លោក ជ័យមង្គល ឆាឡឺមស៊ុខជិតស្រ្ទី
ជាកូនខ្មែរសុរិន្ទមួយរូបរស់នៅខេត្តសុរិន្រ្ទក្នុងភាគឦសាននៃ
ប្រទេសថៃ។
លោកជាតំណាងសមាគមខ្មែរសុរិន្ទដែលមានបម្រើសកម្មភាពបង្រៀនអក្សរ
ខ្មែរដល់កូនខ្មែរសុរិន្ទ។
ក្នុងពាក់កណ្ដាលឆ្នាំ២០១១
លោកបានដឹកនាំកូនសិស្សរបស់លោកទៅទស្សនាប្រាសាទអង្គរវត្តក្នុង
ខេត្តសៀមរាប
ប៉ុន្តែបុគ្គលិកឆែកសំបុត្រភ្ញៀវទេសចរបរទេសបានចាត់ទុកគាត់ថាមិន
មែនខ្មែរទេ ទោះបីជាពួកគាត់និយាយភាសាខ្មែរយ៉ាងណាក្ដី
ហើយតម្រូវឲ្យពួកគាត់បង់ប្រាក់ថ្លៃចូលម្នាក់២០ដុល្លារអាម៉េរិក។
ជាមួយ
គ្នានេះលោកបានសង្កេតឃើញបងប្អូនខ្មែរកម្ពុជាក្រោមកំពុងតែចូល
ទស្សនាប៉ុន្តែមិនបានគេទារសំបុត្របង់ថ្លៃចូលទស្សនាដូចពួកគាត់
ឡើយ។ លោកមានចម្ងល់ថាតើខ្មែរពីអាម៉េរិក ខ្មែរក្រោម
និងខ្មែរសុរិន្ទមានលក្ខណអ្វីខ្លះខុសប្លែកគ្នាក្នុងការមក
ទស្សនាប្រាសាទដូនតា? Radio Australia
បានស្វែងសុំការបំភ្លឺពីមន្រ្តីក្រសួងការបរទេសកម្ពុជាថា
តើកម្ពុជាមានលក្ខណសម្រាប់ទទួលស្គាល់យ៉ាងណាខ្លះ
ចំពោះខ្មែររស់នៅក្រៅប្រទេស។
ជាបឋមនេះសូមជូនបទសម្ភាសន៍ខ្លីជាមួយលោក ជ័យមង្គល ឆាឡឺមស៊ុខជិតស្រ្ទី តាមទូរសព្ទពីខេត្តសុរិន្ទ។
ចំណែក
លោក កុយ គួង
អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថា
លោកមិនបានជ្រាបទេថា
តើកម្ពុជាមានការទទួលស្គាល់ពិសេសអ្វីជាមួយខ្មែរសុរិន្ទ
ប៉ុន្តែចំពោះខ្មែរនៅក្រៅប្រទេសដូចជា អូស្រ្តាលី អាម៉េរិក ឬបារាំង
គឺជាពលរដ្ឋខ្មែរ
និងខ្មែរកម្ពុជាក្រោមក៏ជាពលរដ្ឋខ្មែរដែរនៅពេលដែកពួកគាត់ចូលមក
រស់នៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថា
ខេត្តសុរិន្ទ
គឺជាអតីតក្រុងនិងអាណាខេត្តខ្មែរប្រមាណជាង២០០ឆ្នាំមុន។
បច្ចុប្បន្ននេះ ពលរដ្ឋខេត្តសុរិន្ទប្រមាណជិត៥០%និយាយភាសា៕
 
0 comments:
Post a Comment