សេចក្តីថ្លែកការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម
ជាតំណាងឱ្យប្រជាជាពលរដ្ឋខ្មែរក្រោមរបស់យើងនៅលើដែនដីសណ្តរនៃទន្លេមេគង្គ យើងខ្ញុំមាន ចំណាប់អារម្មណ៍ជាពិសេស ចំពោះការរំលោភសិទ្ធិមនុស្ស
ដែលពលរដ្ឋយើងកំពុងជួបប្រទះ។រដ្ឋាភិបាលវៀតណាមបន្តការលប់បំបាត់អត្ត
សញ្ញាណពូជសាសន៍របស់ជនឃាតិយើង ដែលជាជនជាតិ ដើម នៅលើដែន
ដីសណ្តរនៃទន្លេមេគង្គ។ ប្រសិនជាអ្នកទៅប្រទេសវៀតណាម អ្នកនឹងមិនបាន
ឃើញខ្មែរក្រោម នៅដែនដីសណ្តរនៃទន្លេមេគង្គទេ ដោយរដ្ឋាភិបាលវៀតណាម
បានហាមប្រាមពលរដ្ឋយើង ថាមិនត្រូវឱ្យហៅជា ’’ខ្មែរក្រោម’’ ហើយបានបំពាក់
ឈ្មោះឱ្យយើងថា ជា ’’ជនជាតិខ្មែរភាគតិច’’ ។
សិស្សានុសិស្សខ្មែរក្រោមមិនត្រូវបានអនុញ្ញាតឱ្យរៀន និងប្រើប្រាស់ភាសាខ្មែរ
ដោយសេរីទេ ។ វៀតណាមបានហាមប្រាមសិស្សខ្មែរមិនឱ្យរៀនប្រវត្តិសាស្ត្រ
ពិតប្រាកដរបស់ខ្មែរក្នុងសាលាសាធារណៈទេ ។ ពលរដ្ឋយើងមិនអាចត្រូវបាន
អនុញ្ញាតឱ្យហៅឈ្មោះ ភូមិ ឃុំ ស្រុក ខេត្ត តាមភាសាខ្មែរទេ ។ វាជាការព្រួយ
បារម្ភណាស់ ដែលយុវជន-យុវនារី កុមារា កុមារីខ្មែរក្រោម មិនអាចនិយាយ និងសរសេរភាសាយើងបាន។ ពួកគេ មិនបានដឹង អំពីប្រវត្តិសាស្ត្ររបស់គេ
និងហៅឈ្មោះភូមិគេ ដោយភាសាខ្លួនឯង។
ប្រជាពលរដ្ឋយើងកំពុងតែរស់នៅក្នុងភាពភ័យខ្លាច លើទឹកដីកំណើតកេរដូន
តារបស់គេ ក្នុងប្រទេស វៀតណាម។ ពួកគេត្រូវបានចាត់ទុកជាពលរដ្ឋថ្នាក់
ទីពីរ។ នៅពេលដែលពលរដ្ឋយើងត្រូវប្រឈមចំពោះមុខ ច្បាប់ ពួកគេគ្មាន
សំឡេងក្នុងប្រព័ន្ធយុត្តិធម៌នៃប្រទេសវៀតណាមទេ ។ ជាឧទាហរណ៍ នៅថ្ងៃ
ទី២ ខែកញ្ញា ឆ្នាំ២០១០ យុវជនខ្មែរក្រោមម្នាក់ឈ្មោះ ចៅ ណែត ត្រូវពួកកាប់
ពុះក្បាលដោយដាវសាមួរ៉ៃ ដោយក្រុមមនុស្ស ឥតសណ្តាប់ធ្នាប់នៅខេត្តរោង
ដំរី ដោយសារតែយុវជននោះបានឆ្លើយថា ខ្លួនជាជនជាតិខ្មែរ ។ អាជា្ញធរវៀត ណាមមិនបានយកចិត្តទុកដាក់ចាត់ការ ដើម្បីចាប់ជនល្មើសទៅតុលាការឡើយ។
ឳពុកម្តាយរបស់ ចៅ ណែត បានទទួលការគម្រាមកំហែងពីរដ្ឋាភិបាល ឱ្យឈប់
ប្តឹងផ្តល់ដើម្បីរកយុត្តិធម៌ចំពោះកូនគាត់ ។
លើសពីនោះទៅទៀត នៅពេលដែលពលរដ្ឋយើងមានការប្រកែកតវ៉ាជាមួយ នឹង ជនជាតិវៀតណាម ឬជាមួយរដ្ឋាភិបាលវៀតណាម ជនរងគ្រោះខ្មែរក្រោមយើងគ្មាន សិទ្ធិក្នុងការដាក់ពាក្យបណ្តឹងរកយុត្តិធម៌ទេ ។ កាលណាពួកគេចេញមុខតវ៉ា ដើម្បី
