ថ្ងៃ 31 May 2012 /ABC
អ្នកភូមិទាំងនោះមានកាន់បដា ផ្កាឈូក ហើយកុមារមានចងក្រណាត់សលើក្បាលដែលសរសេរថា« ដោះលែងម្តាយខ្ញុំ»។
តាំងពីម៉ោងជាង៨ព្រឹកនេះ ក្រុមអ្នកតវ៉ា បានស្រែករកយុត្តិធម៌ រួមទាំងបានច្រៀងបន់ស្រន់ទេវតា ។ ក្មេងតូចៗ ប្រុសស្រីដែលម្តាយរបស់ពួកគេត្រូវបានតុលាការក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារ បានស្រែកថា ពួកគេគ្មានម្តាយ ដើម្បីឲ្យលុយទៅសាលារៀននោះទេ។
នៅវេលាម៉ោងជាង៩ ព្រឹកនេះមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញតំណាងអ្នកតវ៉ាចំនួន៥ នាក់ ដើម្បីយកញ្ញត្តិទៅជូនថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។
សូមរំលឹកថា ស្រ្តីចំនួន១៥ នាក់ ត្រូវអាជ្ញាធរចាប់ខ្លួននៅពេលក្រាញតវ៉ារឿងដីធ្លី នៅបឹងកក់កាលពីថ្ងៃទី២៤ ឧសភា ហើយបន្ទាប់មកតុលាការក្រុងភ្នំពេញបានចោទប្រកាន់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ៦ខែ។ បន្ទាប់ពីពេលនោះមក អ្នកភូមិបឹងកក់បាននាំគ្នាទៅតវ៉ាដល់ ពន្ធនាគារព្រៃស តវ៉ានៅមុខតុលាការក្រុង នៅមន្ទីររដ្ឋសភា ប៉ុន្តែពុំបានលទ្ធផលនោះឡើយ។
![]() |
| ក្មេងៗទ្រហោយំមុខក្រសួងយុត្តិធម៌នៅព្រឹកមិញ។រូបថត ហេង ជីវ័ន |
«ខ្ញុំត្រូវការអ្នកម្តាយរបស់ខ្ញុំ មានសេរីភាពឡើងវិញ»។
.jpg)

.jpg)
.jpg)



0 comments:
Post a Comment