ថ្ងៃទី 11 ឧសភា 2012,
ដោយ: រស្មីតារា/ CEN
ដោយ: រស្មីតារា/ CEN
ភ្នំពេញ:
អ្នកសម្តែងភាពយន្តដ៏ល្បីល្បាញ ចាប់ពីចុងឆ្នាំ១៩៨០ អ្នកស្រី ចាន់
តារាទី បានចូលទៅបំភ្លឺតុលាការសាលាដំបូងរាជធានីភ្នំពេញ
កាលពីដើមខែមេសា
ឆ្នាំ២០១២ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនឆ្លងដែន។
ក៏ប៉ុន្តែនៅពេលនេះ អ្នកស្រី ចាន់ តារាទី បានប្រកាសបដិសេធថា អ្នកស្រី
មិនជាប់ពាក់ព័ន្ធនឹងរឿងក្តីនោះទេ គឺអ្នកស្រី
គ្រាន់តែធ្លាប់ស្គាល់នឹងជនជាប់ចោទដែលត្រូវប៉ូលិសបានចាប់ខ្លួនក្នុង
សំណុំរឿងជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេស
អូស្ត្រាលីប៉ុណ្ណោះ។
ពេលជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន អ្នកស្រី ចាន់ តារាទី បានឲ្យដឹងថា “ក្នុងនាមខ្ញុំជាសិល្បការិនីមួយរូប ដែលប្រជាជនខ្មែរទូទាំងប្រទេសស្គាល់ និងជាតំណាងវប្បធម៌ជាតិ គឺខ្ញុំមិនធ្វើរឿងដូច្នោះទេ។ ចំពោះរឿងនាងខ្ញុំចុះឡើងតុលាការ គឺដោយសារតែនាងខ្ញុំទៅហូបបាយជាមួយ សុផាត មុន្នីសាល ជាមួយក្រុមសិល្បករ សិល្បការិនីជាច្រើនទៀត មិនមែនដូចគេនិយាយថា នាងខ្ញុំជាប់ពាក់ព័ន្ធរឿងផ្ញើអីវ៉ាន់ ឬក៏ខោអាវទៅកាន់ប្រទេសអូស្ត្រាលីនោះទេ”។
សូមរម្លឹកថា លោក សុផាត មុន្នីសាល ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនពីកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដោយការផ្ញើអីវ៉ាន់ ឬខោអាវ តាមក្រុមហ៊ុន។
ចំពោះដំណើររឿង ដំបូង ដែលនាំឲ្យតុលាការកោះហៅអ្នកស្រី ( ចាន់ តារាទី ) ឡើងតុលាការ ត្រូវបានអ្នកស្រី ចាន់ តារាទី បានរៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០១០ អ្នកស្រីបានជួបឈ្មោះ សុផាត មុន្នីសាល ដោយចៃដន្យនៅ ស៊ីធីឡាយ ពេលដែលនាងខ្ញុំទៅរាំលេងជាមួយមិត្តភ័ក្តិជាច្រើន។ ពេលនោះក៏ជួបឈ្មោះ សុផាត មុន្នីសាល ចុះពី ស៊ីធីឡាយ មកក៏ជួបគ្នា និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក ព្រោះធ្លាប់ស្គាល់គ្នាតាំងពីឆ្នាំ១៩៩០ ដោយកាលនោះ សុផាត មុន្នីសាល គឺជាអ្នកភ្លេង។ ក្រោយពីសួរសុខទុក្ខរួចឈ្មោះ មុន្នីសាល ប្រាប់អ្នកស្រីថា ខ្ញុំទៅរស់នៅប្រទេសអូស្ត្រាលីយូរហើយ ក៏បែកគ្នាទៅ"។
អ្នកស្រី ចាន់ តារាទី បានឲ្យដឹងថា "តែគេបានណាត់នាងខ្ញុំទៅញុំបាយនៅកៀនស្វាយ ជាញឹកញាប់ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ។ ប្រហែលជា ១០ ថ្ងៃក្រោយមកទៀត ឈ្មោះ សុផាត មុន្នីសាល ក៏ទូរស័ព្ទមករកនាងខ្ញុំ ពេលនោះនាងខ្ញុំឆ្លើយថា នាងខ្ញុំនៅកន្លែងថត គាត់ក៏មករកនាងខ្ញុំ ហើយសួរនាងខ្ញុំថា មានស្គាល់ឈ្មោះ សុភិន ទេ?"។
