គណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស មិនចូលរួមចុះអនុស្សរណៈប្រឆាំងអំពើពុករលួយ
ថ្ងៃទី 20 ឧសភា 2012 | ដោយ: រតនា /CEN
ភ្នំពេញ: គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
មិនរវល់នឹងចូលរួមនៅក្នុងការចុះហត្ថលេខា
ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ចំណែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
បានសម្តែងការសោកស្តែងចំពោះការបដិសេធនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី និយាយនៅក្នុងថា គណបក្សសមរង្ស៊ីមានគោលការប្រយុទ្ធប្រឆាំងអំពើពុករលួយតមិនចាំបាច់បបួលយកគាប់ទេនៅពេលនេះ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ក៏ចាត់ទុកបញ្ហានេះ ជារឿងនយោបាយ។
ប៉ុន្តែអ្នកវិភាគនិយាយថា ពួកវានឹងមិនខាតបង់អ្វីឡើយ សម្រាប់គណបក្សនយោបាយដែលចុះហត្ថលេខា ដើម្បីបង្ហាញឆន្ទៈរបស់ខ្លួននៅក្នុងការប្រឆាំងអំពើពុករលួយ ដែលត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
លោកទេសរដ្ឋមន្ត្រីឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថា “យើងក៏មានការសោកស្តាយ ដែរ ដោយដែលគណបក្សនយោបាយខ្លះគាត់ប្រកែក ហើយមិនត្រឹមប្រកែកទេ គាត់ហាក់ដូចជាថ្កោលទោសថា ចេះថាចុះមិនចាំបាច់។ ប៉ុន្តែយើងខ្ញុំជឿជាក់ថា គាត់មិនគួរបាត់បង់ឱកាសស្មើភាព ចំពោះសង្គមស៊ីវិលទាំងអស់គណបក្សឯទៀតៗទេ”។
លោកអំពាវនាវដល់គ្រប់គណបក្សនយោបាយ រាប់ទាំងគណបក្សប្រឆាំង សុំកុំឲ្យគិតផ្លូវឆ្វេងផ្លូវស្តាំ៕




0 comments:
Post a Comment