ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរមួយគួរឲ្យរន្ទត់ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៤០ នាទីរសៀល ថ្ងៃទី៣១ខែឧសភានៅលើកំណាត់ផ្លូវជាតិលេខ ៦ នៅត្រង់ចំណុចភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលករណីគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តក្រុង នឹងរថយន្ត នគរបាលបានព្រលះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់។
រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3A-3938 ដែលបានផ្ទុកមនុស្សនៅក្នុងរថយន្តពេញ បានបើកបុកគ្នាយ៉ាងពេញទំហឹង ជាមួយនឹងរថយន្តរបស់នគរបាលពណ៌ត្រីអ៊ី ដែលធ្វើដំណើរចេញពីខេត្តសៀមរាប ពាក់ស្លាកលេខ នប.៣.០១២៦ ។បើតាមប្រភពពត៌មានមុនពេលកើតហេតុ ពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលមាន ហេតុការណ៍កើតឡើង បានឃើញរថយន្តក្រុងដឹកអ្នកដំណើរ បានបើកដឹកមនុស្សពេញ ដោយល្បឿនលឿន លុះមក ដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តរបស់ នគរបាល ដឹកឈើលើសទម្ងន់បានបែកកង់ ហើយរ៉េពេញថ្នល់ បណ្តាលឲ្យមកជាមួយរថយន្តក្រុងតែម្តង។
ហេតុការណ៍ដែលគួរឲ្យរន្ទត់នេះ គឺទិដ្ឋភាពនៅកន្លែងកើតរបស់រថយន្តទាំងពីគ្រឿង បានព្រលះគ្នាយ៉ាងពេញ ទំហឹងបណ្តាលឲ្យអ្នករួមដំណើរ បានហោះមកទើលើកញ្ចក់ ខ្លះផ្លោងធ្លាក់មកក្រៅ ខ្លះដាច់ក្បាល និងមានស្លាប់ជាច្រើននាក់ ព្រមទាំងរបួសរាប់សិបនាក់ រហូតមកដល់ពេលនេះ មិនទាន់សរុបតួលេខអ្នកស្លាប់ និងអ្នករបួសពិតប្រាកដ នៅឡើយទេ ដោយសារបានដឹកទៅមន្ទីរពេទ្យ តែចំណែកសាកសព្វដែលបានស្លាប់នៅនឹងកន្លែង មានចំនួន ៨នាក់ ក្នុងនោះមាននគរបាល ២ នាក់ ទាហ៊ាន ១ នាក់ សរុបទាំងអ្នករបួស អ្នកស្លាប់ ទាំងធ្ងន់ទាំងស្រាល ចំនួន ៣២នាក់៕





0 comments:
Post a Comment