Monday, July 30, 2012

ការតស៊ូរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដើម្បីសេរីភាព ក្នុងការរក្សាអត្ដសញ្ញាណរបស់ខ្លួន ដែលត្រូវបានបក្ស កុម្មុយនិស្តយួនរំលោភបំពាន

ដោយ៖ ឃ្លាំង វឌ្ឍនជាតិ UAKKBM Radio

ខេត្តឃ្លាំង៖ ព្រះសង្ឃខ្មែរក្រោម គ្រប់ជំនាន់បានដើរតួ នាទីយ៉ាងសំខាន់ក្នុងការថែរក្សា សាសនា វប្បធម៌ ប្រពៃ ណីខ្មែរក្រោម នឹងត្រូវបានអាជ្ញាធរយួនចាប់ផ្សឹក ដាក់ ពន្ធនាគារ គំរាមកំហែង ហើយអង្គខ្លះបានសុគតក្នុង ពន្ធនា យ៉ាងអាណោចអាធ័មជាទីបំផុត វីរភាពនេះបាន បន្តរហូតមកដល់បច្ចុប្បន្ន ដូចជាករណីព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ២០០៧ ជាដើមដែលជាថ្ងៃធ្វើមហាតុកម្មរបស់ព្រះសង្ឃខ្មែរនៅកម្ពុជាក្រោម។
បន្ទាប់ពីមានការ​ធ្វើមហាបាតុកម្មថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៧ នោះមកអាជ្ញាធរយួនបានចាប់ផ្សឹក​ដោយ​បង្ខំ​ ចំពោះ​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន ៥អង្គ​ យកទៅដាក់ពន្ធនាគារ នឹងមានការបំភិតបំភ័យដល់ព្រះសង្ឃជា សមណសិស្សសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង ដែលមានការពាក់ព័ន្ធទៀតផង ដោយមានការភ័យខ្លាចពី សុវត្ថិភាពផ្ទាល់ខ្លួន មានព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ បានរត់ភៀសខ្លួនមករស់នៅប្រទេសកម្ពុជា និង ប្រទេសសៀមជាបន្តបន្ទាប់ផងដែរ។
ជារឿយៗ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​សកម្មជន​របស់ អង្គការសមាគម ខ្មែរកម្ពុជាក្រោមជាច្រើនទៀត បានជំរុញ​ឲ្យ​អាជ្ញាធរ​យួន ​គោរព​សិទ្ធិ​មនុស្ស​នឹង​សិទ្ធិ​សាសនា​ ជនជាតិដើមខ្មែរក្រោម ដោយ​និយាយ​ថា​ ការ​ចាប់​ផ្សឹក​ដោយ​បង្ខំ​ចំពោះ​ព្រះសង្ឃពុទ្ធសាសនា វាមិនត្រឹមតែប្រាសចាកវិន័យព្រះពុទ្ធទេ ថែមទាំងមាន ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង ហើយវាជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស ​និង​ សិទ្ធិ​ សាសនាដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍របស់ សហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងថាៈ អាជ្ញាធរ​យួនចង់​បង្រ្កាប​បំបិទ​សិទ្ធិ​ សេរីភាព​សាសនា​ បំភិតបំភ័យ​មិនឲ្យ​ព្រះសង្ឃ​ និងពលរដ្ឋខ្មែរក្រោម​ហ៊ាន​តវ៉ា​ពី​រឿង​អំពើអយុត្តិធម៌​ដែល ​កើត​ឡើង​ ​នឹង​បញ្ឃប់​ពលរដ្ឋ​ខ្មែរក្រោម​មិន​ឲ្យ​ជឿ​លើ​ព្រះសង្ឃ​ និង​ព្រះពុទ្ធសាសនា។ សេចក្តីថ្លែងការណ៍ នោះបានសង្កត់ធ្ងន់ថាៈ រឿង​ទាំង​នេះ​ជា​ការ​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​រដ្ឋាភិបាលយួនបាន​ចុះ ​ហត្ថលេខា​ទទួល​ ស្គាល់​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប. កាលពី​ ឆ្នាំ​១៩៨២។ របាយការណ៍នោះបន្តថា៖ ទោះបី យ៉ាងណា ​រដ្ឋាភិបាល​យួន​មិន​ដែល​បាន​ប្រគល់​សិទ្ធិ ​ឬ​ក៏​គោរព​ សិទ្ធិ​ដែល​ខ្លួនបាន​ទទួលស្គាល់​ដើម្បី​យក ​ទៅ​អនុវត្តន៍​ក្នុង​ខ្លួននោះឡើយ។
ចំណែកឯព្រះសង្ឃ​ខ្មែរក្រោម​មួយចំនួន ​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​បម្រាម​របស់យួន មានការ​ធ្វើ​កឋិនទាន ​រយៈពេល​តែមួយថ្ងៃ​ ដែលពីមុនធ្លាប់តែធ្វើបានរយៈពេលមួយខែតាមពុទ្ធានុញ្ញាត​ ​នៅ​ឆ្នាំ​២០០៧ ​នោះ ​ត្រូវ​បង្រ្កាប​ចាប់​ដាក់​គុក និង​រត់ចោល​ស្រុក រីឯព្រះតេជគុណ អ៊ាងសុខ ធឿន ត្រូវបានគេលួចធ្វើឃាតនៅ វត្តទ្រនំជ្រឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល គឺក្រោយពីចូលរួមធ្វើបាតុកម្ម នៅមុខស្ថានទូតយួននៅទីក្រុង ភ្នំពេញប្រទេសកម្ពុជានោះមក ហើយរហូតមកដល់ពេលនេះអាជ្ញាធរមានសមត្ថកិច្ចខ្មែរ នៅតែមិនទាន់វែក មុខចាប់ឃាតករស្រមោលនោះមកផ្ដន្ទាទោសនៅឡើយទេ ។
រដ្ឋាភិបាលយួនមានការរំលោភសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ហើយប្រទេសយួនជាប្រទេសដែលទទួល​រង ការរិះគន់​យ៉ាងខ្លាំងផ្នែក​ការ​រឹតត្បិត​សេរីភាព​សាសនា​និង ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើជនជាតិដើមភាគតិច ៕

0 comments:

Post a Comment