ដោយ ហេង រស្មី វីអូអេ ខ្មែរ | ទីក្រុងម៉ានីល ហ្វីលីពីន

Download: MP3

រូបថត៖ វីអូអេ ខ្មែរ
លោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំងមួយនៅកម្ពុជា។
មេដឹកនាំគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្សកំពុងជួបប្រជុំគ្នាក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីស្វែងរកវិធីក្នុងការបញ្ចូលគ្នាជាបក្សតែមួយ សម្រាប់ប្រកួតប្រជែងនាពេលបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ២០១៣។
លោកហេង រស្មីអ្នករាយការណ៍ព័ត៌មានវីអូអេដែលកំពុងស្ថិតនៅកន្លែងប្រជុំនោះ បានបញ្ជាក់ថាកិច្ចប្រជុំមានរយៈពេលយូរដោយត្រូវពិភាក្សាលម្អិតលើការងារបច្ចេកទេសក្នុងការច្របាច់បញ្ចូលគ្នារវាងបក្សទាំងពីរ។ អ្នកនាំពាក្យនៃគណបក្សបានបញ្ជាក់ថា ការប្រជុំនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារបន្តទៀតមុននឹងគណបក្សទាំងពីរចេញសេចក្តីថ្លែងការណ៍រួម។ សូមលោកអ្នកស្តាប់ការសន្ទនារវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកហេង រស្មីដូចតទៅ៖
មេដឹកនាំគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្សជួបជុំនៅហ្វីលីពីនស្វែងរកវិធីបញ្ចូលគ្នា
Right click (Control click for Mac) and choose Save Link/Target As



0 comments:
Post a Comment