![]() |
|
ព្រះតេជគុណ លួន
សាវ៉ាត ពេល ត្រូវ បាន ចាប់ ក្រៀក ព្រះ កាយ
ដោយប៉ូលិស ស្លៀក
ពាក់ ស៊ីវិល បញ្ចូល ក្នុង រថយន្ត(រូបៈFPM)
|
ព្រហស្បតិ៍ 24 ឩសភា 2012
ពេជ្រ បណ្តូល
Free Press Magazine Online
កម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញបានឡោព័ទ្ធផ្លូវនានា
ជុំវិញបរិវេណតុលាការ ផ្សារទំនើប ស៊ីធីម៉ល ផ្សារ ឡាកគី
ធនាគារអេលីស៊ី រួមទាំងអគារពាណិជ្ជមួយចំនួនទៀត
ដែលនៅក្បែរនោះត្រូវបានបិទទ្វារ ស្ងាត់ជ្រាប
ដើម្បីរារាំងកុំឲ្យឃើញជាសាធារណៈ ពីការ តវ៉ា យំស្រែក
របស់អ្នកភូមិបឹងកក់ ទាមទារឲ្យដោះលែង តំណាងរបស់ពួកគេ១៣នាក់
។ ដែល
ពេលនោះហើយព្រះតេជគុណ លួន សាវ៉ាត
សកម្មជនការពារសិទ្ធិមនុស្សត្រូវបាន ក្រុមមន្ត្រីសង្ឍ និង
កម្លាំងរដ្ឋាភិបាល ចាប់ព្រះកាយ យ៉ាងប្រតាយប្រតប់ ។
ព្រះតេជគុណ លួន សាវ៉ាត ដែលបានប្រើប្រាសទូរស័ព្ទដៃ ថតរូបស្ត្រី ដែលអ្នកតំណាងរបស់ពួកគេកំពុងត្រូវបានសាកសួរដោយតុលាការក្រុង ភ្នំពេញ ស្ទើរមិនដល់មួយម៉ោងផង ក្រុម មន្ត្រីសង្ឍ ប្រមាណ១០អង្គ ជិៈរថយន្តទំនើបមួយគ្រឿង បានចុះពីលើឡាន រួមទាំងប៉ូលិសស្លៀកពាក់ស៊ីវិលផង បានចាប់គ្រាកនិងទាញដៃអូសបញ្ចូលក្នុងឡាន ។ ដោយមានការទាញរារាំង ពីក្រុមអ្នកភូមិ ព្រះតេជគុណ ត្រូវបានប៉ូលិស វាយព្រះកេស និងសង្កត់បញ្ចូលទៅក្នុងរថយន្ត រួចដឹងចេញទៅយ៉ាងលឿន ។ ដែលតាមដឹងថា បញ្ជូនទៅកាន់វត្តបទុមវត្តី ។
ក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និង អន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅខាងមុខតុលាការថា អំពើរំលោភបំពានសិទ្ធិមនុស្ស ដែលបង្កឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញ កាន់តែមានសភាពអាក្រក់ធ្ងន់ធ្ងរទៅៗ ហើយ ។
រហូតមកដល់ម៉ោង១២ ថ្ងៃព្រហស្បត៍ នេះ តំណាងអ្នកភូមិ១៣ នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងការតវ៉ា កាលពីថ្ងៃអង្គារនោះ មិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទេ ។ កូនៗ របស់ពួកគេ បានយំស្រែក ដង្ហោយហៅរកម្ដាយនៅខាងមុខក្រុមអ្នកភូមិប្រមាណ៦០នាក់ ដែលកំពុងធ្វើការឡោមព័ទ្ធដោយកងកម្លាំងរដ្ឋាភិបាលរាប់រយនាក់ ៕

0 comments:
Post a Comment