Thursday, March 22, 2012

តំណាង UN ជួប​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា ពន្យល់​ពី​សន្ធិសញ្ញា ស្ដីពី ពលករ​ចំណាកស្រុក​


ថ្ងៃទី 22 មីនា 2012 | ដោយ: មុន្នីរ័ត្ន
Give our kids a better deal
រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច
 បូរ​រិ​ទ្ធ ជួបពិភាក្សា​ជាមួយ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ
ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក Jose Brillantesកាលពី​
ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១២
ភ្នំពេញ: ​រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូរ​រិ​ទ្ធ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក Jose Brillantes កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១២ នា​ទីស្ដីការក្រសួង​។ កិច្ចពិភាក្សា​នោះ បាន​ផ្តោត​សំខាន់​លើ​ការផ្សាយ​បំ​ភ្លើ​ស​ព័ត៌មាន​របស់​កាសែត​ក្នុងស្រុក​ជា​ ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ The Cambodia Daily​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត ​ថា ជំនួប​រវាង​លោក និង​តំណាង​មកពី​ឧ​ត្ត​ម​ស្នងការ​អង្គ​សហប្រជាជាតិ គឺ​ពិភាក្សា​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ចុះផ្សាយ​ព្រឹត្តិប័ត្រ​ព័ត៌មាន របស់​កាសែត The Cambodia Daily ពីថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១២ ទាក់ទង​នឹង​អ្វី ដែល​គេ​លើកឡើងថា អង្គការសហប្រជាជាតិ គាបសង្កត់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា ស្ដីពី ពលករ​ចំណាកស្រុក​។ ជាការ​ចុះផ្សាយ ដែល​មិនមាន​លក្ខណៈ​សមស្រប​ទៅនឹង​ការពិត​នោះទេ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​ថ្លែង​បន្ថែមថា តំណាង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក​បានបញ្ជាក់​ច្បាស់​ថា The Cambodia Daily ផ្សាយ​នេះ គឺ​មិនមាន​ប្រភព​ត្រឹមត្រូវ​ច្បាស់លាស់​ទេ ហើយ​លោក​ក៏បាន​ធ្វើជា​លិខិត​ឆ្លើយតប​ទៅ The Cambodia Daily វិញ កាលពី​ថ្ងៃទី​២១​មីនា ឲ្យ​ចុះផ្សាយ​ការកែតម្រូវ និង​ធ្វើការ​សុំទោស ចំពោះ​ការផ្សព្វផ្សាយ ដែល​មិនមាន​ការពិត​។​

​លោក​រដ្ឋលេខាធិការ អ៊ុច បូរ​រិ​ទ្ធ បាន​បន្ថែមទៀតថា លោក Jose Brillantes បាន​បញ្ជាក់ថា ទី​១.​ពាក់ព័ន្ធ​ទៅនឹង​ការ​លើកឡើងថា អង្គការសហប្រជាជាតិ គាបសង្កត់​ឲ្យ​រដ្ឋាភិបាល ផ្ដល់​សច្ចាប័ន​ទៅលើ​សន្ធិសញ្ញា ស្ដីពី ពលករ​ចំណាកស្រុក នោះ​គឺជា​ការមិន​ត្រឹមត្រូវ​ទាល់តែសោះ​។

​លោក​ រដ្ឋលេខាធិការ បន្តថា “​គាត់​និយាយថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​អធិបតេយ្យ អង្គការសហប្រជាជាតិ​ពុំមាន​តួនាទី​អ្វីមួយ ដើម្បី​ធ្វើការ​គាបសង្កត់​ទៅលើរ​ដ្ឋា​ភិ​បាល​អធិបតេយ្យភាព​នេះ​ទេ នេះ​វា​ជាការ​សម្រេច​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ទេ​”​។

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​បញ្ជាក់ថា “​អ៊ីចឹង អ្វីដែល The Cambodia Daily លើក​នេះ វា​ជាការ​ខុសពី​អ្វីដែល​អង្គ​សហប្រជាជាតិ​ចង់បាន​”​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បានលើកឡើង​ពី​សម្ដី​របស់លោក Jose Brillantes បន្តថា ទី​២. ប្រទេស​កម្ពុជា ត្រូវបាន​ស្នើសុំ​ឲ្យ​ប្រើប្រាស់ ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត ឲ្យ​ផ្ដល់​សច្ចាប័ន លើ​សន្ធិសញ្ញា និង​អនុសញ្ញា ពាក់ព័ន្ធ​នឹង​ពលករ​ចំណាកស្រុក​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក Jose Brillantes និយាយថា “​យើង​មិនបាន​និយាយ​អង្គការសហប្រជាជាតិ មិនបាន​និយាយ​បញ្ហា​នេះ​ទេ ហើយក៏​គ្មាន​តួនាទី​អ្វី ដើម្បី​និយាយ​ចេញ​ភាសា​អ៊ីចឹង​ដែរ​”​។

