Tuesday, June 26, 2012

សម្តាចម៏តេជោសុនខ ហៅ ម្ចាស់ថាប់ ថា ជាឆ្កែកន្ទុយខ្វៀន - A dog eat dog world!


Who is the dog when they all come from the same litter?

នាយករដ្ឋមន្ដ្រី​ សោកស្ដាយ ចំពោះការ បែកបាក់ រវាងនរោត្ដម រណឫទ្ធិ និង ហ្វ៊ុនស៊ិន ប៉ិច 

Tuesday, 26 June 2012
ដោយ ៖ ស៊ន សុភក្ដ្រ
DAP-news
ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី បានសម្ដែងនូវ ការសោកស្ដាយ និង ក្ដៅចិត្ដផង ចំពោះ ការបែក បាក់សាជាថ្មី នៃសម្ព័ន្ធភាពរវាង គណបក្សទាំងពីរ គឺគណបក្សនរោត្ដមរណឫទ្ធិ និង គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលការចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរនេះ ពីព្រោះ សម្ដេចជាអ្នកខិតខំ ក្នុងការ សម្របសម្រួល ។

ទាក់ទិនការបែកបាក់សាជាថ្មី រវាងគណ បក្សរាជានិយមទាំងពីរនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្ស នរោត្ដមរណឫទ្ធិ ចង់អូសទាញគណ បក្ស ហ្វ៊ុនស៊ិនប៉ិច ឱ្យប្រឆាំងនឹងរដ្ឋាភិបាល ដូច្នេះវានាំឱ្យខូចរដ្ឋាភិបាលចម្រុះ ដែលសម្ដេច មិនអាច ទទួលយកបាននោះទេ ។

សម្ដេចតេជោ ក៏បានចាត់ទុក នរោត្ដមរណឫទ្ធិថា ជាឆ្កែកន្ទុយខ្វៀន នៅតែ ខ្វៀន ហើយចង់ឱ្យហ្វ៊ុនស៊ិនប៉ិច លោកញឹក ប៊ុនឆៃ ជេររដ្ឋាភិបាលដូចខ្លួន ។

សម្ដេចហ៊ុន សែន ក៏បានពន្យុះឱ្យគណ បក្សមួយនេះ ធ្វើជាបក្សប្រឆាំង ពីព្រោះអាងអីគំរាមចូលបក្ស ប្រឆាំង បើប្រឆាំងមិនបាន១០០ភាគរយ ក៏ប្រឆាំងបានត្រឹម ៥០ភាគរយដែរ ៕

0 comments:

Post a Comment