Thursday, May 31, 2012

អំពើឆក់ប្លន់ និងការបាញ់បោះដោយអនាធិបតេយ្យ នៅតែបន្តកើតឡើង នៅគ្រប់ទីកន្លែងក្នុងប្រទេសខ្មែរ


ចោរ​បាញ់​ប្លន់​អ្នកលក់​មាសអស់​ជិត​មួយ​ម៉ឺន​ដុល្លាររបួស​ពីរ​នាក់​ឪពុក​កូន
ចោរ​បាញ់​ប្លន់​អ្នកលក់​មាស អស់​ជិត​មួយ​ម៉ឺន​ដុល្លារ របួស​
                            ពីរ​នាក់​ឪពុក​កូន​


ថ្ងៃទី 30 ឧសភា 2012
ដោយ: សុផល/ CEN

ភ្នំពេញ: ជនសង្ស័យ​ជា​ចោរប្លន់​ពីរ​នាក់ បានធ្វើ​សកម្មភាព​ស្ទាក់​ភ្ជង់​យក​មាស និង​លុយ​អស់​ជិត​មួយ​ម៉ឺន​ដុល្លារ ខណៈដែល​ជនរងគ្រោះ​ពីរ​នាក់​ឪពុក និង​កូន បាន​មកដល់​មុខផ្ទះ កាលពី​វេលា​ម៉ោង ៧ និង ៣០​នាទី យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​ក្នុង​បុរី​ពិភពថ្មី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ លឹម ឆ​ង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​អ្នកលក់​មាស និង​ដូរ​លុយ ស្នាក់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ របួស​ភ្លៅ​ខាងស្តាំ និង​កូនប្រុស​ឈ្មោះ លឹម ដា​ណា​ល់ អាយុ ២០​ឆ្នាំ របួស​ស្មងជើង​។​

​ជនរងគ្រោះ​ជា​ឪពុក​បាន​និយាយថា មុនពេល​កើតហេតុ គាត់​ពីរ​នាក់​កូនប្រុស បាន​វិលត្រឡប់​មកពី​លក់​មាស ដូរ​លុយ នៅ​ផ្សារ​កាណាឌីយ៉ា មកដល់​ផ្ទះ​វេលា​ម៉ោងជាង ៧ ក៏​ស្រាប់​តែមាន​ចោរប្លន់​ពីរ​នាក់ ជិះ​ម៉ូតូ​ចូលមក​ភ្ជង់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ដណ្តើមយក​កាបូប​មាស និង​លុយ តែ​ពួកគាត់​ព្យាយាម​ប្រតាយប្រតប់​ជាមួយ​ចោរ​។ ជនរងគ្រោះ​បន្តទៀតថា ក្រោយមក​ទើប​ពួកវា​បាញ់​គាត់​ចំ​ភ្លៅ​ខាងស្តាំ​មួយ​គ្រាប់ និង​កូនប្រុស​ត្រូវ​មួយ​គ្រាប់​ចំ​ស្មងជើង របួស​ទាំងពីរ​នាក់​ឪពុក​កូន​។ ក្រោយពី​បាញ់​ប្លន់​យក​កាបូប​ហើយ ក្រុមចោរប្លន់​បាន​បើក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​៕ K

0 comments:

Post a Comment