Monday, March 26, 2012

ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ច្រាន​ចោល​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​

ថ្ងៃទី 26 មីនា 2012,


ឧបនាយក​រដ្ឋមន្ត្រី​ថៃ​លោក​យុ​ត្ថា​សាក់ ​សា​ស៊ី​ប្រា​ផា កាលពី​ថ្ងៃ​ច័ន្ទ​បាន​ច្រានចោល​ការនិយាយ​ដែល​ថា​នឹង​មាន​រដ្ឋប្រហារ​មួយ​ ប្រឆាំង​និង​រដ្ឋាភិបាល​របស់​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​និយាយថា​លោក​ធ្លាប់ធ្វើ​ជា​រដ្ឋមន្ត្រី​ ការពារជាតិ​និង​មាន​ភាព​ជិតស្និទ្ធ​និង​ពួក​មេៗ​បញ្ជាការ​នៃ​បញ្ជាការ​ ជាន់ខ្ពស់ ទ័ព​ជើង​គោក ទ័ពជើងទឹក ​និង ​ទ័ព​អាកាស ដូច្នេះ​លោក​មាន​ជំនឿ​យ៉ាង​ខ្លាំង​និង​ទុកចិត្ត​លើ​កងកម្លាំង​ប្រដាប់អាវុធ​ ។​
​លោក​បាន​បញ្ជាក់ថា មិន​មាន​សភាពការណ៍​ឬ​លក្ខខណ្ឌ​ដែល​តំរូវអោយ​មាន​រដ្ឋប្រហា​រ​ទេ ហើយ​កងកម្លាំង​ប្រដាប់អាវុធ​ផ្តល់​កិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​​រដ្ឋាភិបាល​ និង​ពួក​មេៗ​បញ្ជាការ​អាច​និយាយ​រក​លោក​ដូចជា​បងប្អូន​ដូច្នេះ​ "​នឹង​មិន​មាន​រដ្ឋប្រហា​រ​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​នេះ​ទេ​"៕ R

0 comments:

Post a Comment