ថ្ងៃទី 9 ឧសភា 2012,
ដោយ: គ្រីទិច/ CEN
ភ្នំពេញ:
អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រកាសដល់សារព័ត៌មាន
អោយជួយធ្វើការផ្សព្វផ្សាយសារ ប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណា
ក៏សាងប្រទេសកម្ពុជាមួយ ស្អាតស្អំជាងនេះ។
ស្ថានភាពពុករលួយនៅកម្ពុជាធ្ងន់ធ្ងរខ្លាំង ដែលនាំអោយអ្នកខ្លះថែមទៀត ហ៊ានប្រើពាក្យវប្បធម៌ នៃអំពើពុករលួយកំពុងតែសម្ងំ នៅក្នុងប្រទេស ដែលមានប្រជាជនជាង១៤លាននាក់។ យោងទៅតាមអង្គការតម្លាភាព អន្តរជាតិបានអោយដឹងថា ប្រទេសកម្ពុជាបានស្ថិត នៅក្នុងលំដាប់ថ្នាក់ ទី១៦៤ជាប្រទេសពុករលួយ ដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមប្រទេស១៨៣ ដែលគេបានធ្វើការអង្កេត។ ភាពធ្ងន់ធ្ងរបែបនេះ មកចាប់អង្រួនបេះដូងយើង គ្រប់គ្នាថា ចូររួមគ្នាដើម្បីកំចាត់អំពើពុករលួយនេះ ចេញពីសង្គមកម្ពុជា។ ជាការពិតណាស់ យើងម្នាក់ៗអាចចាប់ផ្តើម ចេញព ខ្លួនយើង ទៅនៅក្នុងយុទ្ធនាការ មួយនេះ ដោយចាប់យកការរស់នៅមួយដែលមិនពឹងផ្អែកលើអំពើពុករលួយដើម្បីរកចំណូល ឬក៏ទទួលបានសេវាកម្មផ្សេងៗ។
តើប្រជាជនកម្ពុជាទាំងអស់ពិតជា ចង់រស់នៅដោយ ការស៊ូកប៉ាន់ និងទទួលសំណូកដែរឬទេ? យើងតែងតែលឺពាក្ររអ៊ូ អំពីការពិបាករស់នៅក្នុង ដំណើរមួយ ដែលអ្វីៗទាំងអស់ ត្រូវសម្រួលដោយអំពើពុករលួយ។ ដូច្នេះជាការពិតណាស់ គ្មានពលរដ្ឋណាម្នាក់ ចង់រស់នៅជាមួយនឹង ការសូកប៉ាន់នោះទេ។ ប៉ុន្តែបើអ្នកចង់បានសេវារហ័សឬ ក៏មិនចង់ឈឺក្បាលនឹងសេវាកម្មណាមួយដែលអ្នក ស្វែងរក អ្នកត្រូវតែចំណាយលុយ ដើម្បីពន្លឿន ឬដើម្បីទទួលបានសេវាកម្មនោះ។ របៀបរស់នៅបែបនេះ កំពុងតែធ្វើអោយអំពើពុករលួយ ចាក់ឬស នៅក្នុងសង្គមកម្ពុជា។
ដើម្បីដោះស្រាយអំពើពុករលួយ គេត្រូវតែរកអោយឃើញថាមូលហេតុនៃអំពើពុករលួយនោះកើតចេញពីឬសគល់ណា?
វាចេញពីមន្ត្រីដែលជាអ្នកផ្តល់សេវា ដែលបង្កើតជាឧបសគ្គ ដើម្បីអោយមានការសម្រេចចិត្ត សូកប៉ាន់ ដើម្បីសម្រួលសេវាផ្សេងៗ។ សំនួរបន្ទាប់ ទៀត ដែលយើងត្រូវចោទសួរគឺតើហេតុអ្វីបុគ្គលិករដ្ឋមួយចំនួន សម្រេចចិត្តបង្កើតបរិស្ថានពុករលួយមួយ? មូលហេតុផ្សេងនឹងត្រូវផ្តល់អោយ។
នោះគឺប្រាក់បៀរវត្សរ៍ទាប ដែលមិនអាចផ្គត់ផ្គង់គ្រួសារបាន ដើម្បីរស់និងបញ្ជូនកូនទៅរៀន។ មនុស្សម្នាក់នឹងមិនអាចបំពេញ ការងារបានល្អទេ នៅពេលដែលក្រពះរបស់ពួកគេ កំពុងតែស្រេកឃ្លានអាហារ។ ក្នុងនេះបញ្ហាមួយទៀតដែលត្រូវដោះស្រាយនោះ គឺការដំឡើងប្រាក់ បៀរវត្សរ៍ ដល់មន្ត្រីរាជការវាជាការចាំបាច់ ដើម្បីអោយពួកគេរស់នៅបានសមរម្យ ហើយបំពេញការងារប្រកបដោយ ការទទួលខុសត្រូវ?
ឥឡូវសំនួរមួយទៀត បានលេចឡើង តើរដ្ឋាភិបាលអាចដំឡើងប្រាក់ខែ អោយមន្ត្រីទាំងអស់ តាមដូចបំណងដែរឬទេ នៅពេលដែលរដ្ឋាភិបាល ពឹងផ្អែកលើជំនួយបរទេស នៅឡើយដើម្បី កសាងប្រទេសជាតិតនោះ? ចម្លើយនៅក្នុងដំណាក់កាលនេះ គឺមិនអាចទេ ប៉ុន្តែការដំឡើងជាបណ្តើរៗ នឹងអាចធ្វើបានតាមរយះការ បង្កើនចំណូលរដ្ឋ? ប៉ុន្តែតើចំណូលរដ្ឋអាចនឹងបង្កើនតាមរបៀបណា? នៅពេលនេះ យើងនឹងត្រូវការមន្ត្រីគយ និងអ្នកប្រមូលពន្ធស្មោះត្រង់ ហើយមិនពុករលួយ?
មានសំំនួរជាច្រើនដែលត្រូវដោះស្រាយដើម្បី បំបាត់អំពើពុករលួយនៅកម្ពុជា។ ប៉ុន្តែអ្វីដែលច្បាស់នោះគឺយុទ្ធនាការ បំបាត់អំពើពុករលួយត្រូវធ្វើ ដំណើរ ចេញពីការបោសសម្អាត មន្ត្រីខិលខូចនៅក្នុងរដ្ឋាភិបាល។ អំពើពុករលួយមានចរិតចេញពីមន្ត្រីជាជាង ចេញពីប្រជាជន។ ដូច្នេះការអប់រំ សីលធម៌មន្ត្រី ការបង្កើតប្រាក់ខែ ជូនដល់មន្ត្រីគ្រប់រូប និងការលើកទឹកចិត្តដល់មន្ត្រីស្អាតស្អំ ជាជំហានដំបូង ដែលត្រូវប្រកាន់ យកនៅក្នុង ការដោះស្រាយ អំពើពុករលួយ៕

0 comments:
Post a Comment