Saturday, July 21, 2012

កម្ពុជា​នឹង​រក​ចំណូល​បាន​៥០០០​លាន​ដុល្លារ ពី​ភ្ញៀវ​ទេសចរ​ត្រឹម​​ឆ្នាំ​២០២០


20 JULY 2012
 លាង ផាន់ណារ៉ា
ភ្ញៀវ​ទេសចរ​ចាំ​មើល​ថ្ងៃ​លិច​នៅ​លើ​ភ្នំ​បាក់​ខែង។រូបថត Global Heritage Network
ភ្នំពេញៈយោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី ២០ កក្កដា​នេះ​ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ជា ៧​លាន​នាក់​មក​ទស្សនា ព្រម​ជាមួយ​និង​ទេសចរ​​ក្នុង​ស្រុក​ប្រមាណ​ជា ៨​ ទៅ​១០​លាន​នាក់​ទស្សនា​នៅ​ទូទៅ​ប្រទេស។
តាម​ការ​ព្យាករណ៍ ចំណូល​ទេសចរណ៍​ក្នុង​សេដ្ឋ​កិច្ច​នឹង​កើន​ឡើង​ដល់ ៥០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គិត​ពី​ឆ្នាំ​២០២០ ដែល​ចំណូល​នេះ​នឹង​រួម​​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP) និង​ផ្តល់​ឱកាស​ការ​ងារ​ប្រមាណ​៨០​ម៊ឺន​នាក់​ក្នុង​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​អនុវត្ត​នៃ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ទេសចរណ៍ ២០១២​-​២០២០។
សូម​បញ្ជាក់​ថា នៅ​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១២​នេះ ភ្ញៀវ​ទេសចរ​​​​កើន​ឡើង ២៦ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១១ ជាមួយ​នឹង​ចំនួន​​ទេសចរ​អន្តរ​ជាតិ​ជាង ១,៥​លាន​នាក់​ដែល​រំពឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា ៣,៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១២​នេះ។

0 comments:

Post a Comment