Saturday, March 24, 2012

តំណាង​គណបក្ស​សមរ​ង្ស៊ី ចេញមុខ​សារភាព​កំហុស និង​សូមទោស​អ្នកភូមិ​បឹងកក់​

ថ្ងៃទី 24 មីនា 2012, ម៉ោង 01:19:PM) | ដោយ: រតនា
ភ្នំពេញ: អ្នកស្រី ថៃ ណា​រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្រះចក មកពី​គណបក្ស​សមរង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១២ បាន​ចេញមុខ​សារភាព និង​សូមទោស​ជា​សាធារណៈ ចំពោះមុខ​អ្នកភូមិ​បឹងកក់​ជាច្រើន​នាក់ បន្ទាប់ពី​គាត់ បានដាក់​ឈ្មោះ​អ្នកភូមិ​បឹងកក់ ៥​នាក់ ជា​អ្នកសង្កេតការណ៍​របស់​គណបក្ស​សមរង្ស៊ី​។​


​អ្នកស្រី ថៃ ណា​រី បាន​ថ្លែង​សូមទោស​អ្នកភូមិ​បឹងកក់ ដែលមាន​ខ្លឹមសារ ដូចខាងក្រោម​៖
នាង​ខ្ញុំ​ឈ្មោះ ថៃ ណា​រី ជា​ក្រុមប្រឹក្សា​សង្កាត់ ស្រះចក សូម​ជម្រាបជូន​បងប្អូន​ថា ឈ្មោះ ទេព វ​ន្នី​, ដួង គា​, ហេង មុំ​, តុល ស្រី​ពៅ​, គង់ ចន្ថា មិនមែនជា​សមាជិក​គ​ណ​បក្ស​សមរង្ស៊ី​ទេ​។ បានជា​នាង​ខ្ញុំ ដាក់ឈ្មោះ​ដូច​រាយ​នាម​ខាងលើនេះ កន្លងមក ខ្ញុំ​បាន​ស្គាល់​រាប់អាន​ពួកគាត់ ហេតុ​ដូច្នេះហើយ បានជា​ខ្ញុំ​ស​ម្រេ​ចិត្ត ដាក់ឈ្មោះ ពួកគាត់​សង្កេតការណ៍​បម្រុង ដោយ​ខ្ញុំ​មិនបាន​សួរ​គាត់​ជាមុន​។​

​ខ្ញុំ​សូម​សារភាព​កំហុស​ ទាំងអស់ ឥឡូវនេះ នាង​ខ្ញុំ​បាន​ដក​ឈ្មោះ ចេញ​បញ្ជី​សង្កេតការណ៍​បម្រុង​រួច​អស់ហើយ​។ ដូច​បាន​រៀបរាប់​ខាងលើ នាង​ខ្ញុំ​ឈ្មោះ ថៃ ណា​រី សូមមេត្តា​អធ្យាស្រ័យ សុំទោស​ទៅដល់​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​នាក់ ឈ្មោះ​ខាងលើ ពីព្រោះ​កន្លងមក ក៏​ពួកគាត់​ធ្លាប់បាន​ប្រាប់​ខ្ញុំ​ដែរ​ថា ពួកគាត់​មិន​ចូលបក្ស​នយោបាយ​ណា​ទាំងអស់​។ ដូច្នេះ សូមកុំ​យកឈ្មោះ​ពួកគាត់​ឲ្យ​ប្រឡូកប្រឡាក់ ក្នុង​បក្សនយោបាយ​ឲ្យ​សោះ​។​

​ លោក ដួង គា បាន​និយាយថា អ្នកភូមិ​បឹងកក់​មិនមែនជា​អ្នកគាំទ្រ​នយោបាយ​គណបក្សប្រឆាំង​សមរង្ស៊ី​ទេ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែល​បាត់បង់​លំ​ដៅ​ដ្ឋា​ន ហើយ​កំពុងតែ​ទាមទារ​ឲ្យ​អាជ្ញាធរ​វាស់​ទីតាំង​ដី​ជាក់លាក់ ទំហំ​ជាង ១២​ហិកតា ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ដី​ពី​ក្រុមហ៊ុន ចែក​ឲ្យ​ពួកយើង​។

