Saturday, March 17, 2012

ជីវិត




ក្នុងយាមព្រឹកព្រាងពន្លឺព្រះអាទិត្យចាប់ផ្ដើមរះព្រាងបំភ្លឺសត្វលោកជីវិតអណ្ដែតត្រសែតតាម
គន្លងដំណើររស់នៅ ក្នុងយាមព្រះអាទិត្យឡើងខ្ពស់ពន្លឺក៏បំភ្លឺចិត្តយ៉ាងដែលដឹង ពិនិត្យមើល
ក៏ចាប់ផ្ដើមក្ដៅខ្លាំងជាអនិច្ចំ  ល្មមដល់យាមត្រង់ព្រះអាទិត្យក្ដៅទឹកពុះរីងស្ងួតមួយរំពេចតែ
មិនរាំងរីងទឹកចិត្តមនុស្សដូចពុះពារក្នុងសុបិន ល្មមដល់យាមរសៀលយើងយល់ចិត្តគ្នានឹង
គ្នារួមសាងច្នៃលម្អផ្ទះរបស់យើងគប្បីជួយគ្នាថែទាំ ល្មមដល់យាមល្ងាចយើងក៏បានឃើញ
ភាពប្រែប្រួល ផ្លាស់ប្ដូររៀងរាល់ថ្ងៃតាមកិលេសដូចជួបនឹងសំណាញ់ បើសិនយើងជារដ្ឋ
នាំគ្នាជាប់ស្អិតល្មួតមិនក្រឡេកមើលអើពើ ប្រហែលនឹងចាញ់នូវចំណង់កិលេសជាតិនឹង
លិចលង់នៅថ្ងៃណាមួយជាពុំខាន!មានតែមួយដែលនឹងជួយបានគឺគប្បីប្រើធម្មៈចូលមក
ជួយប្រៀនប្រដៅ ជួយអង្វរករនាំគ្នាដើរផ្លូវកណ្ដាលដ៏បវរតាមព្រះពុទ្ធអង្គលោកបានប្រៀន
ប្រដៅឲ្យជួយឧបត្ថម្ភគ្នានឹងគ្នា   គង់តែមានថ្ងៃណាមួយដែលសង្គមនឹងជួបសុខក្សេមក្សាន្ត
...។ (..គិត ពិចារណា ឧបត្ថម្ភ ​ មានមេត្រីចិត្ត យ៉ាងចិត្តពិត..)៕

0 comments:

Post a Comment