ពលរដ្ឋបឹងកក់ពេញចិត្ត នឹងការសម្រេចរបស់សាលាឧទ្ធរណ៍
ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: សាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ បានសម្រេចឃុំខ្លួនប្រជាពលរដ្ឋបឹងកក់ទាំង ១៣ នាក់ រយៈពេល ១ខែ ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋបឹងកក់ទាំង ១៣នាក់ បានរួចផុតពីការជាប់ពន្ធនាគារព្រៃសហើយ បន្ទាប់ពីសាលាឧទ្ធរណ៍ឲ្យពួកគាត់ជាប់ឃុំក្នុងម្នាក់ៗរយៈពល ១ខែ ៣ថ្ងៃនោះ។
អ្នករាយការណ៍ព័ត៌មានបានបន្តថា ប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរារាំងមិនឲ្យចូលសាលាឧទ្ធរណ៍នោះ ពួកគាត់បានសម្ដែងការអបអរសាទរ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ រីឯប្រជាពលរដ្ឋទាំង ១៣នាក់វិញ ពួកគាត់បាននិយាយថា “សាលាឧទ្ធរណ៍បានកាត់ក្ដីយ៉ាងយុត្តិធម៌ ខុសពីសាលាដំបូងរាជធានី ដែលសម្រេចឲ្យពួកគាត់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ដោយអយុត្តិធម៌បំផុត”៕
BKL 13 finally released
27 June 2012
By Lynna
Cambodia Express News
By Lynna
Cambodia Express News
Phnom Penh – On 27 June 2102, the Appeal Court had decided that the sentence on the 13 BKL women will be reduced to 1 month and 3 days of jail time counting from the day of their arrest.
Report indicated that the 13 BKL women have all been released from Prey Sar jail already following the reduction of their sentence and their incarceration of 1 month and 3 days.
News reporters indicated that BKL residents who were prevented from marching to the Appeal Court exploded in joy after learning the appeal decision. The 13 BKL women said: “The Appeal Court provided us with fair sentence, quite contrary to what the Phnom Penh municipal court did when it unfairly sentenced us to 2 years and 6 months.”
0 comments:
Post a Comment