អ្នកស្រី ចាន់ តារាទី បានបន្ថែមថា "ពេលនោះនាងខ្ញុំឆ្លើយថា សុភិន ជាមិត្តភ័ក្តិរបស់ខ្ញុំ ពេលនោះ សុផាត មុន្នីសាល និយាយប្រាប់ខ្ញុំថា គាត់ផ្ញើខោអាវទៅអូស្ត្រាលី ឥឡូវគេចាប់ខោអាវនោះ"។
អ្នកស្រី ចាន់ តារាទី បានបន្តថា "គាត់ក៏មកជួបខ្ញុំ ដើម្បីឲ្យនាងខ្ញុំជួយ។ នាងខ្ញុំនិយាយកាន់ទៅគាត់វិញថា បើលោកផ្ញើខោអាវ ម៉ាក មិនបង់ពន្ធនោះ គេចាប់ហើយ។ ឈ្មោះ សុផាត មុន្នីសាល ក៏តបមកខ្ញុំវិញថា ខ្ញុំផ្ញើខោអាវប៉ារ៉ាទេ។ ពេលនោះនាងខ្ញុំ ក៏តបទៅវិញទៀតថា ខោអាវប៉ារ៉ា ក៏ត្រូវបង់ពន្ធដែរ។ ពេលនោះ នាងខ្ញុំក៏ទូរស័ព្ទ ទៅឈ្មោះ ភិន គាត់ក៏ប្រាប់ថា បើផ្ញើខោអាវឲ្យគាត់ ( មុន្នីសាល ) មក។ លុះស្អែកឡើង ខ្ញុំប្រាប់សុភិនថា សុផាត មុន្នីសាល ផ្ញើខោអាវតាមក្រុមហ៊ុនភិនឯង ឥឡូវគេចាប់នៅប្រទេសអូស្ត្រាលី"។
អ្នកស្រី ចាន់ តារាទី ក៏បានបន្តថា "ប្រហែលជា ១០ ថ្ងៃ ក្រោយមក ក៏ឮកាសែតចុះផ្សាយថា សុផាត មុន្នីសាល ជាអ្នករកស៊ីគ្រឿងញៀន។ ក្រោយមកប្រហែលជាកន្លះខែ តុលាការគេក៏កោះហៅនាងខ្ញុំទៅសាកសួរធ្វើការបំភ្លឺ។ ពេលនោះនាងខ្ញុំក៏ទៅតាមការអញ្ជើញរបស់តុលាការ ហើយបានរៀបរាប់ដំណើររឿងរបស់នាង ខ្ញុំ ដែលស្គាល់ សុផាត មុន្នីសាល នោះ គឺស្គាល់តាមរយៈគាត់ទៅកាន់ប្រទេស ម៉ិចស៊ិក កាលពីឆ្នាំ១៩៩០ មកម្ល៉េះ តែបានបែកគ្នាយូរឆ្នាំហើយ ទើបតែជួប ក៏មានរឿងបែបនេះតែម្តង"។
ជាមួយនឹងការរៀបរាប់ដូច្នេះ អ្នកស្រី ចាន់ តារាទី បានបន្ថែមថា "ការពិតទៅ នាងខ្ញុំមិនបានដឹងថា សុផាត មុន្នីសាលនោះ រកស៊ីអ្វីនោះទេ គ្រាន់តែពេលជួបគ្នា គេហៅនាងខ្ញុំ និងសិល្បករ សិល្បការិនី ជាច្រើនទៀតទៅញុំបាយនៅកៀនស្វាយតែប៉ុណ្ណឹង មិនជាប់ពាក់ព័ន្ធអីនោះទេ"។
អ្នកស្រី ចាន់ តារាទី ក៏បានគូសបញ្ជាក់ថា "ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ និងជាសិល្បការិនីម្នាក់ នាងខ្ញុំស្អប់ខ្ពើមអ្វីដែលសង្គមជាតិទូទៅគេស្អប់ខ្ពើម។ ហើយនាងខ្ញុំតាំងពីចូលប្រឡូកក្នុងសង្គមសិល្បៈ ពីឆ្នាំ១៩៨០មក បានខិតខំកសាងតែកេរ្តិ៍ឈ្មោះល្អ មិនឲ្យមានអ្វីដែលប៉ះពាល់នៅក្នុងសង្គមនោះទេ។ ហើយកន្លងមកនោះគឺនាងខ្ញុំបានជួបគ្រោះចៃដន្យប៉ុណ្ណោះ។ ដូច្នេះនាងខ្ញុំសូមបំភ្លឺឲ្យ្រជាជនទូទៅបានដឹងថា នាងខ្ញុំមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ទេ។ រីឯការញុំបាយ ក៏នាងខ្ញុំមិនបានដឹងថាមនុស្សនោះយ៉ាងម៉េច រកស៊ីអ្វីនោះទេ អ្វីក៏ដោយមនុស្សណាធ្វើខុសត្រូវទទួលចំពោះមុខច្បាប់ ព្រោះប្រទេសមានច្បាប់"។
