ស្រ្តី ទាំងនេះត្រូវបានតុលាការក្រុងកាត់ទោសក្នុងរយៈពេលតែ
៣ ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី ២៤ ខែឧសភា។ ការកាត់ទោសaស្ត្រីដែលត្រូវបានគេអធិប្បាយថា
គ្រាន់តែប្រើសិទ្ធិការពារផ្ទះរបស់ខ្លួននេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង
។
អ្នកស្រី
ទេព វន្នី អាយុ ៣១ ឆ្នាំ ជាអ្នកមានមុខមាត់ម្នាក់ ក្នុងយុទ្ធនាការតវ៉ាការពារដីធ្លីរបស់ប្រជាពលរដ្ឋនៅបឹងកក់
។ អ្នកស្រីត្រូវបានចាប់ខ្លួនពីមុន ប៉ុន្តែនេះ ជាការផ្តន្ទាទោសលើកទី
១ សម្រាប់អ្នកស្រី។ អ្នកស្រីត្រូវបានសាលាដំបូងរាជធានី កាត់ទោសឲ្យជាប់ពន្ធនាគារ
២ ឆ្នាំ និង ៦ ខែ៕
អ្នកស្រី
ឆេង លាភ អាយុ ៤៥ ឆ្នាំ មានកូនប្រាំនាក់ ជាអ្នកដែលប៉ិនប្រសប់ ក្នុងការនិយាយបញ្ចុះបញ្ចូលអ្នកភូមិ
ឲ្យចូលរួមក្នុងយុទ្ធនាការតវ៉ា ការពារផ្ទះរបស់ពួកគេនៅបឹងកក់ ដែលត្រូវបានរំលោភបំពាន។
អ្នកស្រីមានបញ្ហាសុខភាព។ អ្នកស្រី ត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ
៦ ខែ៕
អ្នកស្រី
ហេង មុំ អាយុ ៤១ ឆ្នាំ ត្រូវបានដកចេញពីដំណើរការផ្តល់ប័ណ្ណកម្មសិទិ្ធ ហើយបានមើលឃើញផ្ទះរបស់អ្នកស្រី
ត្រូវគេបំផ្លាញចោល ក្នុងឆ្នាំ ២០១១។ អ្នកស្រី និងប្តីឈ្មោះ សុខ តុងហេង សកម្មក្នុងការតវ៉ា
ហើយអ្នកស្រីត្រូវបានចាប់ខ្លួនពីមុនម្តង។ អ្នកស្រី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ
២ ឆ្នាំ ៦ ខែ៕
អ្នកស្រី
បូវ សោភា អាយុ ៣៦ ឆ្នាំ មានកូន ៣ នាក់ បានរស់នៅបឹងកក់ តាំងពីឆ្នាំ ១៩៩៤ មក ហើយបានតវ៉ាជាប្រចាំ
តាំងពីឆ្នាំ ២០០៧។ គ្រួសាររបស់អ្នកស្រី បានទទួលប័ណ្ណកម្មសិទិ្ធ ប៉ុន្តែអ្នកស្រីជាអ្នកគាំទ្រដល់អ្នកដែលមិនមានផ្ទះពិតប្រាកដ
តែត្រូវអាជ្ញាធររាជធានី ដកចេញពីការផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី។ អ្នកស្រី
ត្រូវកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ៕
អ្នកស្រីងួន
គីមឡាង អាយុ ៥៤ ឆ្នាំ ជាអ្នកលក់ដូរតាមផ្លូវ ដែលរស់នៅបឹងកក់ តាំងពីឆ្នាំ ១៩៧៩
មក។ អ្នកស្រីបានទទួលប័ណ្ណកម្មសិទិ្ធដីធ្លី។ ជាអ្នកតវ៉ាមិនសូវលេចមុខ។
ការតវ៉ានៅថ្ងៃទី ២២ ខែឧសភា ជាលើកទី ១ ដែលអ្នកស្រីត្រូវបានចាប់ខ្លួន
ជាហេតុធ្វើឲ្យតុលាការព្យួរទោសអ្នកស្រី ៦ ខែ។ អ្នកស្រីមានជំងឺលើសឈាម ហើយពិបាកដើរ៕
អ្នកស្រី
ផាន់ ឈុនរ៉េត អាយុ ៥៤ ឆ្នាំ ត្រូវបានចាប់ខ្លួនជាលើកទី ១ នៅថ្ងៃទី ២២ ខែឧសភា។ ប៉ុន្តែអ្នកស្រីទទួលទោសពេញ
នៅពេលត្រូវបានជំនុំជម្រះរយៈពេល ៣ ម៉ោង ២ ថ្ងៃក្រោយមក។ អ្នកស្រីជាម្តាយកូន
៥ នាក់ និងជាយាយរបស់ចៅ ៣ នាក់។ គ្រួសាររបស់អ្នកស្រីត្រូវបានដកចេញពីដំណើរការផ្តល់ប័ណ្ណកម្ម
