Friday, July 6, 2012

លោក ញឹក ប៊ុនឆៃ​៖ ថ្ងៃ​៥-៦ កក្កដា ១៩៩៧ មិនមែនជា​រដ្ឋប្រហារ​ទេ​

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

វីរយុទ្ធជន យុទ្ធនារីខ្មែរ ស្លាប់រាប់ពាន់នាក់ ដោយសារ ការតស៊ូ
ប្រឆាំង នឹងរបបកម្មុយនិស្ដអាយ៉ងយួន វា(ញឹកប៊ុន ឆៃ)មិនហ៊ាន
ធ្វើបុណ្យឧទិ្ទសបែជាយកលេះថា ចាំធ្វើបុណ្យប្រណី ភ្ជុំបុណ្យ 
ចូលឆ្នាំខ្មែរ ឧទ្ទិសរួម អាណាគេមិនចេះធ្វើ បុណ្យជាតិរបស់ខ្លួន 
សែនស្ដាយឈាមខ្មែរដែលហូរព្រោះអាបនក្បត់ ដូចជាអាឆ្កួត 
ញឹក ប៊ុនឆៃជាដើម។ល។

(ថ្ងៃទី 5 កក្កដា 2012, ម៉ោង 05:35:PM) | ដោយ: រតនា
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ធ្វើ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៥ - ៦ ខែកក្កដា ឆ្នាំ​១៩៩៧ ទៀត​ទេ បន្ទាប់ពី​មានការ​សម្រេច​ជា​ផ្លូវការ​របស់​គណៈកម្មកា​រ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ប្រកាសថា ការធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​អ្នក​ដែល​បាន​ស្លាប់ ជាពិសេស​សមាជិក សមាជិកា ដែល​បាន​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លើកយក​បញ្ហា​នេះ ដាក់​ក្នុង​របៀបវារៈ​នៃ​អង្គប្រជុំ​របស់​គណៈកម្មកា​រ​នាយក ដែលជា​អង្គការ​កំពូល​របស់​គ​ណ​បក្ស ហើយ​បាន​សម្រេចយក​ថ្ងៃ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ទៅដល់​សមាជិក ឬក៏​អ្នកគាំទ្រ​ដែល​បាន​បូជាជីវិត​ក្នុង​រយៈកាល​កន្លងមក​នេះ ដោយបាន​កំណត់​យក​ថ្ងៃទី​១ នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ ជា​ថ្ងៃ​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត​។​

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​គណបក្ស​មួយ​ដែល​កើតចេញពី​កម្លាំងរ​ណ​ស្សិរ​ហ្វ៊ុនស៊ិនប៉ិច ជា​កម្លាំង​តស៊ូ​តាំងពី​ឆ្នាំ​១៩៧៩​មក ហើយ​មាន​អ្នក​ពលី​ជីវិត​ច្រើន​ពាន់​នាក់ និង​មាន​អ្នកគាំទ្រ​ដែល​បាន​ពលី​ជីវិត​ក្នុង​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ UNTAC និង​បន្ត​មក​អ្នក​ដែល​បាន​ពលី​ជីវិត នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ និង​បន្ត​បន្ទាប់មកទៀត​។​

0 comments:

Post a Comment