(ថ្ងៃទី 17 មេសា 2012, ម៉ោង 06:40:PM) | ដោយ: រិទ្ធិស័ក្តិ
![]() |
|
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម
និងជាសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី
|
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម និងជាសមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី
ភ្នំពេញ:
សហគមន៍ខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា
បានអំពាវនាវស្វែងរកថវិកាចង្ហាន់ និងទឹកសុទ្ធ
សម្រាប់រៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ ចំនួន ១.៩៤៩ អង្គ
និងរំលឹកខួបទី ៦៣ ឆ្នាំ ថ្ងៃ៤មិថុនា ឆ្នាំ១៩៤៩ ដល់ថ្ងៃ៤មិថុនា
ឆ្នាំ២០១២ នៃថ្ងៃអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម
ប្រគល់អោយអាណានិគមវៀតណាម។
សេចក្តីអំពាវនាវនោះ ធ្វើឡើងដោយលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម និងជាសមាជិកព្រឹទ្ធសភា នៃគណបក្សសមរង្ស៊ី ដែលផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២។
លោក ថាច់ សេដ្ឋា បានអោយដឹងថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ ជាគម្រប់ខួប ៦៣ ឆ្នាំ នៃប្រវត្តិសាស្ត្រដ៏ឈឺចាប់បំផុត របស់ប្រជាជាតិខ្មែរ ដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ប្រគល់អោយអាណានិគមវៀតណាម។ ចាប់ពីពេលនោះមក បងប្អូនខ្មែរកម្ពុជានៅទីនោះ បានក្លាយជាជនជាតិភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន ហើយការតស៊ូដ៏ស្វិតស្វាញ ដោយបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការប្រយុទ្ធ ដើម្បីភាពគង់វង្សពូជសាសន៍សាសនា សិល្បៈ វប្បធម៌ អក្សរសាស្ត្រ និងទំនៀមទំលាប់ បានចាប់ផ្តើមធ្វើ អត់ឈប់ឈរ រហូតដល់សព្វថ្ងៃ។
លោក ថាច់ សេដ្ឋា បានបន្តថា ដើម្បីសម្តែងចំពោះវីរភាពដ៏អង់អាចក្លាហាន នៃបុព្វបុរសស្នេហាជាតិ សហគមន៍ខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោក តែងតែប្រារព្ធពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩ អង្គ ចាប់ពីឆ្នាំ២០០០ រៀងរាល់ឆ្នាំ រហូតមក មិនដែលខកខានម្តងណាឡើយ។ ជាមួយគ្នា និងពិធីនេះដែរ អាជ្ញាធរតែងតែរារាំង មិនអនុញ្ញាតអោយរៀបចំជាទ្រង់ទ្រាយធំ នៅទីសាធារណៈទេ។ ប៉ុន្តែដោយការប្តេជ្ញាចិត្ត និងការសាមគ្គីគ្នារបស់ព្រះសង្ឃ និងប្រជារាស្ត្រខ្មែរកម្ពុជាក្រោម បានជួយជំរុញអោយសហហគមន៍ខ្មែរកម្ពុជាក្រោម រៀបចំពិធីជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅដោយជោគជ័យជារៀងរាល់ឆ្នាំ។
សូមជម្រាបថា នៅថ្ងៃទី៤ ខែមិថុនា ជារៀងរាល់ឆ្នាំ អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក តែងតែនាំគ្នាប្រារព្ធពិធីបុណ្យរំលឹកខួបនៃការបាត់បង់ទឹកដីខ្មែរ កម្ពុជាក្រោម ដែលបារាំង បានប្រគល់អោយវៀតណាម។ ការប្រារព្ធពិធីជួបជុំនៅឆ្នាំនេះ នៅកម្ពុជា អង្គការសមាគមខ្មែរកម្ពុជាកក្រោម គ្រោងនឹងធ្វើនៅសួនច្បារមុខវត្តបទុមវត្តី ក្នុងរាជធានីភ្នំពេញ៕

0 comments:
Post a Comment