា
ពលរដ្ឋខ្មែរកម្ពុជា ក្រោម ប្រមាណជាង១០លាននាក់ ហើយមានវត្តអារាមជាង ៦៥០ នោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងតស៊ូរក្សារកេរដំណែលដូនតា
របស់ខ្លួនតាំងពីបរមបុរាណមក។
ចំណែកឯវិស័យអប់រំខ្មែរកម្ពុជាក្រោមវិញ លោក ជ័យ សំ ណាង បានមានប្រសាសន៍
បន្តថាៈ ដោយសារ តែមានព្រះសង្ឃ បួសរៀនក្នុងពុទ្ធសាសនា បាននិមន្តទៅតាមភូមិ 
ស្រុក ដើម្បីបង្ហាត់បង្រៀន ដល់កុលបុត្រ កុលធីតាខ្មែរកម្ពុជាក្រោម ក្នុងរដូវវិស្សមកាល 
៣ខែ ឲ្យចេះសរសេរ និងចេះនិយាយភាសាខ្មែរយ៉ាងត្រឹមត្រូវដែលរដ្ឋាភិបាលយួនគេ
មិនបានចាប់អារម្មណ៍ ឬក៏អើពើដល់ការរៀនសូត្រអក្សរសាស្រ្តខ្មែរនោះទេ ជាក់ ស្តែង
គេមិនបានដាក់បញ្ចូលកម្មវិធីសិក្សា ភាសា និងប្រវត្តិសាស្រ្តខ្មែរ ក្នុងវិស័យអប់រំរបស់គេ 
ដើម្បីឲ្យកូន ចៅខ្មែរមានឱកាសបានរៀនសូត្រ ស្វែងយល់អំពីប្រវិត្តិសាស្រ្តដូនតាខ្មែរ
នោះទេ
តាមការសង្កេតឃើញ គឺនៅដែនដីកម្ពុជាក្រោមបើទោះបីជាស្ថិតនៅក្រោមនឹមអាណា
និគមនិយមយួន កុម្មុយនិស្តក្តី ក៏ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម រមែងរក្សាបាន
នូវប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន យ៉ាងល្អផូរផង់ដូចជានៅក្នុងពិធីបុណ្យផ្សេងៗ គេ
ឃើញមានការប្រគំភ្លេងបុរាណខ្មែរយ៉ាងពិរោះរងំ រីឯ បុណ្យសពមានការចាក់បទស្មូត
ចំណែកពិធីអាពាហ៍ពិពារហ៍វិញនោះ គេឃើញមានការចាក់បទភ្លេងប្រ ពៃណីជាដើម
។ល។ នេះបញ្ជាក់ឲ្យកាន់តែច្បាស់ថា ខ្មែរកម្ពុជាក្រោមនៅតែមានភក្តីភាព និងការស្រ
ឡាញ់ព្រមទាំងរក្សាបាននូវប្រពៃណី វប្បធម៌របស់ខ្លួនជាប់ជានិច្ច៕

0 comments:

Post a Comment