អ្នកស្រី ចាន់ តារាទី បច្ចុប្បន្នមានវ័យជាង ៤០ ឆ្នាំ ហើយនៅតែឈរជើងលើអាជីពជាតារាសម្តែង និងនៅតែរក្សាតំណែងជាតារាភាពយន្តជូនប្រិយមិត្ត ទស្សនិកជន តាមរយៈខ្សែរឿងជាច្រើន ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។
ពេលជួបអ្នកយកព័ត៌មានយើងថ្មីៗនេះ អ្នកស្រី ចាន់ តារាទី បានរំលឹកឲ្យដឹងថា អ្នកស្រីបានបណ្តែតខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។ ដំបូងឡើយ អ្នកស្រីសិក្សានៅសាកលលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកល្ខោនបាសាក់ និងល្ខោនយីកេ។ ក្រោយមកនៅឆ្នាំ១៩៨៧ អ្នកស្រីបានចូលប្រឡូកនៅក្នុងសង្គមសិល្បៈ សម្តែងភាពយន្តខ្នាតធំ និងភាពយន្តវីដេអូ។ ដំបូងអ្នកស្រីសម្តែង រឿង “ស្រមោលអន្ធកាល”។
អ្នកស្រី តារាទី បន្តថា ចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់បច្ចុប្បន្ននេះ អ្នកស្រីបានចូលរួមសម្តែង ថតភាពយន្តបានប្រមាណជាង ១០០រឿងហើយ ហើយធ្លាប់សម្តែងជាតួឯកស្ទើរតែគ្រប់រឿងទាំងអស់ទៀតផង។
អ្នកស្រីបន្តទៀតថា កាលពីឆ្នាំ១៩៩០ អ្នកស្រីធ្លាប់បានទទួលពានរង្វាន់ជ័យលាភី លេខ១ ថ្នាក់ជាតិ ផ្នែកសម្តែងភាពយន្ត។
អ្នកស្រី ចាន់ តារាទី បន្តឲ្យដឹងថា ចុងក្រោយនេះ ក្នុងឆ្នាំ២០១២នេះ អ្នកស្រីបានចូលរួមសម្តែងភាពយន្តជាច្រើន ដូចជារឿង “ព្យុះស្នេហ៍សេសាន្ត” សម្តែងជាមួយលោក ទេព រិនដារ៉ូ និងរឿង “ចាំថ្ងៃវិលវិញ” និងរឿង “កូនប្រសាយាយវាំងនន”។ ក្រៅពីនេះសម្តែងជាស្ប៉តបែបអប់រំខ្លះៗដែរ។
អ្នកស្រី បន្តថា កន្លងមក អ្នកស្រីក៏ធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេស ដូចជា ប្រទេសបារាំង ប្រទេសកាណាដា និងប្រទេសអាល្លឺម៉ង់ ជាដើម។
ទាក់ទិននឹងជីវិតផ្ទាល់ខ្លួន អ្នកស្រី ចាន់ តារាទី បានរៀបការជាមួយមន្ត្រីនគរបាលជាតិ នាឆ្នាំ១៩៩០ ដោយបានកម្រិតចំណងមេត្រីភាពនៃសេចក្តីស្នេហាដ៏ផ្អែមល្ហែម និងជូរចត់ រហូតដល់ឆ្នាំ២០០១ ទើបបែកបាក់លែងលះគ្នា ដោយរស់នៅមិនចុះសម្រុង។ ស្វាមីបានបន្សល់ទុកកូន ៣នាក់ ដោយមានកូនប្រុស ២នាក់។
ក្នុងភាពជាស្ត្រីមេម៉ាយជាង ១០ ឆ្នាំមកនេះ អ្នកស្រីមិនទាន់គិតគូររឿងគូស្រករថ្មីទៀតនោះទេ គឺអ្នកស្រី បញ្ជាក់ថា រង់ចាំកូនៗសិក្សាចប់សិន៕ S

0 comments:
Post a Comment