| 
    
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន រិះគន់អ្នកវិភាគបញ្ហាសមុទ្រចិនខាងត្បូង  
© លាងដឺលុច 
 | 
ថ្ងៃ ពុធ 04 មេសា 2012 
ដោយ លាង ដឺលុចRFI
ដោយ លាង ដឺលុចRFI
អ្នកកាសែត អ្នកវិភាគ និងរួមទាំងលោកសម រង្ស៊ីផង បានក្លាយជាប្រធានបទនៃការរិះគន់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។
លោកហ៊ុន
សែនបានថ្លែងការរិះគន់នេះនៅក្នុងសន្និសីទកាសែតបិទបញ្ចប់កិច្ច
ប្រជុំកំពូលអាស៊ាននៅថ្ងៃពុធទី៤មេសានេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាដែលជាប្រធានអាស៊ានបានរិះគន់អ្នកកាសែតមួយចំនួន អ្នកវិភាគនិងប្រធានគណបក្សប្រឆាំង ដោយសារតែអ្នកទាំងនោះបានធ្វើអត្ថាធិប្បាយនៅមុនពេលកិច្ចប្រជុំអាស៊ាន ថាអវត្តមាននៃរបៀបវារៈសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺដោយសារឥទ្ធិពលរបស់ចិន។
សន្និសីទកាសែតជាងកន្លះម៉ោងនៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូល
អាស៊ាន
ត្រូវបានគ្របដណ្តប់ដោយបញ្ហាសមុទ្រចិនខាងត្បូង។លោកនាយក
រដ្ឋមន្ត្រីហ៊ុន
សែនក្នុងឋានៈជាប្រធានអាស៊ានបានអានលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំ
អាស៊ានរួចហើយដែលសំដៅការពង្រឹងនិងពង្រីកសហគមន៍អាស៊ានតែមួយ។ 
ប៉ុន្តែសំណួរតែ
មួយរបស់អ្នកកាសែតទាក់ទងនឹងការជជែករបស់មេដឹកនាំអាស៊ានជុំវិញបញ្ហា
សមុទ្រចិនខាងត្បូង បានផ្តល់វេទិកាអោយលោកនាយករដ្ឋមន្ត្រីកម្ពុជាទំលាយអារម្មណ៍តានតឹងរបស់លោកដែលលោកថា ធុញទ្រាន់ជាងមួយខែហើយ នៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅពេលដែលលោកឮសារព័ត៌មាន អ្នកវិភាគ និងលោកសម រង្ស៊ី
ដែលជាប្រធានគណបក្សប្រឆាំងផងនោះ
អត្ថាធិប្បាយអំពីការមិនមានប្រធានបទស្តីពីសមុទ្រចិនខាងត្បូង
ហើយថាប្រការនេះគឺដោយសារតែកម្ពុជាទទួលឥទ្ធិពលពីចិននោះ។
លោកហ៊ុន សែនបានចាត់ទុកការអត្ថាធិប្បាយបែបនេះ ថាជាការនិយាយបែបល្ងង់ខ្លៅ និងមិនមានមូលដ្ឋាននៃចំណេះដឹងជ្រៅជ្រះនោះឡើយ។ ជាមួយនឹងការនិយាយការពារថា កម្ពុជាមិនមែនជាទំនិញដែលចិនតថ្លៃ ហើយថាកម្ពុជាជារដ្ឋអធិបតេយ្យមួយដែរនោះ
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា
ការជជែកអំពីបញ្ហាសមុទ្រចិនខាងត្បូងត្រូវតែធ្វើឡើងនៅក្នុងរាល់
កិច្ចប្រជុំអាស៊ានជាធម្មតា។ ហើយថា
ការជជែកនេះដែលស្ថិតនៅក្នុងក្របខណ្ឌអាស៊ាន-ចិននោះ
បានចាប់ផ្តើមតាំងពី១០ឆ្នាំមុន
ពោលគឺការចុះហត្ថលេខាក្នុងឆ្នាំ២០០២
លើសេចក្តីថ្លែងការណ៍ស្តីពីការអនុវត្តន៍របស់ភាគីក្នុងបញ្ហាសមុទ្រ
ចិនខាងត្បូង។ ប៉ុន្តែថា នៅត្រង់នេះ
លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសរួចហើយដែរថា
នឹងមិនមានការជ្រៀតជ្រែកពីភាគីទីបីណាទៀត
ក្រៅពីចិននិងអាស៊ានក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះទេ៕
        



0 comments:
Post a Comment