Monday, July 9, 2012

តុលាការ​ខេត្តកោះកុង ដោះលែង​លោក​ផ្កាយ​ពីរ ប៊ុន សុខា និង​បក្ខពួក ឲ្យ​នៅក្រៅ​ឃុំ​

លោក​ប៊ុន សុខា (​រូប​និយាយ​ឈរទូរស័ព្ទ​ពាក់អាវពណ៌ផ្ទៃ
មេឃខោខ្មៅ) មុនពេល​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​
(ថ្ងៃទី 9 កក្កដា 2012, ម៉ោង 04:32:PM) | ដោយ: សិលា

កោះកុង: លោក​ផ្កាយ​ពីរ ប៊ុន សុខា នាយរង​សេនាធិការ​កង​អង្គរក្ស​សម្តេច​ហ៊ុន សែន និង​អង្គរក្ស​ជំនិត​ចំនួន បីនាក់ ត្រូវបាន​តុលាការ​ខេត្តកោះកុង សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ កាលពី​ព្រឹក​ថៃ្ង​ទី​៩ កក្កដា ឆ្នាំ​២០១២​។​
​    ​
​ម​ន្រី្ត​អង្គការ​លីកាដូ ប្រចាំ​នៅ​ខេត្តកោះកុង បាន​និយាយ​ឲ្យ​ដឹងថា ការដោះលែង​នេះ ចៅក្រម​តុលាការ ពុំបាន​ប្រកាស​សាលក្រម​ឲ្យ​បានដឹង​ជា​សាធារណៈ​ទេ ដូចនេះ​គេ​ពុំ​អាច​បានដឹង​ពី​ខឹ្ល​ម​សារ នៃ​សាលក្រម​ដោះលែង​ខាងលើ​នេះឡើយ​។ 
​ម​ន្រី្ត​សិ​ទិ្ធ​មនុស្ស​ដដែល​បាន​បន្តថា ករណី​ខាងលើនេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពមិនប្រក្រតី​របស់​តុលាការ ក្នុងការ​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ ហើយ​វា​ក៏បាន​ធើ្វ​សាធារណៈ​មានការ​មិន​អស់ចិត្ត និង​សំដែង​នូវ​ការសង្ស័យ​ផងដែរ​។​
ជុំវិញ​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នេះ ម​ន្រី្ត​តុលាការ​ខេត្តកោះកុង ពុំ​អាច​សុំ​ការបញ្ជាក់​បានទេ​នៅ​រសៀល​ថៃ្ង​ទី​៩ កក្កដា ឆ្នាំ​២០១២​។​
​សូម​រម្លឹកថា លោក​ផ្កាយ​ពីរ ប៊ុន សុខា និង​បក្ខពួក​ចំនួន ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខេត្តកោះកុង ឃាត់ខ្លួន កាលពី​ថៃ្ង​ទី​២៣ មេសា ឆ្នាំ​២០១២ បន្ទាប់ពី​លោក និង​អង្គរក្ស​ចំនួន​បីនាក់ បាន​ប្រើ​អំពើរ​ហឹ​ង្សា​វាយ​មនុស្ស​បួន​នាក់ ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ដែល​បាន​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​កោះកុង​ស៊ី​ធី ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​យប់​ថៃ្ង​ទី​២២ មេសា ឆ្នាំ​២០១២​។​
​បន្ទាប់មក​នៅ​ល្ងាច​ថៃ្ង​ទី​២៥ មេសា ឆ្នាំ​២០១២ លោក​ប៊ុន សុខា និង​អង្គរក្ស​បីនាក់​ត្រូវបាន​តុលា​ការចេញ​ដីការ​ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​បទចោទប្រកាន់​ពី​ការប្រើ​អំពើ​​ហឹ​ង្សា​ដោយ​ចេតនា​។ 
​គ្រានោះ ឃី្ល​ប​វិ​ដេ​អូ​សី្ត​ពី​ការប្រើ​អំពើ​ហឹ​ង្ស​របស់លោក​ក៏​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ជា​សាធារណៈ​ផងដែរ​។​

លោក ប៊ុន សុខា និង​បក្ខពួក ត្រូវបាន​តុលាការខេត្ត​បើកសវនាការ​ជំនុំជម្រះ កាលពី​ថៃ្ង​ទី​៥ កក្កដា ឆ្នាំ​២០១២ ហើយ​បានសម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ កាលពី​ព្រឹក​ថៃ្ង​៩ កក្កដា​នេះ ដោយ​ពុំបាន​ប្រកាស​សាលក្រម​ឲ្យ​បានដឹង​ជា​សាធារណៈ​ឡើយ​៕

0 comments:

Post a Comment