Thursday, May 31, 2012

សមា​ជិក​សភា​ថៃ វាយ​តប់​​គ្នា​ដោយ​សារ​ការពិភាក្សា​សេចក្តី​​ព្រាង​ច្បាប់​​ផ្សះ​ផ្សារ


THURSDAY, 31 MAY 2012 15:20

IM SONEATH/ 
ភ្នំពេញ​ប៉ុស្តិ៍ 
ក្រុង​បាង​កកៈ កំហឹង​ឆេវ​ឆាវ​បានផ្ទុះ​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​ដែល​​តាន​តឹង​ស្រាប់​របស់​ថៃ ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​ ខណៈ​​សភា​ជាន់​ទាប​ជា​​ការ​ប​ង្ហាញ​​​ពី​ភាព​គ្មាន​សណ្តាប់​ធ្នាប់​ដ៏​កម្រ​មួយ និង​កា​រមិន​គោរព​​​គ្នា​សោះ ដែល​តំណាង​រាស្រ្ត​ជា​ប់​ឆ្នោត​​ទាំង​នេះ​ ​អន់​ជាង​​ក្រុម​បាតុ ករ​នៅ​ខាង​ក្រៅ​អគារ​សភា​​​ដែល​បង្ហាញ​​ពី​អាកប្ប​កិរិយា​ល្អ​។
ប៉ូលិស​រាប់​រយ​នាក់ ត្រូវ​បាន​គេ​ពង្រាយ​ជា​យុទ្ធ​សាស្រ្ត​នៅ​ខាង​ក្រៅ ដើម្បី​​ការ​ពារ​ការ​ចូល​កាន់​កាប់​សភា​ដូច​ដែល​បាន​កើត​ឡើង​​ដ៏​កម្រ​​កាល​ពី​មុន​។ ប៉ុន្តែ​ប៉ូលិស ​ចាំបាច់​ត្រូវ​តែ​បំ​បែក​​ក្រុម​សមា​ជិក​សភា​ ដែល​​ខឹង​សម្បា​កំពុង​វាយ​តប់​របស់​​បក្ស​ធំ​​ទាំង​ពីរ​។
ក្រុម​សមា​ជិក​សភា បាន​វាយ​​តប់​គ្នា​នៅ​ក្នុង​សភា​បន្ទាប់​ពី​ប្រ-ធាន​​សភា​លោក ស៊ុម​សាក់​ កាត​ស៊ូ​រ៉ាណុន​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពីបទ​បម្រើ​​ផល​ប្រយោជន៍​របស់​លោក ថាក់ស៊ីន​ អតីត​នាយក​រដ្ឋ​មន្រ្តី​ដែល​គេ​ទម្លាក់​ពី​អំណាច​។
សភា បាន​ផ្ទុះ​ទៅ​ជា​ចលាចល​នៅ​ពេល​​លោក សូម៉ាក់ រារាំង​មិន​ឲ្យ​មាន​កា​រតវ៉ា​របស់​បក្ស​ប្រឆាំង និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដើម្បី​សម្រេច​ថា ​តើ​​សេចក្តី​ព្រាង​ស្តី​ពី​ការ​​ផ្សះ​​ផ្សា​ជាតិ​នេះ គួរ​ត្រូវ​រុញ​ទៅ​របៀប​វារៈ​កំពូល​ឬ​យ៉ាង​​ណា​។

0 comments:

Post a Comment