ជនជាតិចិន ៦៩ នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួននៅកណ្តាលទីក្រុងភ្នំពេញកាល
ពីថ្ងៃទី១៨ឧសភា ឆ្នាំ២០១២ ដោយចោទថា ជាក្រុមសង្គមងងឹត ប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ
កម្មឆ្លងដែន ដោយបានធ្វើសកម្មភាព ចាប់ជំរិតទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះ ជាជន
ជាតិចិន នៅក្រៅប្រទេសតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប អាយធី ។
សំនួរ៖
- តើរឿងនេះពិតដែរឬទេ គ្រាន់តែប្រើប្រាស់ប្រពន្ធអ៊ីនធើណេត ដើម្បីជំរិតទារប្រាក់ ចាំបាច់
អី យកទឹកដីកម្ពុជា ធ្វើជាកន្លែងឈរជើង ?
- តើនេះគឺជាបញ្ជារផ្ទាល់របស់ចៅហ្វាយចិនមែនទេ ដែលកម្ពុជាខ្លួនឯង ភ្លេចគិតសូម្បីតែក្រម
សីលធម៌ជាមនុស្សជាតិ ?
- តើពេលណាទើប រដ្ឋាភិបាលកម្ពុជា ឈប់លេងល្បែងនយោបាយឆ្ពិនភ្នែក ?

![]() |
|
ជនជាតិចិន ដែលសមត្ថកិច្ចកម្ពុជា ចាប់ខ្លួន កាលពីថ្ងៃទី
១៨ឧសភា ឆ្នាំ២០១២ ដោយចោទថា ជាក្រុមសង្គមងងឹត
ចាប់ជំរិតឆ្លងដែន
|
ថ្ងៃទី 19
ឧសភា 2012, ម៉ោង 12:41:PM
ដោយ: រតនា /
CEN
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា
កំពុងតែចាត់ការតាមនីតវិធី
បញ្ជូនខ្លួនសមាជិកនៃបណ្តាញសង្គមងងឹតជនជាតិចិន ដែលអាជ្ញាធរកម្ពុជា
បានបើកប្រតិបត្តិការឃាត់ខ្លួន កាលពីល្ងាច និងយប់ថ្ងៃទី១៨ ខែឧសភា
ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ជនជាតិចិនសរុប ចំនួន ៦៩ នាក់ ត្រូវបានចាប់ខ្លួន នៅតាមកន្លែងប្រមូលផ្តុំរបស់ក្រុមឧក្រិដ្ឋជនចិនទាំងនោះ តាមភូមិគ្រឹះមួយចំនួន នៅរាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះ បានធ្វើសកម្មភាព ចាប់ជំរិតទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះ ជាជនជាតិចិន នៅក្រៅប្រទេសតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប។
លោកឧត្តមសេនីយ៍ឯក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា នៅក្នុងប្រតិបតិការរបស់នគរបាលជាតិ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ បានចាប់ជនជាតិចិន ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមទូរស័ព្ទ ចាប់ជំរិតទារប្រាក់ពីជនជាតិចិន នៅក្រៅប្រទេស ដោយប៉ូលិសចុះចាប់បានជនជាតិចិន ចំនួន ៦៩ នាក់ ក្នុងនោះមានស្ត្រី ៦ នាក់។
លោកឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានបន្តទៀតថា កំលាំងនគរបាលជាតិកម្ពុជា បានចុះប្រតិបត្តិការ ចាប់ជនជាតិចិន ទាំង ៦៩ នាក់នោះ នៅក្នុងភូមិសាស្ត្រទឹកដីខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ក្នុងរាជធានីភ្នំពេញ។
លោក ឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានបន្តថា មកដល់ពេលនេះ ក្រសួងមហាផ្ទៃ និងស្ថាបន័ពាក់ព័ន្ធ កំពុងតែធ្វើការ តាមនីតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនក្រុមជនជាតិចិនទាំង ៦៩ នាក់ ទៅប្រគល់ឲ្យរដ្ឋាភិបាលចិនវិញ នៅពេលឆាប់ៗខាងមុខនេះ គឺបញ្ជូនទៅបានឆាប់ពេលណាកាន់តែល្អ។
ប៉ុន្តែលោក ឧត្តមសេនីយ៍ មិនទាន់បានបញ្ជាក់ពីថ្ងៃខែ និងម៉ោងពេល ដែលរដ្ឋាភិបាលកម្ពុជា ចាត់បញ្ជូនជនជាតិចិនទាំងនោះ ទៅប្រគល់ឲ្យរដ្ឋាភិបាលចិននៅឡើយទេ។
លោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ថា "ក្រុមនេះ ធ្វើសកម្មភាពប្រហាក់ប្រហែល ដូចក្រុមមុនអីចឹង។ វាប្រើសកម្មភាព អាយធី ដើម្បីធ្វើសកម្មភាពជំរិតទារលុយ ទារកាក់ ពីជនជាតិចិន នៅខាងក្រៅ"។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការគ្នាល្អជាមួយបណ្តាប្រទេស នៅក្នុងបណ្តាតំបន់ និងបណ្តាប្រទេសជាមិត្តភក្តិទាំងអស់ ពាក់ព័ន្ធនឹងការចូលរួមបង្ក្រាបគ្រប់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ទាំងអស់ ហើយការឈានទៅដល់ការបង្ក្រាបជនជាតិចិន ដែលជាសង្គមងងឹត នៅពេលនេះ គឺកម្ពុជាបានទទួលព័ត៌មានសហការពីរដ្ឋាភិបាលចិនបញ្ជូនមក។
លោកឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មាន បើសិនជាមានសញ្ញាអីសង្ស័យ ឬសកម្មភាពអ្វីសង្ស័យ សូមផ្តលព័ត៌មានឲ្យទៅនគរបាល ដើម្បីឲ្យនគរបាលចាត់វិធានការស៊ើបអង្កេត ដើម្បីបញ្ជាក់ថា ពួកគេ (ចិន) ទាំងនោះ ជាភេរវករ ឬជាមនុស្សស្លូតត្រង់ និងដើម្បីរួមគ្នាការពារសេចក្តីសុខ។
លោកបន្តថា ពួកឧក្រិដ្ឋជនចិនទាំងនោះ មិនមែនតែធ្វើសកម្មភាព ធ្វើបាបតែចំពោះជនជាតិចិន ដែលរស់នៅឯក្រៅប្រទេសទេ ជួនកាលបើពួកគេ អាចមានលទ្ធភាពធ្វើប្រជាជនខ្មែរយើង នៅក្នុងប្រទេសផងដែរ។
សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១១ សមត្ថកិច្ចកម្ពុជា បានចាប់ក្រុមសង្គមងងឹត ជនជាតិចិន ចំនួន ១៨៦ នាក់ និងជនជាតិវៀតណាមម្នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនដូចគ្នានេះ។ ក្រុមជនជាតិទាំងនោះ ត្រូវបានចាប់ខ្លួន នៅភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ មួយថ្ងៃក្រោយមក ជនជាតិចិនទាំងនោះ ត្រូវបានបញ្ជូនចេញពីកម្ពុជា ទៅទទួលទោសនៅប្រទេសចិន៕

0 comments:
Post a Comment