ថ្ងៃអាទិត្យ, 22 កក្កដា 2012/VOA
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកំពុងអំពាវនាវឱ្យក្រុមអ្នកប្រជាធិបតេយ្យមកពីគ្រប់ទិសទីមកប្រមូលផ្តុំគ្នាក្រោមទង់តែមួយ។
មេដឹកនាំគណបក្សជំទាស់ធំៗពីររបស់កម្ពុជាជួបគ្នានៅរដ្ឋធានីម៉ានីឡា ហ្វីលីពីននៅចុងខែកក្កដានេះ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកំពុងអំពាវនាវឱ្យក្រុមអ្នកប្រជាធិបតេយ្យមកពីគ្រប់ទិសទីមកប្រមូលផ្តុំគ្នាក្រោមទង់តែមួយ។
មេដឹកនាំគណបក្សជំទាស់ធំៗពីររបស់កម្ពុជាជួបគ្នានៅរដ្ឋធានីម៉ានីឡា ហ្វីលីពីននៅចុងខែកក្កដានេះ។
វ៉ាស៊ីនតោន៖ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាកំពុងអំពាវនាវឱ្យក្រុមអ្នកប្រជាធិបតេយ្យមកពីគ្រប់ទិសទីមកប្រមូលផ្តុំគ្នាក្រោមទង់តែមួយដែលចលនានេះបានបង្កើតឡើងក្រោយពីការជួបប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅក្នុងសេចក្តី អំពាវនាវដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៨ខែកក្កដាចលនានេះបានប្រកាសដោយបញ្ជាក់ថា៖
«សូមធ្វើការអំពាវនាវដល់គណបក្សនយោបាយ អ្នកស្នេហា
ជាតិនិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ សូម
អញ្ជើញមកចូលរួមកម្លាំងជាមួយចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិដើម្បី ឱ្យមានការផ្លាស់ប្តូរការដឹកនាំផ្តាច់ការ
បច្ចុប្បន្ននៅកម្ពុជាឱ្យបានឆាប់តាមវិធីអហិង្សា»។
គណបក្សសម រង្ស៊ីនិងគណបក្សសិទ្ធិមនុស្សដែលសរុបមានអាសនៈចំនួន២៩នៅក្នុងសភាជាតិបានជួបប្រជុំគ្នាកាលពីដើមសប្តាហ៍នេះហើយគ្រោងនឹងឈានទៅបង្កើតគណបក្សរួមគ្នាមួយដើម្បី ប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនៅ ខែកក្កដា ឆ្នាំ២០១៣។
គេនៅ មិនទាន់ដឹងថាតើគណបក្សថ្មីនឹងមានឈ្មោះ អ្វីទេប៉ុន្តែលោកសម រង្ស៊ីប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះបានបញ្ជាក់ថាគណបក្សថ្មីនឹងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះហើយការរួបរួមគ្នាគឺធ្វើតាមអ្វីដែលជាការចង់បានរបស់ពលរដ្ឋខ្មែរ។




0 comments:
Post a Comment