Thursday, May 31, 2012

អ្នក​អង្គម្ចាស់ក្សត្រី ​នរោ​ត្តម សោមា គ្រោង​​នឹង​​​ទម្លាយ​​អាថ៌​​កំបាំង​រាជ​វង្ស



THURSDAY, 31 MAY 2012 15:00

DIANA MONTAÑO/ 
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ បើ​គិត​មក​ដល់​ពេល​នេះ​វា​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ ដែល​សែ​ស្រឡាយ​រាជ្យ​វង្ស​ព្រះ​មហា​ក្សត្រ​ខ្មែរ អ្នក​អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោមា បាន​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​​វិញ បន្ទាប់​ពី​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ទៅ​រស់​នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​១៩៧៥​មក។
នា​ពេល​រាត្រី​អ្នក​អង្គ​ម្ចាស់ក្សត្រី​រូប​នេះ តែង​មាន​ទម្លាប់​ចេញ​កម្សាន្ត​នៅ​ខាង​ក្រៅ​ដូច​កាល​នៅ​រដ្ឋ​កាលីហ្វរនីញ៉ា​ដែរ ទោះ​បី​ជា​នៅ​ក្នុង​ព្រះ​រាជាណាច​ក្រ​កម្ពុជា​ទ្រង់​ជា​សាច់​ញ្ញាតិ​រាជ្យ​វង្ស​ក៏​ដោយ​។ យ៉ាង​ណា​មិញ ទ្រង់​ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​បារ៍ Riverhouse ឬ ជូន​កាល​អាច​នៅ​កន្លែង​ផ្សេងៗ​ទៀត។
បច្ចុប្បន្ន​អ្នក​អង្គ​ម្ចាស់​ក្សត្រីមាន​ការ​មមាញឹក​មួយ​អន្លើ​ទៀត សម្រាប់​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​សារព័ត៌​មាន​ឯក​ជន​មួយ​ឈ្មោះ​ភ្នំពេញ​ ប៉ុស្តិ៍ តាម​​រយៈ​បទ​ពិសោធន៍​នៃ​ការ​ចូល​រួម​ក្នុង​បញ្ហា​សង្គម​នោះ។ អ្នក​អង្គ​ម្ចាស់​នឹង​ចាប់​ផ្តើម​ការ​ងារ​ដំបូង នៃ​ការ​សរសេរ​អត្ថប​ទ​ចេញ​ផ្សាយថ្មី​ពិសេសៗ​ប្រចាំ​សប្តាហ៍​នា​ឱកាស​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ទាំង​អត្ថ​បទ​ជា​ខេមរ​ភាសា និង​ភាសា​អង់​គ្លេស។
អត្ថប​ទ​របស់​អ្នក​អង្គ​ម្ចាស់​គឺ​មាន​ភាព​ពាក់​ព័ន្ធ​នឹង​បញ្ហា​សង្គម​ដូច​ជា ភាព​ខុស​គ្នា​នៃ​សង្គម​គ្រួសារ​ត្រកូល​អភិ​ជន បញ្ហា​សុខ​ភាព ប្រព័ន្ធ​អប់រំ និង​ការ​ជួញ​ដូរ​មនុស្ស​ជា​ដើម។
អ្នក​អង្គ​ម្ចាស់​ក្សត្រី​ នរោត្តម សោមា បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​កាលី​ហ្វនីញ៉ា នៅ​សហ​រដ្ឋ​អាមេរិក បាន​ហៅ​ខ្លួន​ឯង​ថា​ជា«អ្នក​ឧទ្ទាម​រាជ្យ​វង្ស ឬ Royal Rebel» ។ អ្នក​អង្គ​ម្ចាស់​បន្ត​ថា៖ «ទ្រង់​ចង់​បង្កើត​ឲ្យ​មាន​លក្ខណៈ​ថ្មី​មួយ»ខណៈ​វា​គឺ​ជា​អ្វី​មួយ ដែល​ព្រះរាជ្យ​វង្សានុ​វង្ស​របស់​ទ្រង់​នៅ​កម្ពុជា​រំពឹង​ចង់​បាន និង​ចង់​បរិយាយ។
អ្នក​អង្គ​ម្ចាស់ក្សត្រី​​បាន​បន្ត​ថា៖ «​ខ្ញុំ​នឹង​សរសេរ​ចេញ​នូវ​អ្វី​ដែល​ជា​ការ​ហាម​ប្រាម​ទាំង​ឡាយ ដែល​មនុស្ស​មួយ​ចំនួន​មិន​ចង់​និយាយ​ចេញ​ព្រោះ​តែ​ពួក​គេ​មិន​ចង់​បាត់​បង់​តំណែង ការ​ងារ រថ​យន្ត​ និង​ផ្ទះ​វីឡា​ជា​ដើម»។
ឆ្នាំ​២០១០ អ្នក​អង្គ​ម្ចាស់​ នរោត្តម សោមា បាន​ចាក​ចេញ​ពី​អាជីព​ខាង​សារ​ព័ត៌​មាន​នៅ​សហ​រដ្ឋ​អាមេរិក​របស់​ខ្លួន​ដោយ​សារ​តែ​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​ល្អ ក្នុង​ការ​ថែទាំ​ព្រះ​បិតា​របស់​ទ្រង់ គឺ​ព្រះ​អង្គ​ម្ចាស់​នរោ​តម្ត វ៉ាត់វណ្ណី ( Norodom Vatvani) អតី​ត​ជា​មេ​បញ្ជា​ការ​កង​ទ័ព​អាកាស។

0 comments:

Post a Comment