សិទ្ធិសេរីភាព គឺត្រូវចាប់ដាក់គុកដោយគ្មានជំនុំជម្រះ ដូចជាមានពីរករណីខាងក្រោម
នេះ ៖
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១០ អ្នកស្រី ត្រាន់ ធី ចូវ បានត្រូវចាប់ខ្លួន និង
ក្រោយ មកត្រូវកាត់ទោស ជាប់គុកពីរឆ្នាំកន្លះ ។ អ្នកស្រី ត្រាន់ ធី ចូវ មានជម្លោះ ដីធ្លីជាមួយអាជ្ញាធរនៅភូមិផ្នោរដាច់ ស្រុក ផ្នោរដាច់ ខេត្ត ព្រះត្រពាំង ។
អាជ្ញាធរបានចាប់ខ្លួនពេលអ្នកស្រីកំពុងតែធ្វើដំណើរទៅពិធីអពាហ៍ពិពាហ៍មួយ
ហើយចោទប្រកាន់ ទាក់ទងដល់ការដែលអ្នកស្រីបានទាមទារយកដីកេររបស់
គាត់វិញ។
លោក ចៅ ហេន ត្រូវអាជ្ញាធរយួនធ្វើទារុណកម្មនៅក្នុងគុកដល់មានជំងឺ
ហើយយកមកធ្វើព្យាបាលនៅមន្ទីរពទ្យទាំងជើងជាប់ខ្នោះ ។
នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១០ លោក ចៅ ហេន បានត្រូវកាត់ទោសឱ្យជាប់
គុកពីរឆ្នាំ ដោយតុលាការ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ។ លោក ចៅ ហេន បានចូលរួមធ្វើបាតុកម្មដោយអហឹង្សា ទាមទារឱ្យប្រគល់ដីស្រែ របស់គាត់មក
គាត់វិញ នៅស្រុកស្វាយទង ពីឆ្នាំ ២០០៧ និង ឆ្នាំ ២០០៨ ។ ដោយគាត់បានធ្វើ
បាតុកម្ម គាត់បាន ត្រូវចោទប្រកាន់ថាបានធ្វើឱ្យរំខានដល់សណ្តាប់ធ្នាប់សា
ធារណៈ ហើយត្រូវចាប់ខ្លួនដោយអយុត្តិធម៌ ។ លោក ចៅ ហេន ធ្លាប់តែជា
មនុស្សមានសុខភាពល្អ។ ក្រោយការចាប់ខ្លួននិងដាក់ពន្ធនាគារ គាត់ត្រូវបាន
គេធ្វើ ទារុណកម្ម ហើយមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយភរិយា ពេល
ជួបគ្នាទេ ។
សេរីភាពសាសនារបស់ពលរដ្ឋយើងឋិតនៅក្រោមការគម្រាមកំហែង ។ អាជ្ញាធរ
វៀតណាមបានបង្ខិបង្ខំ ដោយជោគជ័យ ឱ្យព្រះសង្ឃរបស់យើងចូលក្នុងសមាគម
ព្រះសង្ឃស្នេហាជាតិ។ ព្រះសង្ឃណាដែលប្រកែក មិនព្រមចូលរួមត្រូវប្រឈមនឹង
ការគាបសង្កត់ពីអាជ្ញាធរវៀតណាម ដូចមានករណីខាងក្រោមនេះ ៖
នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១១ អាជ្ញាធរវៀតណាមបានចេញបញ្ជារ ឱ្យព្រះសង្ឃខ្មែរ
ក្រោមព្រះនាម ថាច់ ធុល ដែលជាសមាជិកសភាវៀតណាម និងជាអនុប្រធាននៃ
សមាគមព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង (វៀតណាមហៅសុកត្រាំង) ឱ្យចាប់ផ្សឹក
ព្រះសង្ឃព្រះនាម លី សុន ដោយបានចោទថាបានរំលោភលើស្ត្រីដែល មានវ័យចំ
ណាស់ប្រហែលនឹងយាយរបស់លោក នៅវត្តសេរីតាសេក ឃុំ តាសេក ជ្រោយញរ
ខេត្តឃ្លាំង ទោះជា រឿងចោទប្រកាន់នោះ វាផ្ទុយស្រឡះទៅនឹងថេរដីកាព្រះសង្ឃដែល
