Wednesday, March 7, 2012

ខ្មែរនិងខ្មែរក្រោម ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានជូនវីរជនខ្មែរ នៅក្រុងស្តុកតុន


នៅព្រឹកថ្ងៃអាទិត្យ ទី ៤ ខែមីនា ឆ្នាំ ២០១២ ពលរដ្ឋខ្មែរ-ខ្មែរក្រោម ដែលដឹកនាំ
ដោយ លោក គឹម វីល លី ប្រធានសមាគមខ្មែរក្រោម ប្រចាំទីក្រុងស្តុកតុន និង
សាខាសហ ព័ន្ធខ្មែរកម្ពុជាក្រោម ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រារព្ធ
ពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសល ប្រគេន-ជូន ចំពោះព្រះវិញ្ញាណក្ខ័ន្ធ
ព្រះវីរសមណៈ និងវីរបុរសអ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានបូជាកាយថ្វាយ
ជីវិតក្នុងបុព្វហេតុជាតិនិងសាសនា ។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅវេលាម៉ោង ៩ ព្រឹក រហូតដល់ម៉ោង២រសៀល នៅ
សមាគមអប្សរា ក្រុងស្តុកតុន ក្រោមអធិបតីភាព លោកថាច់ ង៉ុក ថាច់ ប្រធានប្រ
តិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។ របៀបវារៈនៃកម្មវិធីបុណ្យនោះរួមមាន  ពិធី
គោរពទង់ព្រះពុទ្ធសាសនា, គោរព ទង់សហព័ន្ធខ្មែរកម្ពុជាក្រោម,ពិធីសាសនកិច្ច និងសេចក្តីថ្លែងការណ៍របស់ មន្រ្តីជាន់ ខ្ពស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ស្តីអំពីចរន្ត
នយោបាយនៃសហព័ន្ធលើ ឆាកអន្តរជាតិ ។
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។
ប្រជាពលរដ្ឋខ្មែរ និងខ្មែរក្រោមប្រមាណជិត ១០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់
ខ្ពស់សហព័ន្ធខ្មែរកម្ពុជាក្រោម តាមតំបន់, សាខា និងទីក្រុងមួយចំនួន បែកខាង
ជើង នៃរដ្ឋកាលីហ្វ័រញ៉ា ដូចជា លោក ថាច់ តង ប្រធានតំបន់បែកខាងលិច សហ
រដ្ឋអាមេរិក, លោក លូ លីនថាយ ប្រធានសាខាសហព័ន្ធ នៃរដ្ឋកាលីហ្វ័រញ៉ា ភាគ
ខាងជើង, លោក លី យ៉ាង ប្រធានសាខាសហព័ន្ធប្រចាំទីក្រុងមូដែសតូ, លោក
គឹម សូនី ប្រធានសាខាសហព័ន្ធប្រចាំទីក្រុង ប្រែសនូ និងលោក លី ឃោនប្រធាន សាខាសហព័ន្ធប្រចាំទីក្រុងសាន់ហូស្សេ ព្រមទាំងតំណាងគណបក្សនយោបាយ
ខ្មែរ មួយចំនួន បានចូលរួមជាភ្ញៀវកិត្តិយសផងដែរ ។

លោក គឹម វិល លី ប្រធានគណៈកម្មការបុណ្យ និងជាប្រធានសមាគមខ្មែរក្រោម
ប្រចាំ ទីក្រុងស្តុកតុន បានឡើងស្វាគមន៍គណៈប្រតិភូសហព័ន្ធ និងថ្លែងអំពី បុព្វ
ហេតុនៃកម្មវិធីបុណ្យ ។

ចំណែក លូ លីន ថាយ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម បែកខាងជើង រដ្ឋ
កាលីហ្វ័រញ៉ា ក៏បានថ្លែងអំពីប្រវត្តិសាស្រ្តដ៏ជូរចត់នៃការតស៊ូរបស់ ខ្មែរក្រោម រយៈ
ពេលកន្លងមក ជាពិសេសលោកប្រធានសាខាបានសង្កត់ធ្ងន់ថា ការចាប់ខ្លួន ព្រះ
តេជគុណ ទឹម សាខន ផ្សឹក នៅវត្តភ្នំឌិន នៃខែត្រតាកែវ រួចបញ្ជូនទៅ ដាក់គុក នៅ
ប្រទេសយួន និង ករណីជាច្រើនទៀតដែលរដ្ឋអំណាចយួនបំបិទសិទ្ធិសេរី ភាព និង
ជំនឿសាសនា និងការចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ជាហូរហែរ... តើអំពើ ទាំងអស់
នោះ ជាអំពើយុត្តិធម៌សម្រាប់ខ្មែរក្រោម ឬ ???
លោក ប្រាក់ សេរីវុឌ្ឍ អនុប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ទទួលបន្ទុកកិច្ច
អន្តរជាតិ ក៏បានថ្លែងអំពីយុទ្ធសាស្រ្តអហឹង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញលទ្ធ
ផលជោគ ជ័យរបស់ សហព័ន្ធ ខ្មែរកម្ពុជាក្រោម លើឆាកអន្តរជាតិ... លោកប្រាក់ សេរី
វុឌ្ឍ បានមានប្រសាសន៍ក្នុងក្តី សង្ឃឹមថា ទឹកដីកម្ពុជាក្រោម នៅថ្ងៃណាមួយនឹងទទួល
បាននូវសិទ្ធិ សេរីភាពជាក់ជាពុំខាន ព្រោះជំនោរនៃសេរីភាព ឬការក្រោកឡើងរបស់ប្រ
ជាពលរដ្ឋនៅ ពិភពអារ៉ាប់កន្លងមក បានធ្វើ ប្រទេសផ្តាច់ការមួយចំនួនត្រូវបានផ្លាស់ប្តូរ
ជាពិសេសថ្មីៗនេះ ចរន្តនយោបាយពិភពលោក កំពុងតែចាប់អារម្មណ៍ ទៅបែកអាស៊ី...។


 
 លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអធិបតីភាពនៃកម្ម
វិធីបុណ្យ ដែលទើបតែប្រឡប់ពីការចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីអំពីការ
រើសអើង ពូជសាសន៍ នៅទីក្រុងស្សឺណែវ ប្រទេសស្វីស ក៏បានថ្លែងអំពីលទ្ធផលនៃកិច្ច
ប្រជុំនៅទីក្រុងស្សឺណែវ.. ដោយសង្កត់ធ្ងន់ថា របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជា
ក្រោម ដែលដាក់ជូនអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំនោះក្រោមប្រធានបទខ្មែរ
ក្រោមជាជនជាតិដើម ជាពិសេសជំរុញអោយប្រទេសវៀតណាម ហៅខ្មែរក្រោមដែល កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ជាជនជាតិដើម...។

ព័ត៌មានបន្ថែមពិស្តារ សូមតាមដានស្តាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃស្អែក...។



0 comments:

Post a Comment