Thursday, June 7, 2012

ហ៊ុនសែនខ្លាចតែ ម៉ែប្រពន្ធធាក់ទេ!



សម្តេច​ហ៊ុនសែន​ថា គ្មាន​បរទេស​ណា​អាច​គាបសង្កត់ ដើម្បី​ការវិលត្រឡប់​របស់​ស​ម​រង្ស៊ី​ទេ​ 

ថ្ងៃទី 7 មិថុនា 2012
ដោយ: គ្រីទិច
Cambodia Express News
សម្តេច​ខ្លាច និង​គោរព​មនុស្ស​តែ​បីនាក់​គត់ គឺ​ប្រជាជន​កម្ពុជា​ ដែលជា​អ្នកបោះឆ្នោត ឪពុក​របស់​សម្តេចនិង​ភរិយា​របស់​សម្តេច ​គឺ​លោកជំទាវ​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន​តែប៉ុណ្ណោះ​។
ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា លោក​នឹងមិន​ចរចា​ណាមួយ​ឆ្ពោះទៅកាន់​ការវិលត្រឡប់​មកវិញរបស់លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេសនោះទេ​។​

​លោក សម រង្ស៊ី ធ្លាប់​បោះសម្តី​ថា លោក​នឹងមិន​ចរចា​ជាមួយ​សម្តេច​ឡើយ ចំពោះ​បញ្ហា​របស់លោក​ ដោយ​និ​យា​យថា លោក​នឹង​អាច​ចូល​ស្រុក​វិញ​បាន​តាមរយៈ​បរទេស​ដែល​មានឥទ្ធិពលអាចដាក់​គំនាប​មកលើ​រដ្ឋាភិបាល​បាន។​
ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា "​គ្មាន​បរទេស​ណា​មក​អាច​គាបសង្កត់​សម្តេច​បានឡើយ​"​។ សម្តេច​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា សម្តេច​ខ្លាច និង​គោរព​មនុស្ស​តែ​បីនាក់​គត់ គឺ​ប្រជាជន​កម្ពុជា​ដែលជា​អ្នកបោះឆ្នោត ឪពុក​របស់​សម្តេច និង​ភរិយា​របស់​សម្តេច ​គឺ​លោកជំទាវ​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន​តែប៉ុណ្ណោះ​។


សម្តេច​បាន​មានប្រសាសន៍​បន្តទៀតថា លោក សម រង្ស៊ី ថា មិន​ចរចា​ជាមួយ​សម្តេច​។ សម្តេច​ក៏​មិន​ចរចា​ជាមួយ​សមរង្ស៊ី​ដែរ​។​

​ជាមួយនឹង​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជាដណ្តើម​កាន់កាប់​ឃុំ​សង្កាត់ ១.៥៩១​ក្នុងចំណោម​ឃុំ​សង្កាត់​ចំនួន ១.៦៣៣ ហើយ​ការគាំទ្រ​គណបក្ស​ប្រជាជនមាន​មាន​ជាង ៣,៦៣​លាន​សំឡេង​នោះ សម្តេច​បាន​ពន្យល់ថា គណបក្សប្រឆាំង​នៅ​មិនទាន់​អាច​គំរាមកំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នៅឡើយ​៕​

0 comments:

Post a Comment