ត្រូវចោទ និង ការអាស់អាងរបស់ព្រះសង្ឃ ដ៏ទៃទៀតក្នុងវត្តសេរីតាសេកក្តី ។
ភិក្ខុ ថាច់ ធឿន ព្រះសង្ឃខ្មែរក្រោមនៅវត្តសេរីតាសេក ដែលអាជ្ញាធរ
យួនគំរាមថា ចាប់ផ្សឹក ព្រោះទាក់ទងសហព័ន្ធខ្មែរកម្ពុជាក្រោម ។
អាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញព្រះសង្ឃវត្តសេរីតាសេក ដោយហេតុ ព្រះសង្ឃ
ទាំងនោះ មិនព្រមចូលក្នុងសមាគមព្រះសង្ឃស្នេហាជាតិ។ ក៏គឺវត្តនោះដែរ ដែល
ព្រះសង្ឃព្រះនាម គឹម មឿន ដែលធ្លាប់ដឹកនាំធ្វើបាតុកម្មដោយសន្តិភាព ដើម្បីទាម
ទារសិទ្ធិសាសនាធ្លាប់គង់នៅ មុននឹងព្រះអង្គបានត្រូវ ចាប់ខ្លួននៅ ឆ្នាំ ២០០៧ ។
ប្រជាពលរដ្ឋខ្មែរក្រោមរបស់យើងកំពុងតែរស់នៅក្នុងស្ថានភាពភ័យខ្លាច ។ ពួកគេកំពុងតែមានអារម្មណ៍ថា ត្រូវបានរដ្ឋាភិបាលចាត់ទុកជាពលរដ្ឋថ្នាក់ទីពីរ ។
យើងខ្ញុំមានសំណូមពរពីអន្តរាគមន៍របស់លោក ដើម្បីជម្រុញឱ្យអ្នកដឹកនាំវៀតណាម៖
- គោរពអត្តសញ្ញាណ និងវប្បធម៌របស់ខ្មែរក្រោម ។ ប្រជាពលរដ្ឋរបស់យើងត្រូវ តែ បានអនុញ្ញាតឱ្យ ចាត់ទុកខ្លួនគេជា ’’ខ្មែរក្រោម’’។ ភាសាខ្មែរក្រោម និងប្រ វត្តិសាស្ត្រ ខ្មែរក្រោម គួរតែបានត្រូវរៀន សូត្រនៅតាមសាលាសាធារណៈ។ ឈ្មោះភូមិ ឃុំ ស្រុក ខេត្តដែលខ្មែរក្រោមកំពុងរស់នៅ គួរតែ ត្រូវបានបកប្រែត្រឡប់មកជាភាសាដើម ដែល ខ្មែរធ្លាប់ហៅ ។
- អនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងមានសិទ្ធិជាមូលដ្ឋាន ដើម្បីកុំឱ្យពួកគេរស់ នៅ ក្នុងភាពភ័យខ្លាច ។ ពួកគេគួរតែមានសេរីភាពការពារខ្លួនបាន នៅចំពោះមុខ ប្រព័ន្ធ យុតិ្តធម៌។ រដ្ឋាភិបាលវៀតណាម គួរតែឈប់ធ្វើការចោទប្រកាន់ប្រជាពលរដ្ឋយើង ពីរឿង ’’រំខានដល់សង្គមវៀតណាម’’ ដោយប្រើ មាត្រា ៨៧ នៃច្បាប់ព្រហ្មទណ្ឌ ដើម្បីចាប់ដាក់គុក នៅពេលពួកគេគ្រាន់តែតវ៉ាទាមទារសិទ្ធិជាមូលដ្ឋាន ។
- អនុញ្ញាតឱ្យព្រះសង្ឃខ្មែរក្រោមអាចបង្កើតបាន នូវអង្គការសាសនាឯករាជមួយដោយឡែក ពីការ គ្រប់គ្រងរបស់រដ្ឋាភិបាល ។ អនុញ្ញាតឱ្យប្រជាពលរដ្ឋយើងប្រតិបត្តិពុទ្ធ សាសនាថេរ វាទ។ ពួកគេ មិនគួរចាំបាច់សុំច្បាប់ទេ ដើម្បីកិច្ចប្រតិបត្តិសាសនា ឬ ដោយគ្រាន់តែរៀប ចំពិធីសានាអ្វីមួយ ។ សូមលោកមេត្តាជួយរំឭកដល់អ្នកដឹកនាំវៀតណាមថា សេរីភាពសា សនាគឺជាសិទ្ធិមួយ មិនមែនជាបុព្វសិទ្ធដែលអនុញ្ញាតដោយរដ្ឋាភិបាលទេ ។
សូមអរគុណ




0 comments:
Post a Comment