សិទិ្ធដីធ្លី៕
លោកយាយ
ង៉ែត ឃុន អាយុ ៧២ ឆ្នាំ ជាស្រ្តីអាយុច្រើនជាងគេ ក្នុងចំណោមស្រ្តីជាប់ទោសទាំង
១៣ នាក់។ ជាយាយមានចៅបីនាក់ និងជាម្តាយកូន ៧ នាក់។ មុនពេលចាប់ខ្លួន លោកយាយ
ង៉ែត ឃុន ជាអ្នកថែទាំប្តីអាយុ ៨៥ ឆ្នាំ។ តាយាយទាំងពីរមិនទទួលបានប័ណ្ណកម្មសិទិ្ធទេ។
ទោស ១៨ ខែរបស់អ្នកស្រីត្រូវបានព្យួរ បន្ទាប់ពីការជំនុំជម្រះរយៈពេល ៣ ម៉ោង៕
អ្នកស្រី
តុល ស្រីពៅ អាយុ ៣៥ ឆ្នាំ ជាម្តាយមានកូន ៣ នាក់ ធ្លាប់ជាសកម្មជន លេចធ្លោម្នាក់នៅបឹងកក់។
អ្នកស្រីត្រូវបានចាប់ខ្លួនពីមុន ២ ដង ប៉ុន្តែជាប់ឃុំមិនបាន ១ ថ្ងៃទេ។
អ្នកស្រីទទួលទោសពេញ ដែលជំរុញឲ្យកូនស្រីច្បងអាយុ ១១ ឆ្នាំរបស់អ្នកស្រី
បានធ្វើសកម្មភាពតវ៉ាដោយស្រែកយំយ៉ាងខ្លាំងនៅគ្រប់ពេល៕
អ្នកស្រី
គង់ ចាន់ថា អាយុ ៤១ ឆ្នាំ រស់នៅភូមិ ២៤ ដែលកំពុងស្ថិតក្នុងវិវាទដីធ្លី ២ គឺគ្រួសាររបស់អ្នកស្រីក៏មានដីក្នុងខេត្តព្រះសីហនុ
ដែលស្ថិតក្នុងវិវាទផងដែរ។ អ្នកស្រីជាម្តាយកូន ៤ នាក់។ អ្នកស្រីត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន
៤ លើក។ ទោសរបស់អ្នកស្រី មិនត្រូវបានព្យួរនោះទេ៕
អ្នកស្រី
សួង សម័យ អាយុ ៥៣ ឆ្នាំ ជាស្រ្តីមេម៉ាយ បានរស់នៅបឹងកក់ តាំងពីឆ្នាំ ១៩៩៣ មក។ អ្នកស្រីត្រូវបានចាប់ខ្លួនពីរដង កាលពីលើកមុន ប៉ុន្តែគ្មានការផ្តន្ទាទោសទេ។
តាំងពីពេលអ្នកស្រីត្រូវបានចាប់ខ្លួន កូនប្រុសច្បងរបស់អ្នកស្រី អាយុ ២៦
ឆ្នាំបានក្លាយជាអ្នករកចំណូលតែម្នាក់គត់ សម្រាប់ផ្គត់ផ្គង់គ្រួសារ៕
អ្នកស្រី
សុង ស្រីលាភ ជាស្រ្តីក្មេងបំផុត និងមិនសូវគេស្គាល់ ក្នុងចំណោមស្រ្តីជាប់ទោសទេ។
អ្នកស្រីមានអាយុ ២៤ ឆ្នាំ ហើយមិនសូវបញ្ចេញមុខទេ ក្នុងការតវ៉ាលើកមុន តែត្រូវបានចាប់ខ្លួន
ខណៈពេលដើរកាត់គំនរខ្សាច់ទៅផ្ទះ។ អ្នកស្រីជាអ្នករកប្រាក់ បង់ថ្លៃឲ្យប្អូនរៀន
នៅមហាវិទ្យាល័យ៕
អ្នកស្រី
ចាន់ ណាវី អាយុ ៥៧ ឆ្នាំ បានរស់នៅបឹងកក់ជាង ២ ទសវត្សរ៍មកហើយ។ អ្នកស្រីជាអ្នកតវ៉ាជាប្រចាំ
នៅគ្រប់ទីកន្លែង ប៉ុន្តែមិនត្រូវបានចាប់ខ្លួនពីមុនទេ។ អ្នកស្រីត្រូវថែទាំកូន៦
នាក់។ គ្រួសាររបស់អ្នកស្រី ព្រួយបារម្ភពីសុខភាពអ្នកស្រីកាន់តែធ្ងន់ធ្ងរ។
ទោស ៦ខែរបស់អ្នកស្រីត្រូវបានព្យួរ៕
អ្នកស្រី
ថូ ដាវី អាយុ ២៥ ឆ្នាំ មានកូន ២ នាក់ បានចូលរួមក្នុងការតវ៉ា៣ ឆ្នាំមកហើយ។
អ្នកស្រី បានរស់នៅតំបន់បឹងកក់ តាំងពីឆ្នាំ ១៩៩៤ មក។ ជាអ្នកបម្រើតាមហាង
អ្នកស្រីជាអ្នករកចំណូលសំខាន់ក្នុងគ្រួសារ។ គ្រួសារអ្នកស្រីបានទទួលប័ណ្ណកម្មសិទិ្ធ៕
TK
















0 comments:
Post a Comment