ក្រុមប្រែត ប្រូក៏មិនសមផង! យ៉ាប់មែនស្តាចម៏អុកនេះ!![]() |
| សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ |
សម្ដេចក្រុមព្រះ៖ បោះឆ្នោតឲ្យគណបក្សប្រឆាំង ដូចជាបោះចូលទឹកទន្លេ
ដោយ: រតនា
Cambodia Express News
ភ្នំពេញ: សមាជិកសមាជិការបស់គណបក្សនរោត្តមរណឫទ្ធិ ប្រមាណជិត ៥០នាក់ បានជួបប្រជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ នៅម៉ោងប្រមាណ ១១ និង ៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ បន្ទាប់ពីពួកគេបានដង្ហែក្បួនឃោសនានៅក្នុងរាជធានីភ្នំពេញ អស់រយៈពេលពេញមួយព្រឹកមក។ នៅក្នុងនោះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា “ប្រជាពលរដ្ឋសូមកុំយកសំឡេងឆ្នោតរបស់ខ្លួន ទៅបោះឆ្នោតឲ្យគណបក្សប្រឆាំង (សមរង្ស៊ី) និងគណបក្សបញ្ឆោត (សិទ្ធិមនុស្ស) គឺដូចជាបោះចូលទឹកទន្លេ”។
ជាមួយគ្នានេះ សម្ដេចក្រុមព្រះបានមានបន្ទូលបន្តថា ក្នុងរយៈពេល ៤ អាណត្តិកន្លងមកនេះ គណបក្សប្រឆាំង មិនបានជួយដោះស្រាយបញ្ហាអ្វីជូនប្រជាជនទេ។
សម្ដេចក្រុមព្រះបានមានបន្ទូលបន្ថែមថា បន្ទាប់ពីមានការបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចរួចមក មានចរន្តចូលរួមគណបក្សនរោត្តមរណឫទ្ធិយ៉ាងច្រើន ពីសកម្មជនរបស់គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស៕
.jpg)



0 comments:
Post a Comment