![]() |
| Photo ចម ខេមទេពី |
១៩៩៧ ជាទំនាស់ផ្ទៃក្នុងកម្ពុជាបានឡើយ។ភាពខ្លាចនៃទង្វើរបស់
ខ្លួនក្នុងអតីតកាល ខ្លាចពេលអស់អំណាចត្រូវគេអូសក មកកាត់
ទោសឬដាក់ខ្នោះលើផ្នូរ បានក្រឡៃខ្មៅទៅជាស តែការពិតនៅការ
ពិតដដែល ទោះបី ប្រវត្តិសាស្រ្តសរសេរដោយអ្នកឈ្នះក៍ដោយ។
ការសម្លាប់ក្រៅប្រព័ន្ធតុលាការក្រោយរដ្ឋប្រហារ នៅមន្រ្តី យោធា
និងមន្រ្តីជាន់ខ្ពស់ ហ្វុន ស៊ីនប៉ិច គឺជាករណីមួយ អាចទាញអ្នកដែល
បញ្ជាឲ្យសម្លាប់ប្រឈមមុខនិងបទឧក្រិដ្ឋកម្មសង្រ្គាម។អ្នកដែល
គេសម្លាប់ ត្រូវទទួលទារុណកម្ម ចងស្លាបសេក ដាក់ខ្នោះ ចងមុខ
ស្លៀកខ្លោខ្លី បាញ់បំបែកក្បាល និងកប់ក្នុងផ្នូររាក់ៗ វាជា អំពើដ៍
ឃោរឃៅនិងអមនុស្សធម៌បំផុត។
លោក ហ៊ុន សែន មិនគួរខ្លាចនិងពាក្យរដ្ឋប្រហារទេ ហើយក៍មិនគួរ
ហាមឃាត់ មិនឲ្យប្រើពាក្យនេះដែរ យើងមានការភាក់ផ្អើលណាស់
នៅពេលក្រសួងពត៌ ហាមអ្នកគ្រប់គ្រងស្ថានីយ វិទ្យុ
ទូរទស្សន៍ គេហទំព័រ កាសែត ទស្សនាវដ្តី ឬព្រឹត្តិបត្រ ទាំងអស់
នៅ កម្ពុជា មិនឲ្យប្រើពាក្យថារដ្ឋប្រហារក្នុងការដណ្តើមអំណាច
បង្ហូរឈាម៥-៦កក្តដា១៩៩៧។
សូម្បីតែលោក ថូម៉ាស ហែមមើប៊ើក បេសកជនពិសេសនៃអង្គការ
សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរបាយ
ការណ៍របស់គាត់ បានសរសេរយ៉ាងច្បាស់ថា ព្រឹត្តិការណ៍ថ្ងៃទី៥
ទី៦ ឆ្នាំ ១៩៩៧ គឺជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់លោកហ៊ុនសែន។
លោកហ៊ុនសែនមិនចាំបាច់ក្រឡៃ រដ្ឋប្រហារ ជាទំនាស់ផ្ទៃក្នុងឡើយ
មេដឹកនំាជាច្រើនលើពិភពលោកដែលប្រើអំពើ ព្រៃផ្សៃ អមនុស្ស
ធម៌ ត្រូវគេអួសក យកមកកាត់ទោសជាបន្តបន្ទាប់ហើយ។
គ្មានអ្វីស្ថិតស្ថេរ ជា និរន្តរទេលើលោកនេះ...!!




0 comments:
Post a Comment