ភ្នំពេញ: គណបក្ស សម រង្ស៊ី
បានដាក់ចេញនូវគោលនយោបាយរបស់គណបក្សលើវិស័យសុខាភិបាល
ដែលគោលនយោបាយនេះ ស្រាវជ្រាវ និងរៀបរៀងដោយលោក សុន ឆ័យ
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។
ការដាក់ចេញគោលនយោបាយនេះ ត្រូវបានផ្សព្វផ្សាយ
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២
ក្នុងទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី។
នៅក្នុងសន្និសីតកាសែត ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានថ្លែងថា នៅក្នុងការស្រាវជ្រាវលើការរៀបចំឲ្យមានយន្តការគោលនយោបាយសុខាភិបាល នេះ គណបក្សសម រង្ស៊ី បានស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ដោយបានចុះទៅធ្វើការផ្ទាល់នៅខេត្តមួយចំនួនប្រមាណជា ១៨ខេត្ត ក្រុង ដើម្បីសិក្សាមើលថា តើវិស័យសុខាភិបាលមានការលំបាកយ៉ាងណា ហើយត្រូវការដោះស្រាយយ៉ាងដូចម្តេច តាមលក្ខណៈនៅភូមិភាគ និងតំបន់? ហើយក្នុងការចុះធ្វើការងារនេះ បានជួបជាមួយនិងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ចុះទៅមើលតាមមន្ទីរពេទ្យ សួរយោបល់ប្រជាពលរដ្ឋ នៅតាមភូមិជាច្រើន អំពីការលំបាករបស់ពួកគាត់លើវិស័យសុខាភិបាលនេះ។
លោក សុន ឆ័យ បានបន្តថា នៅក្នុងការធ្វើការស្រាវជ្រាវ ពិគ្រោះយោបល់ និងពិនិត្យដោយផ្ទាល់នៅមន្ទីរពេទ្យ បានរកឃើញនូវបញ្ហាសំខាន់ចំនួន ១១ នៅក្នុងវិស័យសុខាភិបាល។ បញ្ហាដែលសំខាន់ទាំង១១ គឺធំជាងគេប្រជាពលរដ្ឋបានលើកឡើងថា “នៅតាមមន្ទីរពេទ្យបង្អែកក្តី មន្ទីរពេទ្យរដ្ឋនានាក្តី គឺបើមិនមានលុយទេ គឺគេអត់ព្យាបាលឲ្យតែម្តង ភាគច្រើន គឺគាត់ប្រើពាក្យថា គ្មានលុយ គឺគ្មានសេវាអត់ព្យាបាលឲ្យគាត់”។
លោក សុន ឆ័យ បានលើកឡើងថា បញ្ហាទាំង១១ មានដូចជាទី១. បញ្ហាមិនមានលុយព្យាបាល ទី២. ការខ្វះខាតអ្នកជំនាញ គ្រូពេទ្យជំនាញ និងឱសថ ទី៣. ក្រមសីលធម៌ក្នុងវិស័យសុខាភិបាល(សំដិអាក្រក់) គ្រូពេទ្យភាគច្រើនសំដីមើលងាយអ្នកជំងឺ ទី៤. ការគំរាមយកប្រាក់ ដោយប្រជាពលរដ្ឋក្រីក្របានបញ្ជាក់ថា ពួកគាត់អស់ជំនឿហើយ ដោយសារក្នុងមន្ទីរពេទ្យមានអំពើពុករលួយ ទី៥. បញ្ហាឱសថក្លែងក្លាយ និងឱសងអស់សុពលភាព ឃើញមានថ្នាំជាច្រើនលក់ក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ទី៦. ពាក់ព័ន្ធគ្រួសារក្រីក្រ គឺអត់មានតម្លាភាពទេ អ្នកក្រីក្រអត់ទទួលបានសេវាព្យាបាលជំងឺដោយអត់គិតថ្លៃទេ។ សិក្សាមើលទៅមានតែ ១៤ភាគរយប៉ុណ្ណោះ នៃពលរដ្ឋក្រីក្រដែលទទួលបានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ហើយក្រៅពីនេះគេលក់ដូរ ចែកចាយលក់ដូរទៅឲ្យអ្នកមានលទ្ធភាពសូកប៉ាន់ ដើម្បីយកប័ណ្ណដើម្បីព្យាបាលដោយមិនបាច់បង់កម្រៃ ទី៧. ចំណីអាហារមិនគ្រប់គ្រាន់នៅខ្វះជីវជាតិ រឿងនេះជាកក្តាព្រួយបារម្ភណាស់ ហើយជាការពារពិតភាពក្រីក្រនៅកម្ពុជាមិនតិច ៥០ភាគរយទេ ទី៨. ខ្វះលំនៅដ្ឋាន និងកន្លែងរស់នៅតូចចង្អៀត ទី៩. បុគ្គលិកពេទ្យដែលទទួលបានប្រាក់បៀរវត្តតិចជាឡេះដែលនាំឲ្យគាត់ ជាគ្រូពេទ្យបំពេញការងារមិនបានល្អ ទី១០. ប្រជាពលរដ្ឋក្រីក្រអត់យល់ថា ខ្លួនមានសិទ្ធិអ្វីទេ ក្នុងការចូលរួមដើម្បីធ្វើយ៉ាងមេចឲ្យមានការប្រសើរឡើងនៅវិស័យ សុខាភិបាល និងទី១១. គឺមានការបែងចែកថវិកា និងជំនួយបរទេសក្នុងវិស័យសុខាភិបាលអត់ត្រឹមត្រូវ មានការលួចបំបាត់។
លោក សុន ឆ័យ បានបញ្ជាក់ថា “យើងដឹងថា មានការលួចបំបាត់ណាស់យ៉ាងតិចណាស់ ៤០ ភាគរយ នៃថវិកាលើវិស័យសុខាភិបាល។ បើការលួចបំបាត់ដល់កំរិតធំប៉ុណ្ណឹង តើយើងអាចពង្រឹងម៉េចបាន?”។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនទាន់មានអត្ថាធិប្បាយបែបណាទេ ទាក់ទងនឹងការលើកឡើងរបស់លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងគណបក្ស សម រង្ស៊ី ខាងលើនេះ៕

0 comments:
Post a Comment