ថ្ងៃ 09-05-2012
ដោយ សម្បត្តិ
កាសែតថ្មីៗ
ភ្នំពេញ៖ មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់មួយទៀតនៅក្នុងចំណោមអ្នកតវ៉ានៅបឹងកក់។ អ្នកដែលមានប្តីបម្រើការជាទាហាឬមន្ត្រីរាជការត្រូវបានគេហៅប្តីរបស់ពួកគេទៅព្រមានកុំឲ្យប្រពន្ធចេញមុខតវ៉ាទៀត។ ដើម្បីជាដំណោះស្រាយ ក្រុមស្ត្រីទាំងនោះអះអាងថានឹងធ្វើលិខិតលែងប្តីជាផ្លូវការដើម្បីកុំឲ្យប៉ះពាល់ដល់ការងាររបស់ប្តី។
អ្នកស្រីទេព វន្នី ដែលជាសកម្មជនតស៊ូដ៏ស្វិតស្វាញម្នាក់នៅបឹងកក់បានឲ្យដឹងនៅថ្ងៃនេះថា ប្តីរបស់គាត់ដែលធ្វើទាហានរបស់រដ្ឋាភិបាលត្រូវបានអង្គភាពហៅទៅព្រមានថាកុំឲ្យប្រពន្ធចេញមុខតវ៉ាទៀត។ ការព្រមានបែបនេះបានធ្វើឲ្យគាត់ព្រួយបារម្ភពីការបាត់បង់ការងាររបស់ ប្តី។ ដូច្នេះ គាត់អះអាងថា នឹងធ្វើលិខិតលែងលះជាមួយប្តីនៅចំពោះមុខតុលាការដើម្បីកុំឲ្យ ប៉ះពាល់ការងារប្តីរបស់គាត់។
ដូចគ្នាដែរអ្នកស្រី តុល ស្រីពៅ ដែលមានប្តីធ្វើការខាងអគ្គិសនីក្នុងរាជធានីភ្នំពេញក៏ត្រូវបានអង្គភាពហៅទៅព្រមានដែរ។ អ្នកស្រីក៏មានបំណងរៀបចំឲ្យមានមេធាវីជួយក្នុងការធ្វើលិខិតលែងលះ ប្តីដើម្បីកុំឲ្យការតវ៉ារបស់គាត់ប៉ះពាល់ដល់ការងារប្តី។ ស្ត្រីអ្នកបឹងងក់មួយចំនួនទៀតដែលមានប្តីបម្រើការងារនៅតាម ស្ថាប័នរដ្ឋនានាក៏មានបញ្ហាដូចគ្នាដែរ។ ពួកគេអះអាងថា ប្តីមានតួនាទីសំខាន់ក្នុងការចិញ្ចឹមកូន បើប្តីបាត់បង់ការងារគ្រួសាររបស់ពួកគេនឹងមានបញ្ហាធំ។ ដូច្នេះវិធីដោះស្រាយគឺមានតែការសុំលែងប្តីជាផ្លូវការដើម្បីកុំ ឲ្យការតវ៉ារបស់ពួកគេ ជាប់ពាក់ពន្ធ័គ្នាជាមួយការងាររបស់ប្តីទៀត៕

Protesting Boeung Kak women divorce their husband so that they will not be affected by their protest [-Oppresion paroxysm?]
09 May 2012
By Sambath
Thmey Thmey news
Translated from Khmer by Hing Hoang
Phnom Penh – A strange thing is
taking place among protesters from Boeung Kak Lake: women who are
married to soldiers or civil servants saw their husbands being called
in to receive warnings, the men are told to keep their wives out of
protests. In order to resolve this problem, the women claimed that they
had decided to officially divorce their husbands so that the latter
would not be affected in their work by their wives’ protest.
Tep Vanny, an ardent protester
from Boeung Kak, said today that her husband who is a soldier was
called in by his unit and received a warning not to let his wife
protest. Such warning brings concerns to Tep Vanny who is worried that
her husband may lose his job. Similarly, Tol Sreypov whose husband
works for Electricity of Cambodia (EdC) in Phnom Penh was also called
in by his department and he received warning as well. Tol Sreypov said
that she is looking for help from a lawyer so that she may get divorced
from her husband and so that her protest actions will not affect her
husband’s work. A number of Boeung Kak Lake women whose husbands are
civil servants also face the same problem. These women claimed that
their husbands play an important role in raising their children, should
their husbands lose their jobs, these women will face a major problem.
Therefore to resolve this problem, all that they can do is to divorce
their husband so that their protests will not affect their husbands’
jobs.

0 comments:
Post a Comment