![]() |
Mam Sonando (Photo posted on Facebook) |
ថ្ងៃទី 26 មិថុនា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ល្ខោនរឿង CFF ចេញសម្តែងជាថ្មីហើយគ្រាន់តែដូរ អ្នកដើរតួ
Synopsis: Hun Xen announced legal actions against Mam Sonando, president of the Association of Democrats and director of the Beehive radio station, for his involvement in the fomenting of illegal land grab, of creating a secession area, in particular in Kampong Damrey commune, Chhlong district, Kratie province. In his speech, Hun Xen said that the government will take legal measures with the chief of the democratic movement. He claimed that Mam Sonando now lives overseas with Sourn Serey Ratha and he wants to topple the government through the people power. However, Hun Xen’s regime will try him (Mam Sonando) in absentia, then will ask for his extradition because Mam Sonando form a movement to [incite] people to grab land on their own. Hun Xen’s government cannot accept this. Hun Xen claimed that after he suspended the granting of economic land concessions (ELCs), he did not sign any ELCs for any private company. As for news reports indicating that he did just the opposite, Hun Xen claimed that he was only putting in application additional legal measures following his decision dated 07 May 2012 (sic!).
ភ្នំពេញ: សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស ដាក់ចេញនូវវិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ពាក់ព័ន្ធនឹងការបំផុសចលនាឲ្យមានការចាប់ដី ខុសច្បាប់ បង្កើតជាតំបន់អបគមន៍ ពិសេសករណីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ត ១.១០០ នាក់ ដែលត្រូវចេញដំណើរទៅចូលរួមវាស់វែងដីធ្លី ជាមួយរាជរដ្ឋាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ដោយសម្តីខ្លាំងៗថា រដ្ឋាភិបាលបន្តចាត់វិធានតាមផ្លូវច្បាប់ ជាមួយមេក្លោង ដែលជាប្រធានអង្គការចលនាប្រជាធិបតេយ្យ។ មេក្លោងនោះ កំពុងរស់នៅក្រៅប្រទេស ជាមួយ សួន សេរីរដ្ឋា ហើយចង់ផ្តួលរំលំរដ្ឋាភិបាល តាមរយៈចលនាប្រជាពលរដ្ឋ។ ប៉ុន្តែយើងនឹងកាត់ទោសកំបាំងមុខ ហើយចាំធ្វើបត្យាប័ន ព្រោះប្រធានសមាគមនោះ ចលនាឲ្យគេទៅកាន់កាប់ដី ដោយខ្លួនឯង។ រដ្ឋាភិបាលមិនអាចទទួលបានទេ។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវដល់មេក្លោង ក្នុងសមាគមអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះនៅក្នុងដីកាតាមចាប់ខ្លួន ពាក់ព័ន្ធនឹងការចាប់ដី នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យចេញមកសារភាព។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងចំណោមបុរស ៥ នាក់ ដែលជាប់ចោទនោះ មានម្នាក់ បានចេញមកសារភាព កាលពីថ្ងៃទី១៦មិថុនា ឆ្នាំ២០១២។
សម្តេចហ៊ុនសែន បានបញ្ជាក់ថា អ្នកមានដីកាតាមចាប់ខ្លួន ទាំង ៥ នាក់នោះ រដ្ឋាភិបាលនឹងបង្វែរ ឲ្យទៅជាសាក្សី ព្រោះករណីនោះ ធ្ងន់ធ្ងរ តាមរយៈប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
ករណីជម្លោះដីនៅកំពង់ដំរី ក្នុងខេត្តក្រចេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចាត់ទុកថា រដ្ឋាភិបាល មិនបានប៉ះពាល់ដីរបស់អ្នកស្រុកនៅទីនោះទេ។ បញ្ហាចាប់ដី បិទផ្លូវ និងរំលាយរដ្ឋបាលនោះ គឺធ្វើឡើងដោយក្រុមអាណាធិបតេយ្យ ទៅពីក្រៅប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការទប់ស្កាត់អ្នកទប់ស្កាត់ការចាប់ដី និងចាប់អ្នកឆបោក ដែលទៅយកលុយពីប្រជាពលរដ្ឋ ទោះអ្នកនោះជាទាហាន ប៉ូលិស និងអ្នកពាក់ស្លាកគណបក្សប្រជាជនកម្ពុជា ក៏ត្រូវចាប់ យកទៅកាត់ទោសផងដែរ។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រតិកម្ម ទៅនឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាអ្នកចុះវាស់វែងដី ចែកឲ្យប្រជាជន ឬក៏បញ្ចេញប្រតិកម្មការពារអ្នកចូលកាន់កាប់ដីធ្លីដោយបំពាន គឺត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើសិនជាចង់ប្រឈមនឹងផ្លូវច្បាប់។
ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានលើកឡើងថា ក្រោយការប្រកាសផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្ដេចមិនបានចុះហត្ថលេខាផ្តល់ដីសម្បទានដល់ក្រុមហ៊ុនឯកជនទៀតទេ។ ចំណែកការលើកឡើងក្នុងកាសែតកន្លងមក គ្រាន់តែជាការអនុវត្តតាមនីតិវិធីបន្ថែម ក្រោយពីសម្តេចបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី៧ឧសភា ឆ្នាំ២០១២៕
0 comments:
Post a Comment