ភ្នំពេញ:
ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រកាសច្រានចោលនូវការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំង ដែលថា
សម្តេច និងគណបក្សប្រជាជនកម្ពុជា កំពុងបម្រើផលប្រយោជន៍វៀតណាម។
ជាមួយនឹងការប្រកាសដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានព្រមាន
កុំឲ្យបក្សប្រឆាំង ទៅដកបង្គោលព្រំដែន ប្រយ័ត្នជាប់ទោស
ដូចមេបក្សប្រឆាំងលោកសមរង្ស៊ី។
ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវប្រវែងជាង ១៤៣ គីឡូម៉ែត្រ ភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ និងស្ពានទន្លេមេគង្គស្ទឹងត្រែង ប្រវែង ១.៧៣១ ម៉ែត្រ នៅទីរួមខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៥ឧសភា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "គេថា សុខចិត្តធើខ្មោច ឲ្យតែបានបម្រើខ្មែរ មិនសុខចិត្តធ្វើឆ្កែ បម្រើយួន! វាទៅជាឯង អ្នកបម្រើយួន បម្រើវៀតណាម ឯណានោះទៅវិញ។ វាទៅជាអីយ៉េះ។ អាហ្នឹង បើវាបានកាន់អំណាច ប្រហែលវាលើកទ័ពទៅវ៉ៃវៀតណាម ឬស្អីណុង?។ ទេចវៀតណាម គេខោកមួយក្រញរមក ប្រកាន់។ ដូចអាពត ទៅទៀត"។
សម្តេចនាយក រដ្ឋមន្ត្រី បានបន្តថា "ព្រំដែនគេបោះ។ វាត្រូវការព្រំដែនជាមួយវៀតណាម ព្រំដែនជាមួយឡាវ ព្រំដែនជាមួយថៃ។ វាត្រូវការបោះបង្គោល បោះអី ឲ្យវាត្រឹមត្រូវ។ សូមបញ្ជាក់ទៅ ទាំងវៀតណាមក៏ដោយ ទាំងឡាវក៏ដោយ ទាំងថៃក៏ដោយ អនុវត្តតែគោលការណ៍ផែនទី ដែលបន្សល់ទុកពីអតីតកាល និងមានកិច្ចព្រមព្រៀងច្បាស់លាស់ បោះបង្គោលទៅតាមនឹង។ គេឲ្យក៏យើងមិនយក គេមកយកពីយើង ក៏យើងមិនឲ្យដែរ។ មិនថាប្រទេសណាមួយទេ។ អានឹង ទាក់ទងនឹងបញ្ហាអធិបតេយ្យ។ ដល់ថ្នាក់ខ្មែរអីក៏អន់ម្លេះ តែខែ្មរនេះ អ្នកគ្រប់គ្រងប្រទេសទេ"។
ជាមួយនឹងប្រសាសន៍ ច្រានចោលការវាយប្រហារដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានថា "សេរីភាព ឲ្យវាមានព្រំដែន។ និយាយៗចុះ ប៉ុន្តែសុំអាណិត កុំទៅធ្វើសកម្មភាពដកបង្គោលវ៉ើយ អានឹងគុក ព្រោះរឿងនោះ អត់មានទាស់ជាមួយហ៊ុនសែន អត់មានរឿងនយោបាយអីទេណា!។ ច្បាប់"។
ជាមួយគ្នានោះ នៅពេលការបោះឆ្នោតឃុំសង្កាត់ ជិតចូលមកដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រតិកម្ម ទៅកាន់មេដឹកនាំគណបក្សប្រឆាំង ដែលបានថ្លែងតាមរយៈវិដេអូខនហ្វឺរេន បញ្ជាឲ្យកូនចៅ ដាក់ការគម្រាមលើហ៊ុនសែន តាមរបៀបនេះ ឬក៏តាមរបៀបនោះ ជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា គណបក្សប្រឆាំងសព្វថ្ងៃ កំពុងតែកាត់ប្រាក់ខែសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ចំនួន ១,២ លានរៀល បូកនឹងលុយ ៤០ ម៉ឺនរៀលទៀត ដើម្បីរៀបចំការបោះឆ្នោត។
ក្នុង ប្រសាសន៍សំដៅទៅកាន់គណបក្សប្រឆាំង ដែលមិនបញ្ចេញឈ្មោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីការទាក់ទងរបស់សម្តេចតាមទូរស័ព្ទ ជាមួយនឹងតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ រយៈពេល ២១ នាទី កាលពីយប់មិញ ដោយសម្តេចសួរនាំពីស្ថានការណ៍គណបក្សប្រឆាំង ដែលកំពុងតែមានបញ្ហា សម្រាប់ការរៀបចំបេក្ខភាពតំណាងរាស្ត្រ ចូលរួមការបោះឆ្នោត នៅឆ្នាំ២០១៣។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា គណបក្សប្រឆាំងនៅកម្ពុជាសព្វថ្ងៃ មិនដឹងមួយណាទេ ដោយគណបក្សមួយ ប្រកាសខ្លួនថា ប្រឆាំង ហើយទៅលាបពណ៌ឲ្យគណបក្សមួយទៀតថា ជាគណបក្សប្រឆោត។
ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "គណបក្សប្រឆាំងសព្វថ្ងៃ មានអាជួយ ( សម្តេច ) ដោយចំហ ហើយមានអាជួយ ដោយសម្ងាត់ទៀត"។
ជាការកត់សម្គាល់ អ្នកនយោបាយប្រឆាំង តែងតែលើកឡើងជាញឹកញាប់ថា គណបក្សប្រជាជនកម្ពុជា របស់សម្តេច ហ៊ុន សែន ដែលបានឡើងកាន់អំណាច ក្រោយពីផ្តួលរលំរបបខ្មែរក្រហម ចាប់តាំងពីថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺមានវៀតណាម ជួយជ្រោមជ្រែង។ ដូច្នេះដើម្បីតបស្នង សងគុណវៀតណាម គឺគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើវៀតណាម៕

PHNOM PENH, 5 May 2012 (Cambodia Herald) - Prime Minister Hun Sen (pictured) dismissed Saturday
opposition party accusations that he and the ruling party serve Vietnam
and warned against the illegal
"They say it would be better to die and live as ghosts serving Khmers rather than dogs serving Vietnam. They say this as if I am serving Vietnam," he said during the inauguration of a road project in northern Cambodia.
"So if it (the opposition) ruled the country, would it muster troops to fight Vietnam or what? Be careful -- Vietnam would knock them down as it did with Pol Pot."
Referring to the opposition party's illegal removal of posts along the Vietnam border, Hun Sen said: "The border lines have already been set with Vietnam, Thailand and Laos.
"Border posts need to be set in the right places. Let me reassure you that Vietnam Laos, and Thailand follow maps left from the past and we all are in agreement on setting the posts," Hun Sen said. "Please, stop removing the border posts or you will be sent to jail."
Opposition party leader Sam Rainsy, currently living in exile in France, has been convicted of illegally uprooting posts along the Vietnam border. removal of border posts.

0 comments:
Post a Comment