​លោក គា បាន​បញ្ជាក់ថា “​យើង​អត់អោន​អធ្យាស្រ័យ​ឲ្យ​គាត់ នៅពេលដែល​គាត់​មកសុំ​ទោស​ពួកយើង​នៅពេលនេះ យើង​អត់​ប្ដឹង​គាត់​ទេ ពីព្រោះ​គាត់​បានដឹង​កំហុស​របស់ខ្លួន តែ​ថ្ងៃក្រោយ​ឈប់​យក​ពួកយើង ចូល​ឡូកឡំ​ជាមួយនឹង​គណបក្សនយោបាយ​សមរង្ស៊ី​”​។​

​អ្នកស្រី តុល ស្រី​ពៅ បាន​និយាយថា "​ចាប់ពី​ថ្ងៃនេះ​ទៅ សូម​បញ្ឈប់​ការ​លាប​ពណ៌​ពួក​ខ្ញុំ ជាមួយនឹង​គណបក្សនយោបាយ​សមរង្ស៊ី ចាប់ពី​ពេល​ថ្ងៃនេះ​តទៅ អ្នកភូមិ​បឹងកក់​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ​"​។

​អ្នកស្រី​បន្តថា “​ពីមុន​ពួក​ខ្ញុំ នឹង​ប្ដឹង​គាត់​ទៅ​តុលាការ តែ​ឥឡូវនេះ ដោយសារ​គាត់​ដឹង​កំហុស​របស់គាត់​។ គាត់​មកសុំ​ទោស​។ ខ្ញុំ​អត់​ប្ដឹង​គាត់​ទេ​”​។​

​កាលពី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១២ មានការ​បាច​ខិត្តប័ណ្ណ​ចោទប្រកាន់​តំណាង​អ្នកភូមិ​បឹងកក់​ទាំង ៥​នាក់ នៅ​ភូមិ​បឹងកក់ ដែលមាន​ឈ្មោះ​ខាងលើ​នោះ ថា​ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង​សមរង្ស៊ី ដោយ​កាត់​អត្ថបទ​របស់​កាសែត​ក្នុងស្រុក ដែល​ដាក់​រូប​ពួកគាត់ ទាក់​ក​រូប​ទីងមោង​អូស​តាមផ្លូវ​។ បន្ទាប់ពី​រៀបចំ​ការ​បាច​ខិត្តប័ណ្ណ​បែបនេះ អ្នកភូមិ​បឹងកក់ បាន​ប្ដឹង​ផ្ទាល់មាត់​ទៅ​លោ​កមេ​ប៉ុស្ដិ៍នគរបាល សង្កាត់​ស្រះចក ឲ្យ​ជួយ​វែកមុខ​ជនខិលខូច និង​បក្ខពួក​ឲ្យ​ឃើញ ហើយ​ពួកគាត់​នឹង​ចាប់​វិធានការ​ប្ដឹង​ក្រុម​នោះ​ទៅតាម​ច្បាប់​។​

​ ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ​ផងដែរ លោក ណាក់ ប្រធាន​ប៉ុស្ដិ៍នគរបាល​សង្កាត់​ស្រះចក បានគេច​មុខ​មិន​ព្រមធ្វើ​ការឆ្លើយ​បញ្ជាក់ នៅពេលដែល​អ្នកកាសែត​តាម​សួរ អំពី​ចំណាត់ការ​ស៊ើបអង្កេតរ​បស់​អាជ្ញាធរ​មូលដ្ឋាន ចាប់​ជនខិលខូច បាច​ខិតប័ណ្ណ​តំណាង​អ្នកភូមិ​បឹងកក់​ថា ជា​មនុស្ស​របស់​គណបក្ស​ប្រឆាំង​នោះឡើយ​។​

​ជាមួយគ្នា​នោះ អ្នកស្រី ទេព វ​ន្នី បាន​និយាយថា “​យើងខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ថា ពួកគាត់​មិនមែន​នៅ​ខាង​គណបក្ស​ណា​ទេ​។ ពួកយើង ធ្វើការ​ទាមទារ​សម្រាប់​តែ​ផ្ទះ និង​ដី​តែប៉ុណ្ណោះ មិនមែន​ធ្វើការ​បម្រើ​បក្ស​ណា​ទេ​។ បក្ស​ណាក៏ដោយ ឲ្យ​តែ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ គឺ​ខ្ញុំ​ស្រឡាញ់​ទាំងអស់​”៕​

0 comments:

Post a Comment