ថ្ងៃទី 5 ឧសភា 2012, ម៉ោង 06:51:PM) | ដោយ: រតនា
ភ្នំពេញ: លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី
និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅល្ងាចថ្ងៃទី៥ ខែឧសភា
ឆ្នាំ២០១២ បានមានប្រសាសន៍ នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក
ថ្ងៃ៣ឧសភា ដែលរៀបចំដោយសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ
ដោយបានព្រមានថា ការប្រព្រឹត្តិអំពើពុករលួយ នៅក្នុងឃុំ-សង្កាត់ ដែលមន្ត្រីឃុំ-សង្កាត់ យកលុយពីប្រជាពលរដ្ឋ ដែលបានទៅបញ្ជាក់លិខិតស្នាម និងឯកសារផ្សេងៗ នឹងត្រូវលុបបំបាត់នៅពេលខាងមុខ។
លោក ឱម យិនទៀង បានមានប្រសាសន៍ថា "នៅពេលខាងមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើយុទ្ធនាការធំ ក្នុងការលុបបំបាត់អំពើពុករលួយ នៅក្នុងឃុំ-សង្កាត់ ឲ្យបានដល់ឫសគល់។ ក្នុងករណីនេះដែរ ខ្ញុំក៏បានសុំឲ្យក្រុមអ្នកសារព័ត៌មាន ចូលរួមផ្តល់ព័ត៌មាន រួមទាំងប្រជាពលរដ្ឋផងដែរ ដែលរងការតំរូវឲ្យបង់លុយ ពីមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់"។
ការបើកយុទ្ធនាការនេះ ដោយសារតែលោក ឱម យិនទៀង បញ្ជាក់ថា មានអំពើពុករលួយច្រើន នៅតាមឃុំ-សង្កាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋ ជាអ្នករងគ្រោះ ក្នុងការបង់សេវា ក្រោមតុ ឲ្យមន្ត្រីបំពេញការងារ នៅតាមឃុំ-សង្កាត់។
លោក ឱម យិនទៀង ក៏បានព្រមានផងដែរថា នឹងមានវិធានការ ចំពោះមន្ត្រីប៉ូលិសចរាចរ ដែលមានការដាក់ពង្រាយកម្លាំង និងខ្លះស្លៀកពាក់ ជាជនស៊ីវិល និងជាឯកសណ្ឋានប៉ូលិស ឈរចាំយកលុយ ពីប្រជាពលរដ្ឋ និងពីម្ចាស់យានយន្ត នៅតាមផ្លូវកែងភ្លើងស្តុប ពិសេសនៅភ្នំពេញ៕

0 comments:
Post a Comment