Sunday, July 8, 2012

សមាគម​អ្នក​ប្រជាធិប​តេយ្យ​ចេញ​បក​ស្រាយ​ថា​លោក​ម៉ម សូណង់ដូ​មិន​ទាក់​ទង​និង​ប៊ុន រដ្ឋា​ទេ

លោកជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងប្រពន្ធរបស់លោកម៉ម សូណង់ដូ។រូបថត ហេង ជីវ៍ន

06 JULY 2012
 ប៊ុត រស្មីគង្គា


ភ្នំពេញៈសមាគម​អ្នក​ប្រជាធិប​តេយ្យ បាន​ធ្វើ​សន្និ​សិទ្ធ​សារ​ព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​គោល​បំណង​ពន្យល់​ជា​សាធារណៈ​ក្នុង​ករណី ក្រុម​របស់​ប៊ុន រដ្ឋា និង​បក​ស្រាយ​បំភ្លឺ​ថា ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មិន​ទាក់​ទង​និង នៅ​ពី​ក្រោយ​ក្រុម​ប៊ុន រដ្ឋា​ឡើយ។
លោក​ជា បំរុង អនុ​ប្រធាន​សមាគមអ្នក​ប្រជាធិប​តេយ្យ​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិ​ការណ៍​ថ្ងៃទី​១៦ ខែ​មិថុនា​និង​ការ​បង្កើត​តំបន់​អបគមន៍ ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​មិន​មាន​ការ​ទាក់​ទង​នឹង​លោក ម៉ម សូណង់ដូ​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ​ឡើយ។
លោក​បញ្ជាក់​ថា គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​សមាគម​អ្នក​ប្រជាធិប​តេយ្យ មិន​បាន​ដឹង​អំពី​សកម្មភាព​របស់ ក្រុម​ប៊ុន រដ្ឋា និង​មិន​បាន​បញ្ជារ​ពួក​គេ​ឲ្យ​បង្កើត​តំបន់​អបគមន៍ ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដូច​ដែល​បាន​ចោទ​ប្រកាន់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។
លោក​ជា បំរុង​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា «ប្រធាន​របស់​ពួក​យើង លោក​ម៉ម សាណង់ដូ​មិន​បាន​ពាក់​ព័ន្ធ និង​កៅ​ពី​ក្រោយ​ខ្នង​ក្រុមប៊ុន រដ្ឋា​ឡើយ ហើយ​គាត់​ក៏មិន​ដឹង​អំពី​សកម្មភាព​របស់​ក្រុមប៊ុន រដ្ឋា​ដែរ។ សូម្បី​តែ​រូប​ខ្ញុំ​ផ្ទាល់​ដែល​ជា​សមាជិក​គណៈ​កម្មការ​អចិន្ត្រៃយ៍​នោះ ក៏ខ្ញុំ​មិន​ដឹង​អំពី​សកម្មភាព​របស់​ក្រុម​នេះ​ដែរ»។
សូម​បញ្ជាក់​ថា លោក​ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ​ សព្វ​ថ្ងៃ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

0 comments:

Post a Comment