​ បញ្ហា​ទី​៣. លោក Jose Brillantes អ្នកជំនាញការ នៃ​ការ​ការិយាល័យ​អគ្គស្នងការ​សិទ្ធិមនុស្ស​នៅ​ហ្ស៊ឺ​ណែវ​ទេ ដែល​បានមក​ចូលរួម​នៅក្នុង​វេទិកា បោះពុម្ពផ្សាយ​សៀវភៅ​បកប្រែ​ភាសា​ខ្មែរ ពី​ភាសា​អង់គ្លេស នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការការពារ​សិទ្ធិ​របស់​ពលករ​ទេស​ន្ត​ប្រវេសន៍ ក្នុងនាម​គាត់​ជា​អនុប្រធាន​គណកម្មការ​ពលករ​ចំណាកស្រុក នៅ​ហ្ស៊ឺ​ណែវ​។
​ នៅ​ក្នុងឱកាស​ផ្សព្វផ្សាយ​សៀវភៅ​នោះ លោក​គ្រាន់តែ​មានប្រសាសន៍ថា “​ខ្ញុំ​មក​ទីនេះ ថ្ងៃនេះ ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​គណៈកម្មការ​ស្ដីពី ពលករ​ចំណាកស្រុក​”​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បញ្ជាក់ទៀតថា អ្វីដែល The Cambodia Daily ផ្សព្វផ្សាយ គឺជា​ប្រភពព័ត៌មាន​មិន​ប្រាកដ មិនត្រូវ ហើយ​លោក Jose Brillantes បានធ្វើ​លិខិត​ផ្ញើ​ទៅ The Cambodai Daily ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​កែតម្រូវ និង​សុំទោស​ចំពោះ​អ្វីដែល The Cambodia Daily បានធ្វើ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បាន​បន្តថា លោក​ក៏បាន​ជម្រាប​ផងដែរ អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​អាស៊ាន ក្នុងការ​យកចិត្តទុកដាក់ ដើម្បី​រក្សា​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​នោះ​។ តាំងពី​ឆ្នាំ​២០០៧ មកដល់​ឥឡូវនេះ ពិសេស​ក្នុង​ឆ្នាំ​២០០៧ ក្នុងការ​ប្រជុំ​កំពូល​អាស៊ាន កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​សេចក្ដីថ្លែងការណ៍ ស្ដីពី ការការពារ និង​គោរព​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក ហើយ​បន្ទាប់មកទៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ជាពិសេស​នៅក្នុង​ឆ្នាំ​២០០៧ នោះដែរ សេចក្ដីប្រកាស​ព័​ត៌៑មាន​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ ចាត់តាំង​ឲ្យ​មាន​គណកម្មការ​អាស៊ាន​មួយ​ទទួល​ប​ន្ទុ​ការអនុវត្ត សេចក្ដីប្រកាស​របស់​ស​ន្និ​សីទ​កំពូល​អាស៊ាន ឆ្នាំ​២០០៧ ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​។​

​លោក​បន្តថា នៅ​ឆ្នាំ​២០១០ ក៏មាន​សេចក្ដីជូនដំណឹង​រួម របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​របស់​អាស៊ាន​លើក​ទី​២១ ធ្វើ​នៅ​ឆ្នាំ​២០១០ ក៏បាន​ប្រកាស​ដែរ​ថា នឹង​អនុវត្ត​នូវ​សេចក្ដីប្រកាស​របស់​ថ្នាក់ដឹកនាំ​កំពូល ស្ដីពី ការការពារ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​។

​លោក​បញ្ជាក់​ទៀ​ថា ដោយឡែក​នៅ​ប្រទេស​កម្ពុជា​វិញ កន្លងមកនេះ ទាំង​មធ្យោបាយ​ការទូត ទាំង​ម​ធ្បោ​បាយ​ទំនាក់ទំនង​ផ្លូវច្បាប់ ក៏ដូចជា​ជាមួយ​ប្រ​ទស​ដៃគូ​របស់​យើង ក៏​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់​លទ្ធភាព ក្នុងការ​ការពារ​សិទ្ធិសេរីភាព​ពលករ​ចំណាកស្រុក ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅធ្វើ​ការងារ​នៅ​ប្រទេសក្រៅ មិន​ថា ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូនេស៊ី ទេ គឺ​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងប្រែង​ណាស់ ដើម្បី​ដោះស្រាយ​ជួយ​ពលករ​ខ្មែរ ដែល​បាន​ទៅហើយ​លង់ខ្លួន រាជរដ្ឋាភិបាល​ទាក់ទង​ជាមួយ​អង្គការ​ផ្សេងៗ ឲ្យ​បងប្អូន​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក អ៊ុច បូរ​រិ​ទ្ធ បានបញ្ជាក់​ផងដែរ ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់​សច្ចាប័ន អនុសញ្ញា​អន្តរជាតិ ស្ដីពី ការការពារ​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក និង​សមាជិកគ្រួសារ រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខា​រួចហើយ​កាលពី​ឆ្នាំ​២០០៤ ប៉ុន្តែ​មិនទាន់​បានដាក់​ឲ្យ​សច្ចា​ប័នទេ មូលហេតុ​ដោយសារ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​លទ្ធភាព ដើម្បី​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​៕​

0 comments:

Post a Comment