តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ឧសភា បានបើកសវនាការផ្ដន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ ២ឆ្នាំកន្លះ ពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។
|
ក្រុម
អ្នកភូមិបឹងកក់ និងបុរីកីឡា ស្រែកតវ៉ានៅខាងមុខ
តុលាការរាជធានីភ្នំពេញ ក្រោយការផ្ដន្ទាទោសអ្នកភូមិបឹង
កក់ ១៣នាក់ នៅថ្ងៃ២៤ ឧសភា ឆ្នាំ២០១២។
|
2012-05-24
ខែ សុណង /RFA
របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក បានសរសេរថា
នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១២ គិតពីខែមករា ដល់ខែឧសភា នេះ
មានអំពើហិង្សាប្រើអាវុធយ៉ាងតិច ៥ករណី
និងធ្វើឲ្យមនុស្សស្លាប់ដោយការបាញ់ប្រហារចំនួន ៣នាក់
ព្រមទាំងចាប់ខ្លួនមនុស្សប្រមាណ ២៤នាក់
ក្នុងនោះមានប្រជាពលរដ្ឋនៅក្នុងខែត្រក្រចេះ
និងករណីចាប់ខ្លួនអ្នកភូមិបឹងកក់ និងព្រះសង្ឃ លួន សុវ៉ាត។
អង្គការសង្គមស៊ីវិលបញ្ជាក់ថា សហគមន៍ជាតិ
និងអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះរដ្ឋាភិបាល
មិនអាចគ្រប់គ្រងលើកងកម្លាំងយោធា និងប៉ូលិស
ដែលប្រើហិង្សាបង្ក្រាបអ្នកតវ៉ា
ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនឯកជននោះ។ បញ្ហាទាំងនេះ
រដ្ឋាភិបាលកម្ពុជា
កំពុងតែបង្ហាញគំរូអាក្រក់ដល់ប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ាន
ក្នុងឋានៈខ្លួនជាប្រធានសមាគមអាស៊ាននោះ៕







0 comments:
Post a Comment