Sunday, May 20, 2012

វប្បធម៌-អរិយធម៌ខ្មែរ

វប្បធម៌-អរិយធម៌ខ្មែរ មានប្រវត្តិចាក់គ្រិះ នៅលើទឹកដីខ្មែរសព្វថ្ងៃនេះ យ៉ាងតិច ក៏៥០០០ឆ្នាំមកហើយ
ដែរ។ វប្បធម៌-អរិយធម៌ខ្មែរ ជាសសរស្តម សំរាប់ទ្រទ្រង់ ជាតិខ្មែរ រីឯសសរស្តម សំរាប់ទ្រទ្រង់ វប្បធម៌-
អរិយធម៌ខ្មែរ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ។ បើមិនមានសសរស្តម ទាំង
ប្រាំ នេះទេ វប្បធម៌-អរិយធម៌ខ្មែរ ក៏មិនអាចកើតមាន និងគង់វង់នៅបាន ឡើយ។
 
រីឯអ្នកទ្រទ្រង់សសរស្តមទាំងប្រាំនោះវិញ គឺប្រជាពលរដ្ឋខ្មែរ ទាំងមូលតែម្តង បើប្រជាពលរដ្ឋខ្មែរទាំងមូល មិនមានទឹកចិត្ត មិនមានសេចក្តីក្លាហាន ថែរក្សា ការពារនិងគាំទ្រ សសរស្តមទាំងប្រាំនេះទេ អ្វីៗរបស់ខ្មែរដែលមាន ជាយូរណាស់ មកហើយនោះ ក៏មិនអាចគង់វង់ស្ថិតស្ថេរ ចិរកាលបានដែរ។

យ៉ាងណាមិញ ដើម្បីរក្សាការពារ វប្បធម៌-អរិយធម៌ខ្មែរ ឱ្យបានគង់វង់ជាយូរអង្វែង តទៅមុខ ទៀតបាន លុះត្រាតែខ្មែរគ្រប់រូបរក្សា នូវអត្តសញ្ញាណរបស់ខ្មែរ រក្សានូវកេរ្តិ៍ តំណែល ទំនៀមទំលាប់របស់ខ្មែរ និងរក្សាការពារ នូវអ្វីៗ ដែលជារបស់ខ្មែរ នូវអ្វីៗដែលខ្មែរមានតាំងពី បូរាណកាលមក និយាយរួមគឺមានទាំង ទឹកដីព្រៃ ព្រឹក្សា និងប្រាង្គប្រាសាទ បុរាណនានា ដែលបុព្វបុរសខ្មែរ បានកសាងនិងបាន បន្សល់ទុកមក រហូតដល់សព្វថ្ងៃនេះ។ ខ្មែរគ្រប់រូបត្រូវតែមាន ស្មារតីស្នេហាជាតិ មានស្មារតីតស៊ូ អង់អាចក្លាហាន  ចំពោះជាតិនិងប្រជាជន យ៉ាងពិតប្រាកដ និងយ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។ តើសព្វថ្ងៃនេះ យើងថែរក្សាការពារបានអ្វីខ្លះ? តើយើងបានរីកចម្រើនអ្វីខ្លះ? ដែលឈរនៅលើ គោលនយោបាយបញ្ចកោណ ជាមូលដ្ឋានគឺ៖   I.  នយោបាយ  II.  សេដ្ឋកិច្ច  III.  វប្បធម៌  IV.  សង្គមកិច្ច  V.  សន្តិសុខ។ 

ឧបករណ៍ ភ្លេងបុរាណខ្មែរមួយចំនួន
  Some Khmer Traditional Classic Instruments
 

0 comments:

Post a Comment