Monday, June 4, 2012

លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់


MONDAY, 04 JUNE 2012 16:22

LEANG PHANNARA/ phnom penh post

លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទីបី​ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៣ ខែឧសភា បាន​បង្ហាញ​ថា​គណបក្ស​កាន់​អំណាច ប្រជា​ជន​កម្ពុជា​ឈ្នះ ៨,២៨៣​អាសនៈ ក្នុង​ចំណោម ១១,៤៥៩​អាសនៈ​ដោយ​មាន​សំលេង​គាំទ្រ​៣,៦៣៨,២៩០​សំលេង គណបក្ស​សម​រង្សី​ទទួល​បាន​២,១៥៥​អាសនៈ មាន​សំលេង​គាំ​ទ្រ ១,២២១,៨៣១​សំលេង។
ចំណែក​ឯ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​១៦០​អាសនៈ មាន​សំលេង​គាំ​ទ្រ​២២៧,៨៣២​សំលេង គណបក្ស​នរោត្តម រណ​ឫទ្ធិ​បាន​៥៣​អាសនៈ មាន​សំលេង​គាំ​ទ្រ ១៦៩,១៩៥​សំលេង និង​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​៨០០​អាសនៈ មាន​សំលេង​គាំទ្រ​៥៧៣,៩៧៥​សំលេង ។

0 comments:

Post a Comment